វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិន និងសមភាគីរបស់លោក មកពីអូស្ត្រាលី ឥណ្ឌា និងជប៉ុន កាលពីថ្ងៃសុក្របានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងអស់ ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា មេដឹកនាំទាំងនោះក៏បានលើកឡើងពីភាពចាំបាច់ ដើម្បីដោះស្រាយបញ្ហារបស់ពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រត់ដោយកូរ៉េខាងជើងផងដែរ។ មេដឹកនាំទាំងអស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា“ យើងសូមបញ្ជាក់ម្តងទៀតនូវការប្តេជ្ញាចិត្តរបស់យើង ចំពោះការរំសាយអាវុធនុយក្លេអ៊ែរពេញលេញរបស់កូរ៉េខាងជើងស្របតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយក៏បានបញ្ជាក់ពីភាពចាំបាច់នៃដំណោះស្រាយភ្លាមៗចំពោះបញ្ហាជនចាប់ពង្រត់ជនជាតិជប៉ុនផងដែរ” ។ លោក បៃ ត្រូវបានចូលរួមដោយនាយករដ្ឋមន្រ្តីប្រទេសអូស្ត្រាលីលោក Scott...
បរទេស៖ កងកម្លាំងទ័ពជើងអាកាសសហរដ្ឋអាមេរិក បានរាយការណ៍នៅថ្ងៃសុក្រសប្ដាហ៍នេះថា សមយុទ្ធលោតឆ័ត្រយោងមួយ នៅក្នុងសប្ដាហ៍នេះ ក្នុងប្រទេសជប៉ុន គឺជាសមយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ នៃសម្ពន្ធភាពអាមេរិក-ជប៉ុន។ កងទ័ពឆ័ត្រយោងជាង៥០០នាក់ មកពីកងពលតូចអាកាសលេខ១របស់របស់កងកម្លាំងការពារជាតិជប៉ុន បានធ្វើការលោតចុះពីយន្តហោះ C-130J Super Hercules ចំនួន១២គ្រឿង របស់កងដឹកជញ្ជូនដែនអាកាសលេខ៣៧៤របស់ទ័ពអាកាសអាមេរិក ពីមូលដ្ឋានទ័ពអាកាស Yokota ប្រទេសជប៉ុន។ ការលោតចុះក្នុងរយៈពេលមួយថ្ងៃ នៅតំបន់លោកឆ័ត្រនៃមជ្ឈមណ្ឌលហ្វឹកហាត់អាវុធរួម ក្នុងជំរុំ...
គ្រូបង្វឹកក្លឹបយក្ស Real Madrid លោក Zinedine Zidane មកដល់ពេលនេះបានសារភាពថាគាត់មិនច្បាស់ទេនៅពេលនេះអំពីអនាគតរបស់កីឡាករ ខ្សែការពារប្រធានក្រុម Sergio Ramos ។ គួរឲ្យដឹងដែរថា Ramos សញ្ជាតិអេស្បាញរូបនេះត្រូវបានគេមើលឃើញមានកុងត្រាកាន់តែកៀក ទៅនឹងសុពលភាពជាមួយនឹងកីឡាដ្ឋាន Santiago Bernabeu ទៅហើយ នៅចុងរដូវកាលបច្ចុប្បន្បនេះ ប៉ុន្តែគាត់មិនទាន់បានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការបន្តកុងត្រាថ្មីនៅឡើយ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញថានឹងឈានទៅដល់ទីបញ្ចប់...
បរទេស៖ មេបញ្ជាការយោធាជាន់ខ្ពស់ សហរដ្ឋអាមេរិកនៅឧបទ្វីបកូរ៉េ បាននិយាយថា គ្មានភស្តុតាងថា កូរ៉េខាងជើងបានឈប់អភិវឌ្ឍអាវុធនុយក្លេអ៊ែ ក្រោយពេលតិចជាងមួយខែបន្ទាប់ពីទីក្រុងសេអ៊ូលបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានបង្កើនការវិនិយោគ លើទីតាំងស្រាវជ្រាវមីស៊ីលនិងអភិវឌ្ឍមីស៊ីលនោះទេ។ កាសែតកូរ៉េខាងត្បូង យុនហាប់ រាយការណ៍ថា មេបញ្ជាការកងទ័ពអាមេរិកនៅកូរ៉េ លោកឧត្តមសេនីយ៍ Robert Abrams បានមានប្រសាសន៍ថា ភាពទំនើបក្នុងប្រព័ន្ធអាវុធរបស់កូរ៉េខាងជើង រួមបញ្ចូលទាំងការអភិវឌ្ឍក្នុងអាវុធនុយក្លេអ៊ែ និងប្រព័ន្ធមីស៊ីលដ៏ទំនើប សមត្ថភាពអ៊ីនធឺណេត និងបច្ចេកវិទ្យាយោធាលេចធ្លោរនានា។ ...
