អាមេរិក៖ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយមង្គម Facebook ប្រហែលជាមិនត្រូវបានគេស្គាល់ពីកម្មវិធីសម្រាប់វីដេអូប្លែកៗដូចជាគូប្រកួតប្រជែង របស់ខ្លួន Snapchat និង TikTok នោះឡើយ ប៉ុន្តែនាពេលបច្ចុប្បន្នក្រុមហ៊ុនកំពុងផ្តល់ជូនអ្នកបង្កើត មាតិកានូវឱកាសរកលុយពីការបង្កើតរបស់ពួកគេនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សមួយនេះ បានប្រកាសថា អ្នកប្រើប្រាស់បែបនេះអាចដាក់ការផ្សាយពាណិជ្ជកម្មជាវីដេអូខ្លីៗដោយការធ្វើតេស្តិ៍ ដំបូងចាប់ផ្តើមជាមួយផ្ទាំងនៅក្នុង Facebook Stories ។ អ្នកច្នៃប្រឌិតអាចរកប្រាក់ចំណូល បានជាមួយវីដេអូខ្លីមួយនាទីដែលពីមុនត្រូវបានកំណត់ត្រឹមតែរយៈពេល៣នាទី និងសម្រាប់អ្នកប្រើប្រាស់ ដោយការអញ្ជើញប៉ុណ្ណោះ។...
ប៉េកាំង៖ ទីក្រុងប៉េកាំងបានឲ្យដឹងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុវត្ថិភាពរបស់ប្រជាជនរបស់ខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរោងចក្រចិន ត្រូវបានវាយប្រហារចំពេលមានការបង្ក្រាបបង្ហូរឈាមទៅលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងរ៉ង់ហ្គូន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន បានឲ្យដឹងថារោងចក្រចំនួន ៣២កន្លែង នៅក្នុងទីក្រុងរ៉ង់ហ្គូនរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានវាយប្រហារកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យខូចខាតជាទឹកប្រាក់ ៣៧ លានដុល្លារ និងបណ្តាលឲ្យ និយោជិក ២ នាក់រងរបួសនៅពេលដែលកម្លាំងសន្តិសុខបានធ្វើការបង្ក្រាបយ៉ាងបង្ហូរឈាមទៅលើក្រុមបាតុករ ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់បាត់បង់ជីវិត។ ច្បាប់អាជ្ញាសឹកត្រូវបានប្រកាសនៅតាមទីប្រជុំជន ដែលមានរោងចក្រក្នុងប្រទេសមីយ៉ាន់ម៉ា ហើយនៅក្នុងនោះដែរស្ថានទូតចិនប្រចាំទីក្រុងរ៉ង់ហ្គូន...
សេអ៊ូល៖ ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានគំរាមនៅថ្ងៃអង្គារនេះ ដើម្បីលុបចោលកិច្ចព្រមព្រៀងសន្តិភាព យោធាជាមួយកូរ៉េខាងត្បូង និងដកអង្គភាពការងាររបស់គណបក្ស ដែលមានភារកិច្ចក្នុងការសន្ទនា គ្នារវាងកូរ៉េ ខណៈដែលលោកស្រីបានរិះគន់កូរ៉េខាងត្បូង ចំពោះការធ្វើសមយុទ្ធយោធា ជាមួយសហរដ្ឋអាមេរិក។ លោកស្រី គីម យ៉ូជុង ក៏បានព្រមានដល់រដ្ឋបាលអាមេរិក ថ្មីរបស់ប្រធានាធិបតីលោក ចូ បៃដិន កុំធ្វើអំពើអរិភាពបែបនេះ...
ដូចដែលអ្នកទាំងអស់ធ្លាប់បានឮហើយឈ្មោះក្រុមហ៊ុន Caviar គឺជាក្រុមហ៊ុនល្បីល្បាញមួយបណ្ដុំដោយអ្នកជំនាញខាងផលិតសម្ភារៈលំដាប់ខ្ពស់ (Premium)។ Caviar តែងតែបង្ហាញពី iPhone Special Editions សឹងតែគ្រប់ម៉ូឌែលនិងក្រុមហ៊ុនធំៗផ្សេងៗទៀត។ លើកនេះក៏មិនខុសពីសព្វមួយដងដែរ Caviar បានបង្ហាញពីស្មាតហ្វូនពីរគ្រឿងពាសដោយមាសសុទ្ធនោះគឺ iPhone 12 Pro និង Galaxy S21 Ultra របស់ក្រុមហ៊ុន Samsung...
អង់គ្លេស៖ការស្រាវជ្រាវថ្មីមួយបានអះអាងថា កម្មវិធីត្រួតពិនិត្យជំងឺមហារីកក្រពេញប្រូស្តាតជាតិនៅក្នុងចក្រភពអង់គ្លេសផ្តោតលើបុរស ដែលត្រូវបានគេកំណត់ជាមុន ពីស្ថានភាពហ្សែនអាចការពារមនុស្សម្នាក់ក្នុងចំណោម៦នាក់ បានស្លាប់យសារជំងឺប្រភេទនេះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រនៅមហាវិទ្យាល័យCollege London (UCL) កំពុងស្នើសុំការពិនិត្យរកគោលដៅបន្ថែមសម្រាប់អ្នកដែលមាន ហានិភ័យខ្ពស់នៃជំងឺដោយផ្អែកលើអាយុ និងប្រវត្តិហ្សែនរបស់ពួកគេ។លទ្ធផលនៃការសិក្សាគំរូរបស់ពួកគេបានបង្ហាញថា កម្មវិធីដំបូងពាក់ព័ន្ធនឹងការយកគំរូឈាម ឬទឹកមាត់ក្នុងការស្វែងរកហ្សែន ជីវម៉ាសអាចការពារការស្លាប់មហារីកក្រពេញប្រូស្តាតរហូតដល់១៦ ភាគរយ។ មិនដូចមហារីកសុដន់ និងមាត់ស្បូនទេ នៅចក្រភពអង់គ្លេស មិនមានកម្មវិធីពិនិត្យជាតិមហារីកក្រពេញប្រូស្តាតទេ ពីព្រោះរហូតមកដល់ពេលនេះ មិនទាន់បានបង្ហាញថា...
