The Telegraph នៅថ្ងៃនេះ បានសរសេរថា ក្លឹបកាំភ្លើងធំ Arsenal ទោះបីជាធ្លាប់ទទួល បានការបដិសេធ រួចទៅហើយពី សំណាក់ក្លឹប Everton ក្នុងការចរចា ផ្ទេរកីឡាករ ខ្សែប្រយុទ្ធ អង់គ្លេស ម្នាក់ទៅកាន់ទឹកដី Emirates ប៉ុន្តែជឿជាក់ថា ក្លឹបនេះហាក់ដូចជាមិនទាន់ បានបោះបង់ឱកាស របស់ខ្លួននៅឡើយទេ ។...
អង់គ្លេស ៖ អវកាសយានិក ដែលមាន សេចក្តីប្រាថ្នា និងអវកាសយានិកប៉ារ៉ា (ពិការភាព) នៅសល់តែមួយថ្ងៃទៀត ដើម្បីដាក់ពាក្យ ចូលរួមជាមួយក្រុម អវកាសយានិក របស់ទីភ្នាក់ងារអវកាសអឺរ៉ុប និងអាច ហោះហើរ ទៅកាន់ទីអវកាស និងភពព្រះចន្ទ នេះបើយោងតាមការ ចេញផ្សាយពី គេហទំព័រឌៀលីម៉ែល ។ ការដាក់ពាក្យស្នើសុំការជ្រើស រើសអវកាសយានិក...
សហរដ្ឋអាមេរិក បាននិយាយថា សហគមន៍អន្តរជាតិ គួរតែមានការព្រួយបារម្ភ អំពីការលក់អាវុធ ឱ្យដល់របបយោធា នៅក្នុងប្រទេស មីយ៉ាន់ម៉ា ដោយមិនបាននិយាយ ចំឈ្មោះរបស់ក្រុមហ៊ុន ផ្គត់ផ្គង់ណាមួយឡើយ។ នៅពេលមីយ៉ាន់ម៉ា ប្រឈមនឹងភាពឯកោ កើនឡើងពីពិភពលោក បន្ទាប់ពីរដ្ឋប្រហារ យោធាថ្ងៃទី ១ ខែកុម្ភៈ និងការបង្ក្រាបជាបន្តបន្ទាប់ លើក្រុមអ្នកតវ៉ាប្រជាធិបតេយ្យ រុស្ស៊ីបានបំពេញចន្លោះ ប្រហោងដោយផ្តល់ការគាំទ្រ...
បរទេស៖ អ្នកការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៤ មិថុនា) រុស្ស៊ីបានបាញ់លើនាវាចម្បាំងដែលកំពុងចូលលុកលុយ ក្នុងការព្រមានដ៏តឹងតែងមួយ បន្ទាប់ពីឧប្បត្តិហេតុនៅសមុទ្រខ្មៅ ដែលនាវាពិឃាតអង់គ្លេស បានឆ្លងកាត់នៅក្បែរតំបន់គ្រីមៀ ក្នុងតំបន់ដែលរុស្ស៊ីអះអាង ថាជាដែនទឹករបស់ខ្លួន។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រទេសរុស្ស៊ីបាននិយាយថានាវាចម្បាំងមួយរបស់ខ្លួនបានបាញ់ព្រមាន ហើយយន្ដហោះចម្បាំងមួយគ្រឿងបានទម្លាក់គ្រាប់បែក នៅលើផ្លូវរបស់នាវាចម្បាំងអង់គ្លេស HMS...
យោងតាមការចេញផ្សាយរបស់ the Goal នៅថ្ងៃពុធនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានធ្វើការអះអាងយ៉ាងច្បាស់ហើយថា បញ្ហាក្បាលជង្គង់របស់ Dembele នឹងនាំឲ្យកីឡាកររូបនេះ ចាំបាច់ធ្វើការវះកាត់។ សេចក្តីប្រកាសដដែលក៏បានបញ្ជាក់ទៀតដែរថា កីឡាករខ្សែប្រយុទ្ធស្លាបរបស់បារាំង Ousmane Dembele រូបនេះនឹងធ្វើការវះកាត់នៅជង្គង់ស្តាំរបស់ គាត់ហើយតាមពេលវេលាប្រហែលជា អាចធ្វើឲ្យគាត់អវត្តមានក្នុងការប្រកួត ជាច្រើនខែផងដែរ។ គួរឲ្យដឹងដែរថា Dembele ត្រូវបានបង្ខំចិត្តប្តូរចេញនៅក្នុងការប្រកួត ពានរង្វាន់អ៊ឺរ៉ូឲ្យជម្រើសជាតិបារាំងកាលពី...
