ព័ត៌មានអន្តរជាតិ

នៅថ្ងៃអាទិត្យនេះ ថៃប្រកាសពីអ្នកស្លាប់ ដោយសារកូវីដ១៩ចំនួន ៤៤នាក់ និងរកឃើញ អ្នកឆ្លងថ្មី ជិត ៦ពាន់នាក់

បរទេស៖ អាជ្ញាធរសុខាភិបាលប្រទេសថៃ បាននិយាយនៅថ្ងៃអាទិត្យថា មានអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៤៤ នាក់ថែមទៀត និង រកឃើញអ្នកឆ្លងថ្មីចំនួន ៥ ៩១៦នាក់ នៅជុំវិញប្រទេសថៃបានកើតឡើងកាលពីថ្ងៃសៅរ៍ ដែលបាននាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២ ២២៥ នាក់ និងចំនួនករណីឆ្លងចាប់តាំងពីការឆ្លងរាលដាលដល់ ២៨៣ ០៦៧ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកឆ្លងថ្មីទាំងនោះ គឺ ៥ ៨៧៧ នាក់ រកឃើញនៅក្នុងប្រជាជនទូទៅ និង ៣៩ នាក់ រកឃើញនៅក្នុងពន្ធនាគារ។

ការឆ្លងមេរោគកូវីដ១៩នេះ ក៏ត្រូវបានរកឃើញផងដែរទៅលើជនជាតិថៃចំនួន៤នាក់ ដែលវិលត្រឡប់ពីប្រទេសកម្ពុជា ដោយម្នាក់ក្នុងចំណោមពួកគេគឺជាអ្នកឆ្លងដែនខុសច្បាប់ រួមជាមួយជនជាតិគុយវ៉ែតចំនួនពីរទៀត៕

Most Popular

To Top