សម្រាប់លោកអ្នក កំពុងស្វែងរក លំនៅដ្ឋាន ជាពិសេស ផ្ទះដែលមានទំហំធំ សម្រាប់ស្នាក់នៅ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ អាចពិចារណាបាន ជាមួយផ្ទះលក់ ដែលមានចំណូលស្រាប់ ស្ថិតនៅតំបន់ទីប្រជុំជន សង្កាត់ទទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ផ្ទះនេះ មានទំហំ 343 m2 លក់ក្នុងតម្លៃ ហាងឆេងបច្ចុប្បន្ន ចរចារជាមួយម្ចាស់ផ្ទះផ្ទាល់...
អង់គ្លេស៖វាជាទសវត្សឆ្នាំ ១៩៤០ ពិភពលោកស្ថិតក្នុងសម័យសង្គ្រាម នាពេលនោះទីក្រុងនានាកំពុងធ្លាក់ចុះ ហើយទាហានក៏មានការស្លាប់ជាច្រើនដែរ ប៉ុន្តែនៅចំកណ្តាលសកម្មភាពទាំង២នោះ បែរជាសង្សារមួយគូមានការផ្អែមល្អែមគ្នាទៅវិញទៅមកតាមរយៈការផ្ញើរសំបុត្រស្នេហាមានទំាង កញ្ចប់បារី និងនំសូកូឡា នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ កំណត់ត្រាសម័យសង្គ្រាមមួយចំនួនត្រូវបានគេរកឃើញនៅក្រោមកម្រាលឥដ្ឋនៃសណ្ឋាគារ Espla nade នៅ Scarborough ក្នុងចក្រភពអង់គ្លេស ខណៈទីតាំងនេះកំពុងធ្វើការជួសជុល។ ឈ្មោះរបស់គូស្នេហ៍ទាំងនោះ មិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែស្ត្រីរូបនោះបានចុះហត្ថលេខាលើលិខិតជាមួយ ‘Yours For...
ភ្នំពេញ៖ នៅថ្ងៃទី១៥ មីនា ២០២១ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តឧបត្ថម្ភ ទឹកបរិសុទ្ធ កម្ពុជា ចំនួន៤០០កេស ដល់មន្ទីរពេទ្យ៤ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ រួមមាន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកចតុមុខ និងមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងផ្តល់សេវា...
អេស្ប៉ាញ៖អ្នកបុរាណវិទូដែលបានរកឃើញគ្រោងឆ្អឹង មានមកុដប្រាក់មួយបាននិយាយថា នាសង្គមយុគសម័យសំរិទ្ធការរស់ នៅក្នុងប្រទេសអេស្ប៉ាញ កាល៤០០០ឆ្នាំមុន ប្រហែលជាត្រូវបានគ្រប់គ្រងដោយស្ត្រីនេះបើយោងតាម ការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ គ្រោងឆ្អឹងរបស់ស្ត្រីម្នាក់ត្រូវបានគេកប់ដោយប្រាក់ និងវត្ថុធ្វើពីបុណ្យសពផ្សេងទៀតត្រូវបានគេរកឃើញនៅយុគសម័យសំរិទ្ធរបស់អេស្ប៉ាញនៃ តំបន់ La Almoloya ។ អ្នកបុរាណវិទ្យាមកពីសាកលវិទ្យាល័យស្វយ័តបាសេឡូណាបានរកឃើញសាកសពស្ត្រី និងបុរសម្នាក់នៅក្នុងពាងរាងពងក្រពើត្រូវបានគេកប់ នៅក្រោមកម្រាល ដែលគេជឿថា ជាវិមានយុគសំរិទ្ធ ឬអគាររដ្ឋាភិបាល។ ស្ត្រីរូបនេះរស់នៅក្នុងសង្គមមួយដែលមានឈ្មោះថា ‘El...
ក្លឹបហង្សក្រហម Liverpool ត្រូវបាន the Goal នៅថ្ងៃនេះចេញផ្សាយ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការលក់ចេញកីឡាករខ្សែប្រយុទ្ធតារា សំណាងម្នាក់គឺ Divock Origi ដោយសង្ឃឹមថា នឹងអាចប្រមូលលុយ បានមកមួយចំនួន។ កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិករូបនេះទោះបី ជាយ៉ាងណាក្តីត្រូវបានគេដឹងដែរថា មានកុងត្រាដែលមានសុពលភាពរហូតទៅដល់ឆ្នាំ២០២៤ ជាមួយនឹង Anfield ប៉ុន្តែអ្វីដែលយើងអាចមើលឃើញជាក់ស្តែងនោះគឺថា កីឡាករផ្ទាល់ ក៏មិនសូវជាសប្បាយចិត្តក្នុងការបន្តរស់នៅទីនេះដោយមិនសូវបាន បង្ហាញខ្លួនញឺកញាប់នោះដែលជាពិសេសនៅរដូវកាលនេះតែម្តង។...