តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ FARS បានរាយការណ៍ថា មន្ត្រីសន្តិសុខអ៊ីរ៉ង់ កាលពីថ្ងៃចន្ទបានជំរុញ ឱ្យកងកម្លាំងបរទេស ចាកចេញពីតំបន់នេះ និងបានផ្ដោតសំខាន់លើ កងទ័ពអាមេរិកក្នុងតំបន់តែម្ដង។ លេខាធិការក្រុមប្រឹក្សា សន្តិសុខជាតិ ជាន់ខ្ពស់អ៊ីរ៉ង់ លោក Ali Shamkhani ត្រូវបានគេដកស្រង់សម្ដីថា“ សន្តិសុខនៅក្នុងតំបន់អាចទទួលបានតែតាមរយៈការដកចេញនូវកត្តាខាងក្រៅ” ដែលប្រឆាំងនឹងស្ថេរភាព នៃតំបន់ ។ លោកបានបន្ដថា...
កីឡាករ El Ghazi នៅតែអាចបន្តទំរង់លេង បានយ៉ាងល្អជួយ Aston Villa ក្នុងការប្រកួតយប់មិញប៉ះនឹងក្រុមម្ចាស់ផ្ទះតោខៀវ Chelsea។ El Ghazi គឺជាអ្នកដែលអាចលួចយក ៣ពិន្ទុចេញពីដៃ Chelsea ទាំងដែល Giroud ស៊ុតបាន១គ្រាប់ដំបូង ទៅហើយតាំងតែពីនាទីទី៣៤។ Aston Villa មិនសូវទទួលបានលទ្ធផលល្អឡើយមួយរយៈ ចុងក្រោយនេះដោយអាចរកបានជ័យជំនះតែម្តងគត់...
ប៉េកាំង៖ ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងានៅទីក្រុងប៉េកាំង ឆ្នាំ២០២២ បានឈានជិតមកដល់ហើយខណៈព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងតូក្យូឆ្នាំ២០២០ ដែលត្រូវបានពន្យាពេលរួចហើយ ដោយមួយឆ្នាំនោះត្រូវបានគេភ័យខ្លាចថា នឹងត្រូវលុបចោល ឬពន្យារពេលម្តងទៀតជាមួយនឹងចំនួននៃការឆ្លងមេរោគថ្មី ដែលកើនឡើងនៅក្នុងប្រទេសជប៉ុន។ ក្រុមហ៊ុនជប៉ុនមួយចំនួន ដែលប្រតិបត្តិការសាជីវកម្មរបស់ខ្លួន ត្រូវបានផ្អាក ខណៈពេលដែលសេដ្ឋកិច្ចរងការវាយប្រហារដោយវីរុស បានចាប់ផ្តើមធានាបុគ្គលិកចាំបាច់ និងពង្រីកអាជីវកម្មរបស់ពួកគេ សម្រាប់ព្រឹត្តិការណ៍ធំៗ នៅក្នុងប្រទេសចិន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក...
បរទេស៖អង្គការសម្ពន្ធមិត្តណាតូ តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយប្រាប់ថា នៅក្នុងឆ្នាំ២០២០នេះ មានប្រតិបត្តិការស្ទាក់ដំណើរយន្តហោះដែលគេមិនស្គាល់ដល់ទៅជាង៤០០លើក នៅក្នុងដែនអាកាសណាតូ ហើយស្ទើរតែការឆ្លើយតបទាំងអស់ គឺចំពោះយន្តហោះយោធារុស្ស៊ី។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ណាតូបានធ្វើសេចក្តីជូនដំណឹងថា តួលេខនេះ គឺមានការកើនឡើងតិចតួច លើសចំនួនសរុបក្នុងឆ្នាំ២០១៩ និងថា ចំនួន៩០ភាគរយនៃការស្ទាក់ការហោះហើរនោះ...
លោក Jose Mourinho កំពុងតាមដានរឿងកុងត្រារបស់ Sergio Ramos មែនទែន ដើម្បីស្វែងរកឱកាសនាំយកប្រធានក្រុមរូបនេះមកលេងនៅ Spurs វិញ។ កីឡាករវ័យ៣៤ខាងលើនេះ ធ្លាប់លេងក្រោមការដឹកនាំរបស់លោក Jose ៣រដូវកាលពីឆ្នាំ២០១០ដល់២០១៣ កាលនោះនៅ Real Madrid ដែរ។ ដោយឡែកនៅឆ្នាំនេះ ជាឆ្នាំចុងក្រោយនៃកុងត្រារបស់គេហើយ ប៉ុន្តែក្លឹបអធិរាជសនៅមិនទាន់មានដំណឹងថាបន្ដកុងត្រាឬយ៉ាងណានោះទេ។ ដូច្នេះហើយទើបលោក...
