ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល អាចយកឈ្នះជំងឺកូវីដ-១៩ ទម្រង់ថ្មី Delta ដោយមិនចាំបាច់ ធ្វើការបិទខ្ទប់

យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Naftali Bennett បានលើកឡើងថា ប្រទេសអ៊ីស្រាអែល អាចយកឈ្នះការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ទម្រង់ថ្មី Delta ដោយមិនចាំបាច់ មានការចាក់សោបន្ថែមទៀតនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

នៅក្នុងសន្និសីទកាសែត តាមទូរទស្សន៍លោក Bennett បានលើកឡើងថា ការបញ្ឈប់ការរីករាលដាលយ៉ាង ឆាប់រហ័ស នៃទម្រង់ថ្មី Delta គឺអាស្រ័យលើមនុស្ស ដែលពាក់ម៉ាស់ និងរក្សាគម្លាតសង្គមបន្ថែម ពីលើការធ្វើឱ្យប្រសើរឡើង នូវការចាប់ផ្តើម នៃការចាក់ថ្នាំបង្ការ ទូទាំងប្រទេស។

លោកនាយករដ្ឋមន្រ្តីបានបន្ដថា ប៉ូលីសត្រូវបានណែនាំឱ្យជំរុញ ការអនុវត្តនូវការពាក់របាំងមុខ ដែលមានកាតព្វកិច្ចនៅក្នុងទីជិត។ លោកបានព្រមានថា នឹងមានការពិន័យខ្ពស់ ចំពោះអ្នកដែលរំលោភលើតម្រូវការ ។

លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា ការចាក់សោរនៅទូទាំងប្រទេស នឹងក្លាយជា“ មធ្យោបាយចុងក្រោយ” ចំពេលដែលរដ្ឋាភិបាល មិនព្យាយាមធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចក្នុងតំបន់។

លោកបានជំរុញ ឲ្យប្រជាជនអ៊ីស្រាអែល ដែលមិនបានទទួលវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ទទួលបានវ៉ាក់សាំង ដោយថា វ៉ាក់សាំងទាំងនេះ“ កាត់បន្ថយការឆ្លង និងភាពធ្ងន់ធ្ងរនៃជំងឺ ចំពោះអ្នកដែលបានឆ្លងជំងឺនេះ” ។

លោកនាយករដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាជន អ៊ីស្រាអែលផងដែរ ដើម្បីរក្សាគម្លាតសង្គម នៅក្នុងព្រឹត្តិការណ៍ ដូចជា ពិធីមង្គលការ ពិធីខួបកំណើតនិង ការប្រគំតន្ត្រី ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា“ ឈប់ចាប់ដៃ ឈប់ឱប និងឈប់ថើប លើកលែងតែ ក្នុងគ្រួសាររបស់អ្នក” ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top