បរទេស៖ នាវាចម្បាំងរុស្ស៊ីពីគ្រឿង នៅថ្ងៃសៅរ៍នេះ បានធ្វើដំណើរឆ្លងកាត់តាមសមុទ្រ Bosphorus ឆ្ពោះទៅកាន់សមុទ្រខ្មៅ ហើយនាវា១៥គ្រឿងផ្សេងទៀតត្រូវបានបញ្ជូនទៅរួចរាល់ ស្របពេលដែលទីក្រុងមូស្គូ បង្កើនវត្តមានទ័ពជើងទឹកខ្លួន ក្នុងខណៈទំនាក់ទំនងមានភាពតានតឹង ជាមួយលោកខាងលិចនិងអ៊ុយក្រែន។ ការបន្ថែមកម្លាំងទ័ពជើងទឹកនេះ គឺធ្វើឡើងជាមួយការបង្កើនកងទ័ពកាន់តែច្រើនមួយនៅជិតប្រទេសអ៊ុយក្រែន ជារឿងដែលទីក្រុងមូស្គូហៅថាជាសមយុទ្ធការពារបណ្ដោះអាសន្ន ហើយការពង្រឹងបង្កើនកម្លាំងទ័ពនេះ គឺធ្វើឡើងក្រោយមានការប្រយុទ្ធគ្នាកើនឡើង ក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត រវាងពួកបះបោរគាំទ្ររុស្ស៊ីនិងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន។ ក្រៅពីនេះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ ក៏បានធ្វើការរឹតបន្តឹងជាបណ្ដោះអាសន្ន...
អាមេរិក៖ ការស្រាវជ្រាវថ្មីមួយបានអះអាងថា ការទទួលទានកាកាវមួយកែវពេញមួយថ្ងៃសម្រាប់អាហារសម្រន់ដទៃទៀត អាចជួយមនុស្សធាត់សម្រកទម្ងន់បាន ទោះបីជាពួកគេញ៉ាំអាហារមានជាតិខ្លាញ់ខ្ពស់ ក៏ដោយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សម្រាប់ការពិសោធន៍មន្ទីរពិសោធន៍ អ្នកស្រាវជ្រាវអាមេរិកបានធ្វើឲ្យសត្វកណ្តុរធាត់ដែលមានជំងឺថ្លើមជាអាហារបំប៉ន នៃម្សៅកាកាវក្នុងរយៈពេល៨សប្តាហ៍។ ទោះបីជាសត្វកណ្តុរស្ថិតនៅក្នុងរបបអាហារមានជាតិ ខ្លាញ់ខ្ពស់ក៏ដោយ ក៏អ្នកជំនាញបានរកឃើញថា ថ្នាំបំប៉នកាត់បន្ថយការខូចខាត DNA និងបរិមាណជាតិខ្លាញ់នៅក្នុងថ្លើម។ វានឹងមានអ្វីជាច្រើនដើម្បីរៀន អំពីគុណប្រយោជន៍សុខភាពរបស់កាកាវ អ្នកស្រាវជ្រាវជឿថា វាអាចរារាំងការរំលាយអាហារជាតិខ្លាញ់ និងកាបូអ៊ីដ្រាតដោយចៀសវាងការឡើងទម្ងន់។ ម្សៅកាកាវជាគ្រឿងផ្សំអាហារពេញនិយម ប្រើជាទូទៅក្នុងការផលិតសូកូឡាក៏សម្បូរទៅដោយជាតិសរសៃ...
តូក្យូ៖ អភិបាលក្រុងតូក្យូលោកស្រី Yuriko Koike បានមានប្រសាសន៍ ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ នឹងផ្តល់ក្តីសង្ឃឹមដល់មនុស្សជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ COVID-19 ដូចគ្នាការប្រកួត 1920 Antwerp Games បាននាំមនុស្សមកជាមួយគ្នា បន្ទាប់ពីសង្គ្រាមលោកលើកទី ១ និងជំងឺផ្តាសាយអេស្ប៉ាញ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ទីក្រុងតូក្យូនឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតថ្ងៃទី ២៣ ខែកក្កដាដល់ថ្ងៃទី...