ក្រុមតោខៀវ Chelsea លេងបានត្រឹមស្មើជាមួយក្រុម Aston Villa ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះសម្រាប់ការប្រកួតពានរង្វាន់ English Premier League នៅយប់មិញនេះ។ ក្រុមរបស់លោក Lampard បានបើកការនាំមុខមុនលើក្រុម Aston Villa នៅនាទី៣៤ ដោយខ្សែប្រយុទ្ធ Giroud ជាអ្នកធ្វើសម្រេច។ តែគួរឱ្យសោកស្ដាយនៅតង់ទី២នាទី...
វ៉ាស៊ីនតោន៖ សភាតំណាងអាមេរិក បានច្រានចោល ការបដិសេធការអនុម័តច្បាប់ថវិកា ការពារជាតិថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ឆ្នាំសារពើពន្ធឆ្នាំ២០២១ ដែលរួមបញ្ចូលទាំងបទប្បញ្ញត្តិ ប្រឆាំងនឹងការកាត់បន្ថយ ចំនួនកងទ័ពអាមេរិក នៅកូរ៉េខាងត្បូង។ នៅក្នុងការបោះឆ្នោតចំនួន ៣២២-៨៧ ដែលលើសលុប សភាអាមេរិក បានលុបចោលការបដិសេធរបស់លោក ត្រាំ នៃសិទ្ធិអំណាចរបស់លោក ក្នុងការធ្វើវិសោធកម្ម លើច្បាប់ផ្តល់សិទ្ធិការពារជាតិចំនួន ៧៤០...
ចិន៖ Honor ជាយីហោឧបករណ៍ចិន ដែលទទួលបានឯករាជ្យពេញលេញ ពីក្រុមហ៊ុនHuawei បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាសកល ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Microsoft របស់សហរដ្ឋអាមេរិក ក្រោមការប្រើប្រាស់ Microsoft Windows 10 ជាប្រព័ន្ធប្រតិបត្តិការផ្លូវការ នៅក្នុងកុំព្យូទ័រយួរដៃរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។ ការផ្លាស់ប្តូរនេះ ទំនងជានឹងត្រួសត្រាយផ្លូវ សម្រាប់ភាពជាដៃគូបន្ថែមទៀត នាពេលអនាគតដូចជា...
អាល្លឺម៉ង់៖យោងតាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា គ្រឿងទេសការី ផ្លែឈើកម្រ និងប្រេងដែលមកពីអាស៊ីគឺជាផ្នែកមួយ នៃរបបអាហាររបស់ជនជាតិអឺរ៉ុប ដ៏ពេញនិយមបំផុតរាប់ពាន់ឆ្នាំមុនជាងអ្វីដែលបានជឿពីមុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការសិក្សាបង្ហាញថា គ្រឿងទេសអាស៊ីដូចជារមៀត និងផ្លែឈើ ដូចជាចេកបានទៅដល់មេឌីទែរ៉ាណេជាង ៣,០០០ ឆ្នាំមកហើយ។ អ្នកស្រាវជ្រាវ បានវិភាគលើសំណល់អាហារក្នុងធ្មេញបានរកឃើញថា សូម្បីតែនៅក្នុងយុគសម័យ សំរិទ្ធក៏ដោយ ការធ្វើពាណិជ្ជកម្មទំនិញធ្វើម្ហូបឆ្ងាយបានផ្សារភ្ជាប់ទៅនឹងសង្គមឆ្ងាយ។ ពួកគេជឿថា ពាណិជ្ជករផ្សារនៅភាគខាងកើតនៃ មេឌីទែរ៉ាណេ មេហ្គាយហ្គូនៅអ៊ីស្រាអែលសម័យថ្មី...
បរទេស៖ក្រសួងការពារជាតិ របស់ប្រទេសអូស្ត្រាលី តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានធ្វើសេចក្តីប្រកាសមួយថា យន្តហោះចម្បាំង F-35A របស់ប្រទេសអូស្ត្រាលី ទើបបានទទួលចំណាត់ថ្នាក់សមត្ថភាព ប្រតិបត្តិការបឋម។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រោយការតេស្តសាកល្បងរយៈពេលពីរឆ្នាំ ចំណាត់ថ្នាក់សមត្ថភាពបឋមនេះ បានធ្វើឲ្យយន្តហោះផលិតដោយក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin...