កីឡា

Odegaard ៖ ខ្ញុំមានអារម្មណ៍ថា ដូចរស់នៅផ្ទះដែរ តាំងតែពីថ្ងៃទី១ មកដល់Emirates

កីឡាករខ្សែបម្រើសញ្ជាតិ ន័រវេស Martin Odegaard ត្រូវបានគេមើលឃើញថា កំពុងស្ថិតនៅក្នុងទំរង់លេង កើនឡើង ដ៏ល្អប្រសើរមួយគិតចាប់តាំងតែ ពីបានផ្ទេរ មកចូលរួមជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ជាពិសេសក្នុងការបង្ហាញខ្លួន ប្រកួតប៉ុន្មានដងចុងក្រោយនេះ។

នៅថ្ងៃនេះ Odegaard បានបង្ហាញពីអារម្មណ៍រីករាយយ៉ាងខ្លាំង ក្រោយពេលដែលអាចរកគ្រាប់បាល់ ជាលើកដំបូងក្នុងនាមជាកីឡាកររបស់ក្លឹបកាំភ្លើងធំ Arsenal នៅក្នុងការប្រកួត កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ យកជ័យជំនះលើក្រុម Olympiacos ក្នុងលទ្ធផល៣ទល់នឹង១។

Odegaard បាននិយាយថាទៀតថា ខ្ញុំចង់ស៊ុតឲ្យចំគោលដៅសង្ឃឹមថា នឹងអាចរកគ្រាប់បាល់បានតែយប់មិញ នេះវាបានក្លាយទៅជាគ្រាប់បាល់លើកដំបូង សម្រាប់ខ្ញុំពិតមែន ។ ជាក់ស្តែងខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់ ចាប់តាំងតែពីបានផ្ទេរ មកដល់ទីនេះដំបូងវាប្រៀបបានដូច ជាការស្នាក់នៅផ្ទះដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top