កីឡាករខ្សែប្រយុទ្ធឆ្នើមស្បែកជើង មាន៣រដូវកាល Harry Kane ក្រោយជួយអង់គ្លេសបានទទួលលទ្ធផលបានយ៉ាងល្អ នៅក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំនេះមកប៉ូន្តែត្រូវបាន គេមើលឃើញថា ហាក់ដូចជាមិនទាន់ច្បាស់លាស់នៅឡើយ ជាមួយនឹងអនាគតនៅនឹងក្លឹប Spurs។ សប្តាហ៍នេះប្រធានផ្នែកកីឡារបស់ក្លឹប Spurs គឺលោក Fabio Paratici បាននិយាយថា ការថែរក្សាទុកកីឡាករ Harry Kane ជាមួយនឹងក្លឹបគឺជារឿងដ៏សំខាន់បំផុតនិងជា កិច្ចការងារអទិភាពរបស់ក្លឹប ដែលត្រូវតែធ្វើនៅពេលនេះ។...
ក្រុងវៀងច័ន្ទន៍: ពេលនេះក្រុមមន្ត្រីឡាវ កំពុងធ្វើការស្ទាបស្ទង់លើ គម្រោងស្ថាបនាផ្លូវហាយវ៉េ ល្បឿនលឿន ថ្មីមួយខ្សែនៅក្នុងប្រទេសឡាវ ភ្ជាប់ប្រទេសថៃ និងប្រទេសចិន ដែលនឹងជួយកាត់បន្ថយពេលវេលាបានច្រើន នៅក្នុងការធ្វើដំណើរទៅមករវាងប្រទេស៣ទាំងនេះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី៤ ខែកក្កដា។ លោក Liu Jingwei មន្ត្រីដែលគ្រប់គ្រងគម្រោងនេះ បានលើកឡើងថា ពេលនេះក្រុមមន្រ្តីកំពុងធ្វើការស្ទាបស្ទង់ លើគម្រោងស្ថាបនាផ្លូវហាយវ៉េល្បឿនលឿន ដែលនឹងតភ្ជាប់ប្រទេសឡាវ...
ការនោមញឹក ប្រហែលជាបញ្ហា ដែលរំខានដល់រូបអ្នកទាំងថ្ងៃ និងយប់ ដែលប៉ះពាល់ដល់ដំណេក ការងារ និងជីវិតរស់នៅរាល់ថ្ងៃ។ ក្រៅពីនេះ វាអាចជាសញ្ញា នៃជំងឺណាមួយដែរ។ ដោយសារតែមាន ជំងឺខុសៗគ្នាមួយចំនួន អាចបណ្តាលឲ្យនោមញឹកនោះ យកល្អ អ្នកគួរតែស្វែងរក នូវការធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានត្រឹមត្រូវទៅ។ ចូរទាក់ទងគ្រូពេទ្យ បើសិនជាអ្នក កំពុងតែនោមញឹកជាងធម្មតា បូករួមជាមួយនឹងបញ្ហាដូចខាងក្រោមនេះ៖ មិនមានមូលហេតុណាមួយ...
ក្រុមហ៊ុនផលិតតុក្កតាសិចជាច្រើនរបស់ចិន កំពុងផលិតនិងលក់តុក្កតា ស៊ីលីកូនរូបរាងដូចមនុស្សដ៏ទំនើបបំផុត លើពិភពលោក នៅលើទីផ្សារដ៏ធំ។ ក្រុមហ៊ុន WMDOLL ដែលផលិតតុក្កតាសិច ដ៏ធំបំផុតមួយរបស់ចិន បានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា “តុក្កតាសិចដំណើរការដោយបច្ចេកវិជ្ជា AI” ។ តុក្កតាសិចឆ្លាតវៃ ដែលគេដាក់បង្ហាញលើកដំបូងនៅចុងឆ្នាំ ២០១៦ ផ្តល់ជូននូវលក្ខណៈពិសេសជាច្រើន ចាប់ពីការសន្ទនាសាមញ្ញៗរហូតដល់ការកម្រើកភ្នែក ដៃជើង និង ដើមទ្រូង។ អតិថិជនក៏អាចបញ្ជាទិញតុក្កតាតម្រូវតាម...
ក្រុម Paris Saint-Germain បានស្នើទាក់ទងជាមួយខ្សែប្រយុទ្ធ Lionel Messi ហើយ ដើម្បីនាំយកកីឡាករវ័យ៣៤ឆ្នាំនេះមកលេងនៅលីគបារាំង។ Messi បានផុតកុងត្រាជាមួយក្រុម Barcelona ទៅហើយកាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១។ នេះមានន័យថារូបគេពេលនេះ គ្មានក្លឹបលេងនោះទេ ដូច្នេះក្រុមណាចរចាត្រូវជាមួយសាមីខ្លួន អាចនាំយករូបគេទៅលេងបានហើយ។ យ៉ាងណាមិញ រឿងតម្លៃខ្លួនរបស់គេខ្ពស់ពេក ទើបរហូតមកដល់ពេលនេះ នៅមិនទាន់មានក្លឹបណាមួយអាចនាំយករូបគេបានឡើយ។ រំលឹកថាកាលនៅក្លឹប Barcelona...
