ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានបន្តឧបត្ថម្ភ ទឹកបរិសុទ្ធកម្ពុជា សរុបចំនួន ៣០០កេស ជូនដល់មន្ទីរពេទ្យ ៣ផ្សេងទៀត គឺ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ និងមន្ទីរពេទ្យបង្អែកដង្កោរ ដែលកំពុងផ្តល់សេវា ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩។ លោកស្រី គង់ កុសល...
បរទេស៖ មជ្ឈមណ្ឌលសម្រាប់គ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃនឹងត្រូវបើកដំណើរការជាថ្មី ពេញលេញនៅត្រឹមខែតុលា ហើយរាល់ការរឹតត្បិតពាក់ព័ន្ធនឹងជំងឺកូវីដ១៩ នឹងត្រូវដកចេញ ប្រសិនបើគ្រប់ផ្នែកទាំងអស់នៅតែបន្តសហប្រតិបត្តិការជាមួយរដ្ឋាភិបាលក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលវីរុស។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យជំនួយការ CCSA លោក Apisamai Srirangson បាននិយាយថា...
អតីតគ្រូបង្វឹករបស់ក្លឹប RB Leipzig ម្នាក់ត្រូវបាន the Goal នៅថ្ងៃនេះបានចេញផ្សាយថា បានបើកចិត្តក្នុងការទទួលយកតំណែងជាគ្រូបង្វឹក របស់ជម្រើសជាតិអាល្លឺម៉ង់នៅពេលដែលពេល វេលាដ៏ល្អមួយនឹងមកដល់។ ប្រភពដដែលបានបញ្ជាក់ថាលោក Ralf Rangnick បានបង្ហើបពីបំណងចង់មកជំនួសតំណែងរបស់គ្រូបង្វឹករបស់អាល្លឺម៉ង់នៅពេលដែលគ្រូបង្វឹកបច្ចុប្បន្នលោក Joachim Low នឹងសម្រេចចិត្តចាកចេញ នាពេលណាមួយខាងមុខនេះ។ គួរឲ្យដឹងដែរថាប៉ុន្មានថ្ងៃចុងក្រោយនេះ មានព័ត៌មានចេញផ្សាយថាលោក Low បានធ្វើការបញ្ជាក់អំពីផែនការចាកចេញពីតំណែងជាគ្រូបង្វឹកជម្រើសអាល្លឺម៉ង់នាពេលខាងមុខនេះហើយ...
កោះតៃវ៉ាន់៖ការសិក្សាមួយបានព្រមានថា ការប្រឈមនឹងផលប៉ះពាល់នៃការបំពុលបរិយាកាស នៅពេលទារក ឬសូម្បីតែក្នុងពេលមានគភ៌អាចបង្កើនហានិភ័យក្នុងការវិវត្តទៅជាគ្រុនក្តៅនៅពេលលោកអ្នកអាយុកាន់តែចាស់នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ វេជ្ជបណ្ឌិតមកពីMedical University Hospital លោក Taichung បានសិក្សាទិន្នន័យសុខភាពពីទារកចំនួន ១៤០.៩១១ នាក់នៅកោះតៃវ៉ាន់ និងរូបភាពផ្កាយរណបនៃទីប្រជុំជនរបស់ពួកគេដើម្បីតាមដានកម្រិតនៃការបំពុល។ ពួកគេបានរកឃើញថា អ្នកដែលកើតនៅតំបន់មានកម្រិតខ្ពស់នៃភាគល្អិតនៃការបំពុលងាយនឹងវិវត្តទៅជាប្រតិកម្មស្បែកក្នុងវ័យកុមារភាពទៅនឹងលំអងត្រូវបានគេស្គាល់ថាជាជំងឺរលាកស្បែក។ ស្ថានភាពនេះបណ្តាលឲ្យរលាកភ្នាសរំអិលច្រមុះ និងជាធម្មតាមានរោគសញ្ញារួមទាំងកណ្តាស់ រមាស់ និងហៀរសំបោរ ឬស្ទះច្រមុះ។ អ្នកស្រាវជ្រាវនិយាយថា ស្ថានភាពនេះមិនបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរនោះទេ...
