បរទេស ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសរុស្សីលោក Sergei Lavrov នៅថ្ងៃសុក្រនេះបានធ្វើការលើកឡើងថា ទំនាក់ទំនងរវាងប្រទេសចិននិងប្រទេសរុស្សីកំពុង ស្ថិតនៅក្នុងតំណាក់កាលកាន់តែរឹងម៉ាំឡើង ហើយនៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការ នេះបន្ថែមទៀត។ ថ្លែងទៅកាន់កម្មវិធីមួយ របស់ទូរទស្សន៍ របស់រុស្សីលោក Lavrov បាននិយាយថាទៀតថា ចំណងទ្វេភាគី នៃប្រទេសទាំងពីរ គឺត្រូវបានបង្កើតឡើង ដោយផ្អែកលើមូលដ្ឋានច្បាស់លាស់ និងគោលដៅ នៃផលប្រយោជន៍រួមគ្នាតែមួយ។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា អង្គការ OPEC បូកប្រទេសមិនមែន OPEC ឬត្រូវបានស្គាល់ថា OPEC Plus នោះ គឺបានឈានទៅដល់កិច្ចព្រមព្រៀង មួយតាមរយៈ វិដេអូខល ក្នុងការបង្កើន ផលិតកម្មផលិតប្រេងបន្ថែមទៀត សម្រាប់ខែឧសភាមិថុនា និងកក្កដាខាងមុខនេះ ។ យោងតាមសេចក្តីថ្លែងការណ៍មួយដោយ...
រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនកំពុងអនុវត្តបទឈប់បាញ់រយៈពេលមួយខែជាឯកតោភាគី ប៉ុន្តែបានធ្វើឱ្យមានការលើកលែងចំពោះសកម្មភាពដែលរំខាន ដល់សន្តិសុខ និងប្រតិបត្តិការរដ្ឋបាលរបស់រដ្ឋាភិបាលឡើយ ដែលប្រឆាំងនឹងការដណ្តើមអំណាចរបស់ខ្លួននៅក្នុងខែកុម្ភៈ ។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយក្រុមឧទ្ទាមជនជាតិ ភាគតិចចំនួនពីរក្រុមដែលរក្សាវត្តមានយ៉ាងខ្លាំងនៅក្នុងតំបន់រៀងៗខ្លួននៅតាមព្រំដែន ។ក្រុមទំាងនេះរាប់សិបក្រុមបាន ស្វែងរកស្វ័យភាពកាន់តែច្រើនពីរដ្ឋាភិបាលកណ្តាលពេលខ្លះតាមរយៈ ការតស៊ូប្រដាប់អាវុធ...
នៅថ្ងៃនេះប្រធានផ្នែកីឡា របស់ក្លឹបអាល្លឺម៉ង់ Borussia Dortmund លោក Michael Zorc បានធ្វើការអះអាងថាលោកពិតជា បានធ្វើការពិភាក្សាគ្នាជាមួយនឹងភ្នាក់ងារកីឡាករ Erling Haaland លោក Raiola ពិតមែន។ ព័ត៌មានចចាមអារាមនៅមុនពេលការ ប្រកាសរបស់លោក Zorc ដោយកាសែតអេស្បាញ ដេលបានចេញផ្សាយថា Raiola បានធ្វើដំណើរ ទៅដល់ប្រទេសអេស្បាញដើម្បីពិភាក្សាអំពីការផ្ទេរកីឡាករ...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រេស៊ីលបានកត់ត្រាដែលមានអ្នកឆ្លងជំងឺកូវីដ១៩បន្ថែមទៀតចំនួន៩១.០៩៣នាក់ និងអ្នកស្លាប់ចំនួន៣.៧៦៩នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១២.៨៣៩.៨៤៤នាក់ និងអ្នកស្លាប់ចំនួន៣២៥.២៨៤នាក់ ។ នៅក្នុងខែមីនា ពលរដ្ឋចំនួន៦៦.៨៦៨នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ដែលជាប្រទេសធំបំផុតនៅអាមេរិកឡាទីន និងមានពលរដ្ឋច្រើនជាងគេបំផុត ។ មូលនិធិ Oswaldo Cruz បានឲ្យដឹងថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសបានចុះខ្សោយយ៉ាងខ្លាំង...
