កីឡា

West Ham លក់ Felipe Anderson ទៅឲ្យ Lazio វិញក្នុងតម្លៃទាប ជាងមុន

ទីបំផុតក្លឹបអង់គ្លេសញញួរធំ West Ham បានឈានទៅដល់ការសម្រេចចិត្តលក់ កីឡាករខ្សែប្រយុទ្ធស្លាប Felipe Anderson
ឲ្យត្រឡប់ទៅលីគកំពូល អ៊ីតាលីវិញហើយ។

កីឡាករ Anderson នឹងត្រូវចាកចេញពីក្លឹប West Ham ត្រឡប់ទៅកាន់ក្លឹបចាស់ របស់ខ្លួនវិញគឺ Lazio ក្រោយបានចូលរួម
នៅទីនេះអស់រយៈពេល២ឆ្នាំប៉ុណ្ណោះចាប់តាំងតែពីឆ្នាំ២០១៨មកក្នុងតម្លៃខ្លួន គ្រានោះប្រមាណជា៣៤លានផោន។

ប៉ុន្តែក្នុងការផ្ទេរទៅអ៊ីតាលីវិញលើកនេះគេបានដឹងថា គាត់នឹងអាចមានតម្លៃទាបជាងតម្លៃលើកមុន ប៉ុណ្ណោះទាំងដែលកីឡាកររូបនេះបានត្រឹមតែជាកីឡាករលេខខ្ចីជើង ពេញមួយរដូវកាលមុន ជាមួយនឹងក្លឹប Porto៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top