ភ្នំពេញ៖ បន្ថែមលើសេវាកម្ម ដែលមានស្រាប់ និងកំពុងទទួលបាន ការពេញនិយមខ្លាំង ពីសំណាក់អតិថិជន ទូទាំងប្រទេស ជាមួយសេវាកម្មរហ័ស និងទុកចិត្តបំផុតនោះ ឥឡូវនេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ផ្តល់នូវសេវាកម្មថ្មី ដឹកជញ្ជូនទំនិញ តាមរថយន្តក្លាស្សេ ធានាបានទំនិញ របស់លោកអ្នក នៅសីតុណ្ហភាពស្ទឹង ដែលត្រជាក់ និងរក្សាគុណភាព ទំនិញបានយ៉ាងល្អ...
GENEVA៖ ប្រទេសចិន បានពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដោយផ្តល់ការចាក់វ៉ាក់សាំង សម្រាប់អត្តពលិក ខណៈការរិះគន់ នៃប្រទេសម្ចាស់ផ្ទះ ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២២ នៅតែបន្ត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ IOC បានចាប់ដៃគូ ជាមួយគណៈកម្មាធិការអូឡាំពិកចិន ដើម្បីទិញ និងផ្តល់វ៉ាក់សាំង សម្រាប់ប្រជាជនដែលចូលរួម ក្នុងការប្រកួតនាពេលខាងមុខទាំងនៅតូក្យូ និងប៉េកាំង។ លោក...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ថា នៅថ្ងៃសុក្រនេះ លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្រ្តីថៃ និងសមាជិកគណៈរដ្ឋមន្រ្តី របស់លោកបានលុបចោលគម្រោងការ នឹងទទួលការចាក់វ៉ាក់សាំង AstraZeneca បន្ទាប់ពីប្រទេសនេះ ពន្យារពេលប្រើប្រាស់វ៉ាក់សាំង ដោយសាររបាយការណ៍នៃការកកឈាម នៅក្នុងប្រទេសមួយចំនួននៅអឺរ៉ុប...
ទីក្រុង LOS ANGELES៖ ប្រធានអូឡាំពិកសហរដ្ឋអាមេរិក បាននិយាយថា ពួកគេរំពឹងថា អត្តពលិក ដែលចូលរួម ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ នឹងត្រូវបានចាក់វ៉ាក់សាំង ប្រឆាំងនឹងមេរោគ COVID-19 មុនព្រឹត្តិការណ៍កីឡា នៅពេលកិច្ចខិតខំប្រឹងប្រែងចាក់វ៉ាក់សាំង របស់សហរដ្ឋអាមេរិក បានឈានចូលមកដល់ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ នៅក្នុងសុន្ទរកថាសន្និសីទ ជាមួយអ្នកយកព័ត៌មាន លោកស្រី Sarah...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជី.ធី.វី.ស៊ី. ស្ពីដបូត កម្ពុជា (G.T.V.C, Speed Boat Cambodia) សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានចាត់ក្រុមការងារ បន្តនាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធ...
អាមេររិក៖ យានអវកាស Perseverance របស់អង្គអវកាសការណាសា ប្រហែលជាបានសម្ដែងភាពភ័យរន្ធត់ ជាមួយវីដេអូ ដែលមានរយៈពេលត្រឹមតែ ៧នាទីប៉ុណ្ណោះ ប៉ុន្តែវីដេអូថ្មី នៃការដើរក្បួនធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថា ដូចជាពួកគេកំពុងជិះយានផងដែរ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារអវកាសអាមេរិក បានចែករម្លែកវីដេអូនៅលើTwitter ចាប់ផ្តើមដោយការបំបែកខែលការពារកម្ដៅ ដែលធ្វើឲ្យកាមេរ៉ារបស់ Perseverance មើលឃើញពិភពលោកម៉ាទីន ដែលមានរាងដូចខាងក្រោមជាលើកដំបូង។ វីដេអូនេះហាក់ដូចជា ផ្លាស់ទីយ៉ាងខ្លាំងនៅតាមទេសភាព...