ភ្នំពេញ ៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានមានប្រសាសន៍មន្រ្តីស្នងការ គណៈវិនិច្ឆ័យ និងកីឡាករប្រដាល់ គុនខ្មែរទំាងអស់ ចូលរួមការប្រកួត នៅស្ថានីយ៍ទូរទស្សន៍ថោន កាលពីថ្ងៃអាទិត្យទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវទៅយកសំណាក និងធ្វើចត្តាឡីស័កជាបន្ទាន់ ក្រោយររឃើញ លោក ហាក់ សុខហេង...
ភ្នំពេញ ៖ក្រុមហ៊ុនអចលនទ្រព្យ HIGH GROW PROPERTYមិនត្រឹមតែបញ្ចុះតម្លៃ8000$ក្នុងមួយឡូតិ៍នោះទេ គឺថែមទាំងអនុគ្រោះដល់បងប្អូនដែលជាអតិថិជនបង់ត្រឹមតែ50% និងរំលោះ50%ទៀត ជាមួយក្រុមហ៊ុនរយៈពេល៦ខែ ដោយគ្មានការប្រាក់ ដើម្បីចូលរួមសម្រួលលទ្ធភាព ដល់បងប្អូនអតិថិជនដែលចង់បានដីធ្វើផ្ទះស្នាក់នៅក្នុង ក្រុងសៀមរាប ខេត្តសៀមរាបដូច្នេះសូមបងប្អូនប្រញាប់ឡើង ពីព្រោះកម្មវិធីពិសេសនេះ នឹងបញ្ចប់នៅបំណាច់ ខែមីនា ឆ្នាំ2021នេះហើយ។ ប្រសិនជាបងប្អូនមានចំណាប់អារម្មណ៍សូមអញ្ជើញកក់មុននិងទទួលបានមុន ហើយថែមមានជម្រើសរើសទីតាំង ដែលលោកអ្នកពេញចិត្តផងដែរ សូមទំនាក់ទំនងតាមរយ:លេខទូរស័ព្ទ នេះ...
បរទេស៖ ប្រទេសថៃនៅថ្ងៃអង្គារ បានបន្ថែមករណីឆ្លងវីរុសថ្មីចំនួន ១៤៩នាក់បន្ថែមទៀត ដែលភាគច្រើនរកឃើញនៅទីក្រុងបាងកក ដែលនាំឱ្យមានចំនួនករណី ឆ្លងវីរុសសរុបដែលបានបញ្ជាក់ចាប់តាំងពីការរាតត្បាតរាល កើនដល់ ២៧ ១៥៤នាក់ និងមានចំនួន អ្នកស្លាប់ចំនួន ៨៧ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថាមន្ត្រីជាន់ខ្ពស់ របស់អាមេរិកនិងជប៉ុន បានបើកកិច្ចពិភាក្សាគ្នាមួយ នៅក្នុងទីក្រុងតូក្យូដើម្បីអាច អាចបង្កើនទំនាក់ទំនងទ្វេភាគី និងក៏ដូចជាបញ្ហាឧបទ្វីបកូរ៉េផងដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានចូលរួមកិច្ចប្រជុំដែលត្រូវបានគេដាក់ឈ្មោះថា 2+2 ជាមួយនឹង រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Toshimitsu Motegi ព្រមទាំងរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi...
បរទេស៖មន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ បានលើកឡើងពីក្តីព្រួយបារម្ភស្តីពីឥរិយាបថរបស់ចិននៅទីក្រុងហុងកុង តំបន់ស្វយ័តស៊ីនជាំង និងតំបន់នានាផ្សេងទៀត និងបាននិយាយថា វាមិនស្របនឹងបទបញ្ជាអន្តរជាតិ។ សេចក្តីថ្លែងការណ៍រួមគ្នា ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin និងសមភាគីជប៉ុន បាននិយាយថា ពួកគេមានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីការវិវត្តដ៏គួរឲ្យរំខានថ្មីៗនេះនៅក្នុងតំបន់ ដូចជាច្បាប់ការពារដែនសមុទ្ររបស់ចិនជាដើម។ តាមសេចក្តីរាយការណ៍...
បរទេស៖បើទោះជាអង្គការសុខភាពពិភពលោក និងទីភ្នាក់ងារឱសថអឺរ៉ុប ព្រមានមិនឲ្យផ្អាកការជំរុញឲ្យចាក់ថ្នាំវ៉ាក់សាំងក៏ដោយ ក៏ប្រទេសអឺរ៉ុបធំៗនានា បានផ្អាកប្រើប្រាស់ជាបណ្ដោះអាសន្ន នូវថ្នាំវ៉ាក់សាំងកូវីដ១៩ផលិតដោយក្រុមហ៊ុន AstraZeneca-Oxford ស្របពេលមានរបាយការណ៍មួយចំនួនតូចពាក់ព័ន្ធរឿងមានការកកឈាមរបស់បុគ្គលដែលបានទទួលថ្នាំវ៉ាក់សាំងនោះ។ ប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ បារាំង អ៊ីតាលី ព័រទុយហ្គាល់ ស្លូវេនី និងស៊ីប បានប្រកាសថា ពួកគេបានផ្អាកចាក់ថ្នាំវ៉ាក់សំាងឲ្យប្រជាពលរដ្ឋខ្លួននៅថ្ងៃចន្ទ ក្រោយមួយថ្ងៃបន្ទាប់ពីប្រទេសអ៊ីស្លង់និងប្រទេសហូឡង់ បានប្រកាសពីការផ្អាកការចាក់ថ្នាំរបស់ខ្លួន ក្រោយប្រទេសន័រវេសកំណត់ឃើញករណីកកឈាមនិងការចេញឈាមចំនួន៤ករណី ក្នុងមនុស្សពេញវ័យ ដែលទទួលបានការចាក់ថ្នាំវ៉ាក់សាំង...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុមហ៊ុនទូរគមនាគមន៍របស់ប្រទេសហ្វាំងឡង់ Nokia ត្រូវបានគេដឹងថា បានត្រៀមផែនការរួច ហើយក្នុងការ កាត់បន្ថយចំនួន បុគ្គលិកប្រមាណជា៥ ០០០នាក់ទៅដល់១០ ០០០នាក់នៅទូទាំងសកលលោកនៅក្នុងអំឡុង ពេល២ឆ្នាំទៀត។ ក្នុងនោះផងដែរប្រភេទការងារចំនួនប្រមាណជា 96 របស់ក្រុមហ៊ុន Nokia នៅក្នុងប្រទេសអង់គ្លេសក៏នឹងប្រឈមមុខ ទៅនឹងការគម្រាម កំហែងនៃការបាត់បង់នេះផងដែរហើយវាត្រូវបានគេដឹងថាវាគឺជា ផ្នែកមួយនៃការព្យាយាម...
