បរទេស៖យោងតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសបានឲ្យដឹងថាប្រទេសរុស្សីបានធ្វើការប្រកាសទាមទារប្រមូលយកវ៉ាក់សាំង Sputnik V របស់ខ្លួនទាំង២០ម៉ឺនដូសមកពីប្រទេសស្លូវ៉ាគីវិញ នៅសប្តាហ៍នេះក្រោយមានសំណួរចោទសួរជាច្រើន ពាក់ព័ន្ធទៅនឹងគុណភាពរបស់វ៉ាក់សាំង។ ប្រភពដដែលបានឲ្យដឹងទៀតដែរថា ការទាមទារនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសស្លូវ៉ាគី បានធ្វើការចោទជាសំណួរថាតើគុណភាពរបស់វ៉ាក់សាំងទាំងនេះ វាមានកម្រិតដូចទៅនឹងវ៉ាក់សាំងដែលបាន ធ្វើតេស្តកន្លងមកឬក៏យ៉ាងណា។ ទោះបីជាយ៉ាងណាក្តីជាការឆ្លើយ ក្នុងពេលដែលរុស្សីបានទាមទារយកវ៉ាក់សាំងទាំងនោះមកវិញ ហើយនោះខ្លួនក៏បានហៅសកម្មភាពរបស់ស្លូវ៉ាគីថា ជាការធ្វើឲ្យមានបញ្ហាដល់ទំនាក់ទំនងផ្នែកការទូត រវាងប្រទេសទាំងពីរផងដែរ។ មុននេះផងដែរប្រទេសទាំងពីរ ក៏បានធ្វើការប្រកែកគ្នាផងដែរអំពីបញ្ហានេះប៉ុន្តែជាលទ្ធផលរុស្សី បានប្រកាសថានឹងត្រឡប់យកវ៉ាក់សាំងទាំងនោះមកវិញ ដើម្បីអាចបង្វែរយកទៅប្រើប្រាស់នៅក្នុងប្រទេសផ្សេងទៀត ដែលកំពុងត្រូវការជំនួសវិញ៕ ប្រែសម្រួល៖ស៊ុនលី
ក្រុមរបស់លោក Zinedine Zidane សាជាថ្មីបានបង្ហាញជំនឿចិត្តក្នុងការលើកពានរង្វាន់លីគកំពូលអេស្បាញ La Liga នៅរដូវកាលនេះតាមរយៈជ័យជំនះលើក្រុម Barcelona កាលពីព្រកួតយប់មិញ។ លទ្ធផល២ទល់នឹង១ដែល Real Madrid ធ្វើបានគឺជាស្នាដៃដ៏ធំធេងរបស់កីឡាករខ្សែប្រយុទ្ធ Benzema ដែលបានស៊ុតបញ្ចូលទីគ្រាប់ដំបូង តាំងតែពីនាទីទី១៣និងបន្តគ្រាប់ទី២ដោយកីឡាករ Toni Kroos នៅនាទីទី២៨។ ភ្លៀងធ្លាក់ខ្លាំងនៅការប្រកួតតង់ទីបានធ្វើឲ្យគ្រាប់បាល់អាចកើតឡើងតែម្តងប៉ុណ្ណោះនិងគឺជាស៊ុតបញ្ចូលទីដោយកីឡាករខ្សែការពារស្លាបរបស់ Barcelona គឺកីឡាករ...
គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ថា អ្នកបុរាណវិទូអេហ្ស៊ីប បានរកឃើញវត្ថុបុរាណជាច្រើន នៅទីតំាង “ទីក្រុងបាត់មាស” នៅក្រុង ឡុយហ្ស័រ (Luxor)ប្រទេសអេហ្ស៊ីប ។ កាលពីថ្ងៃព្រហស្បតិ៍ ក្រុមបេសកកម្មបុរាណវិទ្យារបស់អេហ្ស៊ីប បានប្រកាសថា បានរកឃើញ “ទីក្រុងបាត់មាស” ដែលមានអាយុកាល៣.០០០ឆ្នាំមុន នៅទីក្រុង Luxor ដែលនៅទីនោះសម្បូរទៅដោយវិមានជាច្រើន...
បរទេស៖ យន្តហោះកងទ័ពជើងអាកាស សហរដ្ឋអាមេរិកមានមូលដ្ឋាននៅកោះហាវ៉ៃ ដែលរួមមានទាំងយន្តហោះចម្បាំង F-22 ផងនោះ ត្រូវបានបញ្ជូនទៅប្រទេសជប៉ុន ដើម្បីចូលរួមធ្វើសមយុទ្ធ ជាមួយកងកម្លាំងជប៉ុន សម្រាប់រយៈពេលមួយខែ នេះបើតាមសម្តីកងកម្លាំងជើង អាកាសអាមេរិកនិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះ។ អាកាសយានិកនៃកងយន្តហោះចម្បាំង លេខ១៩៩និងលេខ១៩ នៅមូលដ្ឋាន Pearl Harbor-Hickam រដ្ឋហាវ៉ៃ បានធ្វើការហ្វឹកហាត់ រួមជាមួយកងកម្លាំងម៉ារីនសហរដ្ឋអាមេរិក និងកងកម្លាំងទ័ពអាកាសជប៉ុន នៅមូលដ្ឋានដែនអាកាសរបស់កងកម្លាំងម៉ារីន...