បរទេស៖ កីឡាករខ្សែប្រយុទ្ធស្លាបវ័យក្មេង Saka ដែលបានខកខាន ក្នុងការប្រកួត១ភាគ៤ របស់អង់គ្លេស ដែលបានយកឈ្នះលើ អ៊ុយក្រែន ដល់ទៅ ៤ទល់នឹង០។ នៅថ្ងៃនេះគ្រូបង្វឹករបស់ជម្រើសជាតិ អង់គ្លេស លោក Gareth Southgate បានប្រកាសអះអាងថា កីឡាករ Bukayo Saka នឹងអាចវិលត្រឡប់មកចូលរួម ប្រកួតវិញបានហើយ សម្រាប់ការប្រកួតវគ្គពាក់កណ្តាល...
បរទេស៖ ក្រុមមន្ត្រីនៃក្រសួងការពារជាតិអ៊ុយក្រែន នៅសប្តាហ៍នេះកំពុងទទួលរង ការរិះគន់យ៉ាងខ្លាំងថា បានសើចចំអកទៅលើយោធាជាស្ត្រី តាមរយៈរូបភាពយោធាជាស្ត្រីជាច្រើននាក់ ដែលកំពុងដើរក្បួន ប៉ុន្តែបែរជាបានប្រើប្រាស់ ស្បែកជើងកែងទៅវិញ។ រូបភាពនេះ ត្រូវបានក្រសួងការពារជាតិអ៊ុយក្រែន យកមកប្រើប្រាស់ដើម្បីធ្វើការផ្សព្វផ្សាយ ត្រៀមព្រឹត្តិការណ៍ខួបលើកទី៣០ នៃពិធីបុណ្យឯករាជ្យជាតិរបស់ខ្លួន ដែលគ្រោងធ្វើឡើង នៅក្នុងខែសីហាខាងមុខនេះ។ ពលរដ្ឋអ៊ុយ ក្រែនព្រមទាំងក្រុមអ្នកច្បាប់ជាច្រើន បាននាំគ្នាប្រតិកម្មទៅនឹងរូបភាពទាំងនេះ ហើយបានថានាំគ្នាសំណូមពរថា ចង់ឲ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ុយក្រែន...
ភ្នំពេញ៖ មានអ្នកគាំទ្រជាច្រើន ស្គាល់ច្បាស់រួចមកហើយ នូវតារាសម្ដែងសាច់ដុំធំ រាងមាំ លោក សុខ ដែន ដែលមិនត្រឹមតែជាតារាសម្ដែងភាពយន្ត និង MV ប៉ុណ្ណោះទេ បច្ចុប្បន្នលោកថែមទាំង ជាអ្នកដឹកនាំថត MV និងរឿងខ្នាតខ្លីទៀតផង ។ ទោះជាមួយរយៈនេះ តារាក្បាច់គុណខាងលើ កំពុងមមាញឹកជាមួយការងារសម្ដែង ទាំងរឿងភាគ និងរឿងខ្នាតខ្លី...
បរទេស៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ បាននិយាយនៅថ្ងៃអាទិត្យថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៤៤ នាក់ថែមទៀត និង រកឃើញអ្នកឆ្លងថ្មីចំនួន ៥ ៩១៦នាក់ នៅជុំវិញប្រទេសថៃបានកើតឡើងកាលពីថ្ងៃសៅរ៍ ដែលបាននាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២ ២២៥ នាក់ និងចំនួនករណីឆ្លងចាប់តាំងពីការឆ្លងរាលដាលដល់ ២៨៣ ០៦៧ នាក់។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ មួយរយៈធំមកហើយ ដែលវត្តមានរបស់តារាចម្រៀងសិចស៊ី រតនៈ ពិសី រសាត់ឆ្ងាយពីលើឆាកតន្ត្រីនានានៅក្នុងប្រទេស ប៉ុន្តែមុនពេលស្ងប់ស្ងាត់នេះ មានដំណឹងថា នាងមានទីផ្សាខ្ពស់នៅលើទឹកដីសហរដ្ឋអាមេរិក ដោយបានធ្វើដំណើរទៅមក កម្ពុជា- អាមេរិក ស្ទើតែសឹកកៅអីយន្តហោះទៅហើយ ។ ទន្ទឹមនឹងការអវត្តមាន បាត់ឈ្មោះ បាត់សំឡេងនេះ ក៏មានពាក្យចរចាមអារ៉ាមថា រតនៈ ពិសី ទំនងជាកំពុងរស់នៅលើទឹកដីសហរដ្ឋមេរិក ក្រោមការទំនុបបម្រុងពីសំណាក់បុរសអាណិកជនណាម្នាក់មិកនខានឡើយ...