ព្រះសីហនុៈ បន្ទាប់ពីមានការវិលត្រឡប់ ពីសំណាក់អ្នកវិនិយោគដែលជាជនជាតិចិនជាបណ្តើរៗ បច្ចុប្បន្នសំណង់អគារពាណិជ្ជកម្ម ក៏ដូចជាសំណង់ខុនដូសរុបប្រមាណ២៥ភាគរយ ត្រូវបានប្រើប្រាស់ឡើងវិញ ក្រោយការទុកចោលអស់រយៈពេលជិតមួយឆ្នាំកន្លងមកនេះ។ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិតគី សិរីវឌ្ឍដែលបានចុះស្រាវជ្រាវលើស្ថានភាពសេដ្ឋកិច្ច និងអចលនទ្រព្យនៅខេត្តព្រះសីហនុបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា ដោយសារតែការចាកចេញរបស់ជនជាតិចិន ក្រោយរាជរដ្ឋាភិបាលកម្ពុជាប្រកាស បិទល្បែងអនឡាញ ជាពិសេសក្រោយពេលផ្ទុះឡើងនូវវិបត្តិកូវីដ១៩ តាំងពីដើមឆ្នាំ២០២០បានធ្វើឱ្យសំណង់អគារពាណិជ្ជកម្ម ខុនដូ អាផាម៉ិន និងសណ្ឋាគារជាច្រើ នលែងមានតម្រូវការប្រើប្រាស់មួយរយៈធំ ប៉ុន្តែនៅដើមឆ្នាំ២០២១នេះ...
បរទេស៖ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីម យូជុង តាមសេចក្តីរាយការណ៍ បានរិះគន់សមយុទ្ធយោធាដែលកំពុងតែ ប្រព្រឹត្តទៅនៅក្នុងប្រទេសកូរ៉េខាងត្បូង និងបានព្រមានរដ្ឋបាលសហរដ្ឋអាមេរិកថ្មីថា ក្លិនផ្សែងអាវុធដែល រសាត់តាមព្រំដែន នឹងមិនជួយនាំមកនូវសន្តិភាពនោះទេ។ សេចក្តីថ្លែងការណ៍របស់ប្អូនស្រីលោក គីម ជុងអ៊ុន នេះ គឺជាសារចំហដំបូងរបស់កូរ៉េខាងជើងជូនដល់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន ឡើងកាន់តំណែងនៅក្នុងខែមករាមក ហើយវាត្រូវបានធ្វើឡើង ក្នុងពេលមួយថ្ងៃមុនរដ្ឋមន្ត្រីការបរទេសអាមេរិក...
មូលហេតុទូទៅបំផុតដែលបណ្ដាលឱ្យកើតមានអាការៈហូរឈាមអញ្ចាញ គឺជំងឺរលាកអញ្ចេញធ្មេញ។ ទោះជាយ៉ាងណាអ្នកអាចព្យាបាលអាការៈហូរឈាមអញ្ចាញធ្មេញបានយ៉ាងងាយដោយខ្លួនឯងជាមួយរូបមន្តបែបធម្មជាតិមួយចំនួន ប៉ុន្តែប្រសិនបើស្ថានភាពនៃបញ្ហាហាក់ដូចជាមិនប្រសើរឡើងសោះក្រោយពេលអនុវត្ត ចូរកុំប្រញាប់ទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ព្យាបាលអាការៈហូរឈាមអញ្ចាញ ៖ ១. ប្រទាលកន្ទុយក្រពើ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរទឹកប្រទាលកន្ទុយក្រពើស្រស់ក្នុងមាត់យ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ។ ប្រទាលកន្ទុយក្រពើមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលជួយឱ្យអញ្ចាញធ្មេញឆាប់ជាសះស្បើយ។ ២. ទឹកឃ្មុំ អ្វីដែលអ្នកត្រូវធ្វើ គឺចាក់ទឹកឃ្មុំមួយចំនួនលើម្រាមដៃ រួចម៉ាស្សាថ្នមៗលើអញ្ចាញ។ ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងជួយកម្ចាត់បាក់តេរីដែលបង្កបញ្ហាឈាមអញ្ចាញ។ ប៉ុន្តែត្រូវប្រាកដថាអ្នកបានលាបទឹកឃ្មុំលើអញ្ចាញទៀងទាត់។ ៣. ប្រើប្រាស់កញ្ចប់តែតូចៗ...