អង់គ្លេស៖ ការសិក្សាស្រាវជ្រាវបានព្រមានថា ហានិភ័យរបស់ស្ត្រីក្នុងការជួបប្រទះការរលូតកូនជាប់ៗគ្នាកើនឡើង ៧០ ភាគរយ ប្រសិនបើពួកគេធាត់ជាជាងទម្ងន់ដែលមានសុខភាពល្អនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវមកពី Southampton បានធ្វើការពិនិត្យលើការសិក្សាផ្សេងៗដែលមានស្រាប់ស្តីពីការបាត់បង់ ការមានផ្ទៃពោះម្តងទៀតដើម្បីរកមើលថា តើកត្តារបៀបរស់នៅអាចពាក់ព័ន្ធអ្វីខ្លះ។ មនុស្សដែលលើសទម្ងន់ ឬទម្ងន់ក្រោម ពោលគឺមានសន្ទស្សន៍ម៉ាសរាងកាយ (BMI) (ចន្លោះពី ២៥-៣០ ឬក្រោម ១៨.៥ រៀងគ្នា) ក៏មានហានិភ័យខ្ពស់ផងដែរ។...
the Mundo Deportivo នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែការពារ Emerson ដែលជាកីឡាកររបស់ក្លឹបមាន់ខ្នាយមាស Spurs កំពុងបានក្លាយទៅជាគោលដៅរបស់ក្លឹបយក្សអេស្បាញ Barcelona ហើយនិងកំពុងត្រូវបានក្លឹបរៀបចំកិច្ចការងារដើម្បី ពិនិត្យលទ្ធភាពក្នុងការផ្ទេរឲ្យអាចកើតឡើង។ តាមពិត Spurs ក៏កំពុងពិចារណាក្នុងការដោះដូរកីឡាករវ័យ២២ឆ្នាំរូបនេះផងដែរ នៅរដូវក្តៅខាងមុខខណៈដែលបច្ចុប្បន្នកីឡាករកំពុងលេង ឲ្យលក្ខខណ្ឌខ្ចីជើងនៅក្លឹប Real Betis នៅឡើយហើយគាត់ នឹងអាចមានតម្លៃខ្លួនប្រមាណជា២៥លានអ៊ឺរ៉ូ។ ទោះបីជាយ៉ាងណាក្តី Barcelona ប្រហែលជានឹងត្រូវប្រឈមមុខទៅនឹងគូប្រជែងធំៗផ្សេងទៀតដូចជាក្លឹប...
អង់គ្លេស៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកធ្វើការប្តូរវេនទំនងជាទទួលរងការជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ដោយសារម៉ោងមិនល្អ ថែមទំាងខុសពេលវេលាសម្រាប់រាងកាយរបស់អ្នកដែលគេហៅថា “នាឡិការាងកាយ”នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្របានប្រៀបធៀប ហានិភ័យនៃជំងឺសរសៃឈាមបេះដូងរបស់កម្មករឃ្លាំង ដែលធ្វើការផ្លាស់ប្តូរហើយប្រៀបធៀបវាទៅនឹងនាឡិការាងកាយធម្មជាតិរបស់ពួកគេ។ វាបានបង្ហាញថា រាល់ម៉ោងនាឡិការាងកាយធម្មជាតិ មិនស៊ីគ្នានឹងអត្រាការងាររបស់មនុស្សហានិភ័យនៃការវិវត្ត ទៅជាបញ្ហាសុខភាពបេះដូងកើនឡើង ៣១ ភាគរយ។ អ្នកស្រាវជ្រាវអ៊ឺរ៉ុបបានផ្តោត លើការបំភាន់រាងឌីជីថល ជាភាពខុសគ្នារវាងនាឡិកាសង្គមរបស់មនុស្ស និងនាឡិកាជីវសាស្ត្រ។ នៅពេលទិដ្ឋភាពទាំង២ នៃជីវិតរបស់មនុស្សម្នាក់មិនត្រូវគ្នាមនុស្សម្នាក់ទទួលរងនូវភាពអស់កម្លាំង...