បរទេស៖ ប្រទេសតួកគីបាននិយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូននាវាចម្បាំងពីរគ្រឿង ទៅសមុទ្រខ្មៅ នៅសប្ដាហ៍ក្រោយ ស្របពេលដែលរុស្ស៊ី ដែលបង្កើនកងកម្លំាងយោធាខ្លួននៅជិតប្រទេសអ៊ុយក្រែននោះ បានចោទប្រកាន់មហាអំណាចណាតូនានា ដែលគ្មានតំបន់ឆ្នេរនៅក្នុងតំបននោះ ពីបទបង្កើនសកម្មភាពទ័ពជើងទឹក។ ប៉ុន្តែមន្ទីរបញ្ចកោណ បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយលើការថ្លែងរបស់តួកគីនោះទេ តែនិយាយថា យោធាជាប្រក្រតីតែងបញ្ជូននាវាទៅតំបន់នោះ ហើយដោយពោលសំដៅដល់នាវាយោធាសហរដ្ឋអាមេរិក នៅសមុទ្រខ្មៅនោះ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនដូច្នេះថា “នោះមិនមែនជារឿងថ្មីនោះទេ”។...
ប្រវត្តិសាស្ត្រ: កាលពីថ្ងៃទី២៦ ខែមេសាក្នុងឆ្នាំ១៩៨៦ ហេតុការណ៍គ្រោះថ្នាក់ នុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោកបានកើតឡើង នៅរោងចក្រនុយក្លេអ៊ែរ នៅទីក្រុងគៀវប្រទេសអ៊ុយក្រែន។ ចំនួនអ្នកស្លាប់សរុបពីគ្រោះមហន្តរាយនេះ នៅតែត្រូវបានគេកត់ត្រាទុកប៉ុន្តែអ្នកជំនាញជឿជាក់ថាមនុស្ស រាប់ពាន់នាក់បានស្លាប់ហើយរហូតដល់៧០០០០ នាក់បានរងការពុលយ៉ាងធ្ងន់ធ្ងរ ក្នុងពេលបន្តបន្ទាប់មក។ លើសពីនេះទៀតផ្ទៃដីធំ ប្រហែលជាមិនអាចរស់នៅបានយូររហូតដល់១៥០ ឆ្នាំដែលស្ថិតនៅក្នុងរង្វង់ចម្ងាយប្រមាណជា១៨ម៉ាយល៍ជុំវិញរោងចក្រនុយក្លេអ៊ែរ ដែលមានឈ្មោះថាChernobyl ដែលជឿជាក់ថាមានមនុស្ស រស់នៅប្រមាណជាជិត១៥០០០០នាក់ ដែលផ្លាស់ប្តូរទីកន្លែងរស់នៅចេញពីតំបន់នោះ។ Chernobyl ជារោងចក្រដែលត្រូវ បានសាងសង់ដោយសហភាពសូវៀតមានម៉ាស៊ីន...
អាមេរិក៖ Neuralink របស់លោក Elon Musk បានបង្ហាញការបញ្ចូលខួរក្បាល ចុងក្រោយរបស់ខ្លួនដោយធ្វើឲ្យ ស្វាលេងហ្គេម Pong ជាមួយនឹងគំនិតរបស់វា ហើយក្រុមហ៊ុនសង្ឃឹមថានឹងសាកល្បង លើអ្នកស្ម័គ្រចិត្តរបស់មនុស្សបន្ទាប់នេះបើយោងតាម ការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ចំណុចប្រទាក់កុំព្យួទ័រខួរក្បាល ត្រូវបានផ្សាំនៅក្នុងសត្វស្វាលមានអាយុ ៩ ឆ្នាំដែលមានឈ្មោះថា Pager ត្រូវបានបង្រៀនអោយលេងហ្គេមវីដេអូ ដោយប្រើយ៉យស្ទីក។ ឧបករណ៍នៅក្នុងខួរក្បាល របស់វាបានកត់ត្រាព័ត៌មានអំពីណឺរ៉ូនបាញ់...
អាមេរិក៖ អង្គការអវកាសណាសាបង្ហាញថា អាចម៍ផ្កាយដ៏ធំមួយ មានទំហំធំជាងរថយន្យក្រុងឡុងដ៍ ៣ ដងស្ថិតនៅរវាងផែនដី និងភពព្រះច័ន្ទនៅថ្ងៃនេះ ដោយមានចម្ងាយត្រឹមតែ ១៥៩.០០០ ម៉ាយល៍ប៉ុណ្ណោះ នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ Dubbed 2021 GT3 ជាផ្ទាំងថ្មប្រវែង ១០៨ ហ្វីតនឹងហោះហើរ ដោយផែនដីនៅថ្ងៃទី ១០ ខែមេសា...
តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ថា ប្រទេសចិន បានទទូលជោគជ័យទំាងស្រុង ដែលបានបញ្ជូនផ្កាយ រណបពិសោធមួយ ទៅកាន់ដងតារាវិថី ដែលបានបាញ់ចេញ ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប តៃយួន នៅខេត្ត Shanxi ភាគខាងជើង នៃប្រទេសចិន នៅថ្ងៃសុក្រនេះ ។ ផ្កាយរណប ជាលើកទី៣នៃប្រភេទ Shiyan-6...
The Tuttosport ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាក្លឹប Juventus ត្រូវបានគេជឿជាក់ថា នឹងអង្គុយនៅតុពិភាក្សាផ្ទាល់ ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធ អាហ្សង់ទីន Paulo Dybala ក្នុងការចរចាបន្តកុងត្រាថ្មី ឲ្យបានត្រឹមខែឧសភា ខាងមុខនេះ។ ក្លឹបយក្សរបស់អ៊ីតាលីមួយនេះ ត្រូវបានប្រភពដដែលបញ្ជាក់ទៀតថា នឹងឈានទៅដល់ការយល់ព្រម ក្នុងការផ្តល់កុងត្រាដែលមានតម្លៃ ប្រមាណជា១០លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ ទោះបីជាជាក់ស្តែងកីឡាកររូបនេះ...