អូស្ត្រាលី៖ តាមរបាយការណ៍ថ្មីមួយថា ស្ទើរតែមួយភាគបីនៃដីកសិកម្មពិភពលោកមានហានិភ័យ ខ្ពស់នៃការបំពុលសម្រាប់ប្រើប្រាស់ ថ្នាំសម្លាប់សត្វល្អិតដែលអាច ជ្រាបចូលក្នុងការផ្គត់ផ្គង់ទឹក និងប៉ះពាល់ដល់សុខភាពមនុស្សនេះបើយោងតាម ការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រនៅអូស្ត្រាលី បានពិនិត្យមើលថា តើសារធាតុគីមីកសិកម្មជិត១០០ប្រភេទត្រូវបាន គេប្រើប្រាស់នៅទូទាំង ១៦៨ ប្រទេសដើម្បីកំណត់ថា តើថ្នាំសម្លាប់សត្វល្អិត ណាដែលលើសពីកម្រិតដែលបានណែនាំ។ ការស្រាវជ្រាវបានរកឃើញថា ៦៤ ភាគរយនៃផ្ទៃដីកសិកម្មមានកម្រិតនៃថ្នាំគីមី មានកម្រិតខ្ពស់ជាងអ្វីដែលឧស្សាហកម្មចាត់ទុកថា មិនផ្តោតលើផលប៉ះពាល់។...
រីករាយបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ការផ្ដល់ជូនយ៉ាងពិសេស សម្រាប់ការកុម្ម៉ង់ គ្រឿងអេឡិចត្រូនិច តាម Online ទទួលបានការបញ្ចុះតម្លៃ $20បន្ថែមភ្លាមៗ សម្រាប់អតិថិជន ស៊ុនស៊ីម៉ិចកូទាំងអស់ នឹងទទួលបាន Coupon Code ( KNYFREE ) ដែលប្រើប្រាស់បាន តែនៅលើគេហទំព័រ : www.sunsimexco.com ។...
ត្រឹម៣ខែដំបូង ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជាង១ម៉ឺនកេស ដល់ស្ថាប័ននានា ដែលកំពុងបំពេញ បេសកកម្មពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩។ ការបរិច្ចាគនេះ ធ្វើឡើងតាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលគ្រោងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ឲ្យអស់ចំនួន៣ម៉ឺនកេស ក្នុងឆ្នាំ២០២១នេះ។ នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ថយ៉ាងហោចណាស់ មានមនុស្ស៤៨នាក់ បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅគ្រា ដែលរថភ្លើង បានរត់ធ្លាក់ផ្លូវរូងក្រោមដីមួយ នៅលើដែនកោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បន្ទាប់ពីទំនងជាបុករថយន្តដឹកទំនិញ មួយនៅក្នុងគ្រោះមហន្តរាយផ្លូវដែក ដ៏អាក្រក់បំផុតរបស់កោះនេះក្នុងរយៈពេលយ៉ាងតិច០៤ទស្សវត្សរ៍កន្លងមកនេះ ។ អង្គភាពពន្លត់អគ្គីភ័យបាននិយាយថា...
ប៉េរូ៖អ្នកបុរាណវិទ្យាបាននិយាយថា ពួកគេបានរកឃើញចេតិយមួយកន្លែងដែលមានអាយុកាល ៣.២០០ ឆ្នាំទៅនឹងប្រដាប់ការពារកាំបិតដ៏ធំថ្វាយពីងពាងព្រះដែលជាប់ទាក់ទងនឹងទឹលភ្លៀងនិ ងការមានកូននៅប្រទេសប៉េរូ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ផ្ទាំងគំនូរនេះបង្ហាញពីរូបចម្លាក់កាន់កាំបិតផ្សេងៗ ហើយគេគិតថា អ្នកស្រុកបន់ស្រន់ដល់ព្រះដ៏អាថ៌កំបាំងក្នុងជំនឿថា អាទិទេពអាចគ្រប់គ្រងភាពមានកូន និងទឹកភ្លៀង ។ វត្ថុបុរាណភាគច្រើនត្រូវបានបំផ្លាញដោយកសិករដោយពួកគេព្យាយាម យកផ្ទាំងគំនូរនេះចេញក្នុងគោលបំណងដើម្បីពង្រីកដីបង្កបង្កើនផលរបស់ពួកគេ។ ការរកឃើញនេះត្រូវបានធ្វើឡើងនៅតាមជ្រលងភ្នំនៃខេត្ត Viru ក្នុងផ្នែកប្រទេសប៉េរូនៃតំបន់ Lam bayeque ។ អ្នកស្រុកបានរកឃើញកន្លែងបុរាណ...