អាមេរិក៖តេឡេស្កុបអវកាស Hubble បានដំណើរការក្រៅ ប្រព័ន្ធអ៊ីនធើណេតអស់រយៈពេលជាងមួយសប្តាហ៍ ហើយដោយសារតែមានបញ្ហាជាមួយកុំព្យូទ័រនៅលើកែវយឺតកែវពង្រីកសម័យទសវត្សរ៍ ១៩៨០ ហើយឥឡូវនេះណាសានិយាយថា បញ្ហានេះអាចធំជាងអ្វីដែលបានជឿមុននេះ បើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារអវកាសអាមេរិកបានសរសេរនៅក្នុងការការអាប់ដេតមួយថា បន្ទាប់ពីការធ្វើតេស្តិ៍លើម៉ូឌុលមេម៉ូរីជាច្រើនរបស់កុំព្យូទ័រលទ្ធផលបង្ហាញថា ផ្នែករឹងកុំព្យួទ័រខុសគ្នាអាចបណ្តាលឲ្យមានបញ្ហាដោយកំហុសនៃការចងចាំគ្រាន់តែជារោគសញ្ញាប៉ុណ្ណោះ។ ក្រុមការងារកំពុងស៊ើបអង្កេតថា តើផ្នែករឹងស្តង់ដារអន្តរមុខ (STINT) ដែលភ្ជាប់ទំនាក់ទំនងរវាងម៉ូឌុលកែច្នៃកណ្តាល (CPM) របស់កុំព្យូទ័រ និងគ្រឿងបន្លាស់ផ្សេងទៀតឬ CPM ខ្លួនឯងទទួលខុសត្រូវចំពោះបញ្ហានេះ។...
ក្រោយរយៈពេល ជាង១៤ឆ្នាំរួចមកហើយ ទីបំផុតកីឡាករ Kevin-Prince Boateng ត្រូវបានគេជឿជាក់ថា កំពុងស្ថិតនៅក្នុងដំណើរ ការដើម្បីអាចត្រឡប់ទៅក្លឹប កាលពីវ័យក្មេងរបស់ខ្លួនវិញ ហើយគឺ Hertha Berlin នៅលីគអាល្លឺម៉ង់។ កីឡាករ Boateng ដែលកន្លងមក បានចាកចេញពី Hertha កាលពីឆ្នាំ២០០៧ទៅចូលរួមជាមួយនឹងក្លឹបអង់គ្លេស Spurs ហើយបន្តបន្ទាប់ទៅលេងជាមួយ នឹងក្លឹបជាច្រើននៅលីគ...
អ៊ីស្រាអែល៖ អ្នកវិទ្យាសាស្ត្របាននិយាយថា មនុស្សបុរាណ ប្រភេទថ្មីត្រូវបានរកឃើញ នៅក្នុងប្រទេសអ៊ីស្រាអែល ជាប្រជាជន Nesher Ramla រស់នៅកាលពីា ៤០០,០០០ ឆ្នាំមុន និងមានក្បាលសំប៉ែត ធ្មេញធំ និងចង្ការប្រហែល ជាមិនមានទំនាក់ទំនង ជាមួយមនុស្សបុរាណ Homo sapiens ឡើយ។ បំណែកលលាដ៍ក្បាល និងថ្គាមនៃ ‘Nesher...
ហុងកុង៖ ការប្រកួតប្រជែងប្រកបដោយគុណធម៌រវាងមហាអំណាចពិភពលោកចិន – អាមេរិក អាចចូលរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍពិភពលោក តាមរយៈការលើកកម្ពស់ហេដ្ឋារចនាសម្ព័នវ៉ាក់សាំង និងបរិដ្ឋានល្អប្រសើរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អត្ថបទដែលមានចំណងជើងថា“ តើចិន និងសហរដ្ឋអាមេរិក អាចដេញតាមការប្រកួតប្រជែងប្រកបដោយគុណធម៌ជាជាងការប្រកួតប្រជែងដ៏កាចសាហាវ ដើម្បីចៀសវាងសង្គ្រាមត្រជាក់ ២.០ បានទេ?” អត្ថបទនេះត្រូវបានសរសេរដោយលោក Xu Xiaobing នាយកមជ្ឈមណ្ឌលអនុវត្តន៍ច្បាប់អន្តរជាតិ នៅឯសាកលវិទ្យាល័យសៀងហៃជាំងតុង។ អត្ថបទនេះបានឲ្យដឹងថា“...
អន្តរជាតិៈ វិស័យសំណង់គឺជាវិស័យអាទិភាពដ៏ធំមួយ ដែលជួយក្រែប្រែមុខមាត់ និងលើកសោភ័ណភាពមិនថាទីក្រុង ឬទីជនបទនានាទូទាំងពិភពលោក ឱ្យស្រស់ឆើតឆាយទៅតាមសម័យកាលជឿនលឿន។ វិស័យនេះបានរីកចម្រើនខ្លាំងបំផុត នៅក្នុងសតវត្សរ៍ទី២១នេះ ហើយកំពុងតែបន្តរីកចម្រើនឥតឈប់ឈរ។ ក្រុមអ្នកជំនាញបានព្យាករថា ទីផ្សារសាងសង់ទូទាំងពិភពលោក អាចនឹងឈានដល់ទំហំ១០,៥ទ្រីលានដុល្លារនៅត្រឹមឆ្នាំ២០២៣។ ក្រៅពីការបំពេញតម្រូវការសាងសង់ជាមូលដ្ឋានបំផុតក្នុងពិភពលោក ក្រុមហ៊ុនសំណង់នានាមិនថាតូច ឬធំកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំង មកលើសេដ្ឋកិច្ចរបស់យើងទូទាំងពិភពលោក។ ទោះបីឧស្សាហកម្មសំណង់ធំបំផុត ក្នុងពិភពលោកស្ថិតនៅក្នុងសហរដ្ឋអាមេរិក ជាមួយទំហំចំណាយ ដល់ទៅប្រមាណ១,៤ទ្រីលានដុល្លារក្នុងឆ្នាំ២០២០ យ៉ាងណាក្ដី ក៏ក្រុមហ៊ុនសំណង់ជាច្រើន ក្នុងចំណោមក្រុមហ៊ុនសំណង់ធំៗបំផុត...