ព័ត៌មានអន្តរជាតិ

រន្ធត់! រថភ្លើង បុកនឹងរថយន្តដឹកទំនិញ និងរត់ធ្លាក់ផ្លូវនៅក្នុងផ្លូវ រូងក្រោមដី នៅតៃវ៉ាន់ បណ្តាលឲ្យស្លាប់ មនុស្សជាច្រើននាក់

តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹង នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ថយ៉ាងហោចណាស់ មានមនុស្ស៤៨នាក់ បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅគ្រា ដែលរថភ្លើង បានរត់ធ្លាក់ផ្លូវរូងក្រោមដីមួយ នៅលើដែនកោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បន្ទាប់ពីទំនងជាបុករថយន្តដឹកទំនិញ មួយនៅក្នុងគ្រោះមហន្តរាយផ្លូវដែក ដ៏អាក្រក់បំផុតរបស់កោះនេះក្នុងរយៈពេលយ៉ាងតិច០៤ទស្សវត្សរ៍កន្លងមកនេះ ។

អង្គភាពពន្លត់អគ្គីភ័យបាននិយាយថា រថភ្លើងដែលធ្វើដំណើរពីក្រុងតៃប៉ិ ឆ្ពោះទៅកាន់ ក្រុងតាតទុង ដែលដឹកភ្ញៀវទេសចរជាច្រើននាក់ នៅពេលចាប់ផ្តើមធ្វើដំណើរចុង សប្តាហ៍ដ៏វែងមួយបានចេញពីផ្លូវដែក ស្ថិតនៅភាគខាងជើងនៃទីក្រុង Hualien ភាគខាងកើតនៃដែនកោះតៃវ៉ាន់។
រូបភាពនៃកន្លែងគ្រោះថ្នាក់បានបង្ហាញថា រទេះភ្លើងនៅខាងក្នុងផ្លូវរូងក្រោមដី ត្រូវបានខូចខាតពីផលប៉ះពាល់ ខណៈដែលអ្នកផ្សេងទៀតបានជាប់គាំង ដែលរារាំងដល់អ្នកជួយសង្គ្រោះដើម្បីចូលទៅដល់អ្នកដំណើរទំាងនោះ ។

លោក Lin Chia-lung រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅកន្លែងកើតហេតុថា រថភ្លើងដឹកមនុស្សប្រមាណ៤៩០នាក់ ដែលនេះជាតួលេខខ្ពស់ជាងគេ ដែលអង្គភាពពន្លត់អគ្គីភ័យ ធ្លាប់ទទួលបាន ដែលកាលពីមុន ៣៥០នាក់ ។

ទីភ្នាក់ងារពន្លត់អគ្គីភ័យជាតិតៃវ៉ាន់បាននិយាយថា មនុស្សយ៉ាងតិច៤៨នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់ហើយ និង៦៦នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top