បរទេស៖ នាវាចម្បាំងមកពីប្រទេសអង់គ្លេស លីទុយអានី អេស្តនី និងឡាតវី ជាមួយនឹងកងកម្លាំងទ័ពអាកាសរបស់ប្រទេសស៊ុយអែត បានចូលរួមកម្លាំងគ្នា សម្រាប់សមយុទ្ធមួយ នៅសមុទ្របាល់ទិកខាងត្បូង នៅក្នុងសប្ដាហ៍នេះ។ វាគឺជាប្រតិបត្តិការដ៏ធំលើកទីមួយ របស់កកងកម្លាំងបេសនកម្មចម្រុះ គឺភាពជាដៃគូនៃប្រទេសអឺរ៉ុបភាគខាងជើងចំនួន៩ គឺប្រទេសដាណឺម៉ាក ហ្វាំងឡង់ អេស្តនី ឡាតវី លីទុយអានី ហូឡង់ ស៊ុយអែត ន័រវេស រួមទាំងប្រទេសអង់គ្លេស...
កីឡាករខ្សែប្រយុទ្ធវ័យ២៨ឆ្នាំសញ្ជាតិអង់គ្លេស Jesse Lingard កំពុងទទួលបានក្តីរីករាយមែនទែន នៅក្នុងទីក្រុងឡុងជាមួយនឹងក្លឹបញញួរធំ West Ham ដោយគិតចាប់តាំងតែពីបានផ្ទេរមកគាត់រកបាន៤គ្រាប់ ជួយមិត្តរួមក្លឹបរកបាន២គ្រាប់ផងដែរ ក្នុងការបង្ហាញខ្លួនត្រឹមតែ៦ដង។ គ្រូបង្វឹកក្លឹបញញួរធំ West Ham លោក David Moyes នៅថ្ងៃនេះបានធ្វើការលើកឡើងថា លោករំពឹងទុកថាក្លឹបនឹងអាចធ្វើការងារដើម្បីអាចចរចានាំយក Lingard មកទីនេះដាច់តែម្តងពីកុងត្រា ដែលមានលក្ខខណ្ឌខ្ចីជើងបច្ចុប្បន្នរហូតដល់ចុងរដូវកាលនោះ។ Lingard...
ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បានប្ដូរផ្ទាំងប៉ាណូជាច្រើនកន្លែង ទូទាំងប្រទេស និងការផ្សព្វផ្សាយតាមប្រព័ន្ឋ ឌីជីថលអំពីការផ្សាយ ពាណិជ្ជកម្មផលិតផល របស់ក្រុមហ៊ុន ទៅជាការផ្សាយ សារអប់រំ វិធានការ “៣ការពារ ៣កុំ” ដោយចំណាយថវិកា ជាង ១៥០,០០០ដុល្លារអាមេរិក ដើម្បីចូលរួមផ្ញើសារអប់រំ ស្ដីពីវិធានការបង្ការ ការឆ្លងជំងឺកូវីដ-១៩។ លោកស្រី គង់...
នៅក្នុងទឹកដី Old Trafford ប៉ុន្តែបិសាចក្រហម Man UTD ប្រកួតយប់មិញនេះគេអាច គ្រប់គ្រងបាល់បាន់តែ ៥០ភាគរយប៉ុណ្ណោះ ខណៈដែលខ្សែប្រយុទ្ធស៊ុតចេញបានតែ ៣ដងនិងចំគោលដៅតែ ២ដងប៉ុណ្ណោះដោយឡែកក្រុមភ្ញៀវ AC Milan វិញស៊ុតបានដល់ទៅ៥ដង និងចំគោលដៅទាំង ៥ដង ប៉ុន្តែមិនអាចធ្វើអ្វីគ្នាបាន រហូតដល់ដើមតង់ទី១។ នៅនាទីទី៥០កីឡាករ Fernandes ជាអ្នកបញ្ជូនបាល់ឲ្យ...
វ៉ាស៊ីនតោន៖ ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងនឹង ផ្តល់ឱ្យលោកនូវឱកាស ដើម្បីសម្របសម្រួលគោលនយោបាយ របស់សហរដ្ឋអាមេរិក និងវិធីសាស្រ្តរបស់ខ្លួនឆ្ពោះ ទៅរកប្រទេសកូរ៉េខាងជើង។ លោក Ned Price បានលើកឡើងថា កិច្ចពិភាក្សារបស់លោក Blinken ជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន នឹងផ្តល់នូវធាតុផ្សំសំខាន់ សម្រាប់គោលនយោបាយថ្មី...
កីឡាករខ្សែបម្រើសញ្ជាតិ ន័រវេស Martin Odegaard ត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅក្នុងទំរង់លេង កើនឡើង ដ៏ល្អប្រសើរមួយគិតចាប់តាំងតែ ពីបានផ្ទេរ មកចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ជាពិសេសក្នុងការបង្ហាញខ្លួន ប្រកួតប៉ុន្មានដងចុងក្រោយនេះ។ នៅថ្ងៃនេះ Odegaard បានបង្ហាញពីអារម្មណ៍រីករាយយ៉ាងខ្លាំង ក្រោយពេលដែលអាចរកគ្រាប់បាល់ ជាលើកដំបូងក្នុងនាមជាកីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal នៅក្នុងការប្រកួត កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ យកជ័យជំនះលើក្រុម...