Event

យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលបរិច្ចាគ ទឹកបរិសុទ្ធ ៣ម៉ឺនកេស បន្តឧបត្ថម្ភ​ ទឹកបរិសុទ្ធ កម្ពុជា ៤០០កេស ដល់មន្ទីរពេទ្យ ៤បន្ថែមទៀត

ភ្នំពេញ៖ នៅថ្ងៃទី១៥ មីនា ២០២១ យុទ្ធនាការ «ទឹកចិត្តកម្ពុជា» របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបន្តឧបត្ថម្ភ​ ទឹកបរិសុទ្ធ កម្ពុជា ចំនួន៤០០កេស ដល់មន្ទីរពេទ្យ៤ផ្សេងទៀត ក្នុងរាជធានីភ្នំពេញ រួមមាន មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកចតុមុខ និងមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងផ្តល់សេវា ចាក់វ៉ាក់សាំងបង្ការ វីរុសកូវីដ-១៩។

យុទ្ធនាការ «ទឹកចិត្តកម្ពុជា» ទើបបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា និងភេសជ្ជៈផ្សេងៗ ចំនួនជាង៥០០០កេស ក្នុងដើមឆ្នាំ២០២១នេះ ហើយនឹងបន្តបរិច្ចាគ រហូតដល់អស់៣ម៉ឺនកេស។

យុទ្ធនាការសប្បុរសធម៌ឈ្មោះថា «ទឹកចិត្តកម្ពុជា» របស់ ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ដល់មន្ទីរពេទ្យ ដែលកំពុងផ្តល់សេវាចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ សរុបមកដល់ថ្ងៃទី១៥ មីនា បានចំនួន៨មន្ទីរពេទ្យហើយ នៅក្នុងរាជធានីភ្នំពេញ ដើម្បីចែកជូនទៅដល់វេជ្ជបណ្ឌិត គ្រូពេទ្យ និងពលរដ្ឋ ដែលមកទទួលវ៉ាក់សាំង ការពារវីរុសកូវីដ-១៩៕

Most Popular

To Top