កីឡា

Liverpool ត្រៀមខ្លួន ប្រមូលលុយខ្លះ តាមរយៈការលក់ Origi

ក្លឹបហង្សក្រហម Liverpool ត្រូវបាន the Goal នៅថ្ងៃនេះចេញផ្សាយ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការលក់ចេញកីឡាករខ្សែប្រយុទ្ធតារា សំណាងម្នាក់គឺ Divock Origi ដោយសង្ឃឹមថា នឹងអាចប្រមូលលុយ បានមកមួយចំនួន។

កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិករូបនេះទោះបី ជាយ៉ាងណាក្តីត្រូវបានគេដឹងដែរថា មានកុងត្រាដែលមានសុពលភាពរហូតទៅដល់ឆ្នាំ២០២៤ ជាមួយនឹង Anfield ប៉ុន្តែអ្វីដែលយើង
អាចមើលឃើញជាក់ស្តែងនោះគឺថា កីឡាករផ្ទាល់ ក៏មិនសូវជាសប្បាយចិត្តក្នុងការបន្តរស់នៅទីនេះដោយមិនសូវបាន បង្ហាញខ្លួនញឺកញាប់នោះដែលជាពិសេសនៅរដូវកាលនេះតែម្តង។

ប្រភពដដែលបានបន្តទៀតថាហង្សក្រហម Liverpool នឹងបើកទ្វាចរចា ជាមួយនឹងក្លឹបនានាដែលមានបំណងចង់បាន Origi ដើម្បីអាចប្រមូលលុយ មកបានមួយចំនួនពី កីឡាកររូបនេះហើយ ក្នុងនោះគេជឿជាក់ថាមានក្លឹប Wolves ជាដើមកំពុងតែមានបំណងចង់បានគាត់មករួមក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top