បរទេស៖ រដ្ឋបាលលោក បៃដិន តាមសេចក្តីរាយការណ៍ កំពុងតែមើលឃើញ ការរុញច្រានត្រឡប់មកវិញ ពីសមាជិកព្រឹទ្ធសភា មកពីបក្សលទ្ធិប្រជាធិបតេយ្យ ក្រោយធ្វើការបន្ត ទៅមុខជាមួយកិច្ចព្រមព្រៀង សម័យលោក ត្រាំ លក់យន្តហោះចម្បាំង F-35 ឲ្យសហភាពអារ៉ាប់រួម។ ដោយលើកឡើងពីក្តីព្រួយបារម្ភ ដល់សន្តិសុខជាតិ ប្រធានគណៈកម្មការ ទំនាក់ទំនងបរទេស នៃព្រឹទ្ធសភាអាមេរិក លោក Bob...
ម្ចាស់ផ្ទះ Everton បើកទ្វារស្វាគមន៍ក្រុម Spurs យប់មិញនេះ មិនអាចធ្វើអ្វីគ្នា បានឡើយ ដោយលទ្ធផល ចប់ការប្រកួត ក្រុមទាំងបានត្រឹមស្មើ២គ្រាប់ ទល់នឹង២គ្រាប់ប៉ុណ្ណោះ។ ចែកគ្នា១ពិន្ទុមានន័យថា Spurs នៅបន្តស្ថិតនៅលេខរៀង ទី៧ដដែល មាន៥០ពិន្ទុ ខណៈដែល Everton មាន៤៩ពិន្ទុ ឈរនៅលេខរៀងទី៨ ក្នុងកំពូលតារាង។ ២គ្រាប់ដែលធ្វើបានដោយ...
តូក្យូ៖ ប្រធានកីឡាអូឡាំពិកទីក្រុងតូក្យូ បាននិយាយជាថ្មីម្តងទៀតត្រូវបានបង្ខំឱ្យធានាដល់ពិភពលោកថា ការពន្យារពេលការប្រកួតកីឡាអូឡាំពិក នឹងបើកក្នុងរយៈពេលតែជាង ៣ ខែប៉ុណ្ណោះ ហើយមិនត្រូវបានលុបចោលនោះទេ បើទោះបីជាមានករណីគ្របដណ្តប់ដោយ COVID-19 នៅក្នុងប្រទេសជប៉ុនក៏ដោយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ ប្រធានគណៈកម្មាធិការរៀបចំការប្រកួតលោក Seiko Hashimoto ត្រូវបានគេសួរនៅក្នុងសន្និសិទកាសែតថា តើមានល័ក្ខខណ្ឌណាមួយ ដែលត្រូវលុបចោលការប្រកួតកីឡាអូឡាំពិក។ សំណួរទាំងនេះបានកើតឡើង នៅពេលអគ្គលេខាធិការគណបក្សកាន់អំណាច LDP និងលេខ២ទទួលបន្ទុកលោក...
ញូវយ៉ក៖ បន្ទាប់ពីការប្រកួតប្រជែងគ្នា រវាងសហជីពនៅឃ្លាំងមួយ នៃរដ្ឋ Alabama ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានទទួលស្គាល់ថា ក្រុមហ៊ុន Amazon ត្រូវធ្វើឲ្យបានល្អប្រសើរ សម្រាប់កម្មកររបស់ខ្លួន ហើយប្តេជ្ញា ធ្វើឲ្យក្រុមហ៊ុន Amazon ក្លាយជាកន្លែងមានសុវត្ថិភាព ក្នុងការធ្វើការចំពោះបុគ្គលិក យោងតាម ការចេញផ្សាយ...