កីឡា

រូបភាព McGregor ដេក​ដួល​ក្នុង​ទ្រុង​ ត្រូវ​បាន​គេកាត់​ត Troll ពេញ​បណ្ដាញ​សង្គម

អ្នក​លេង​បណ្ដាញ​សង្គម Twitter ជា​ច្រើន​បាន​កាត់​ត​រូបភាព Troll លើ​កីឡាករ Conor McGregor បន្ទាប់​ពី​ចាញ់ Dustin Poirier កាល​ពី​ម្សិលមិញ។

ក្នុង​ការ​ប្រកួត​ កីឡាករ​សញ្ជាតិ​ អាមេរិក Dustin Poirier បាន​ព្យាយាម​ទាត់​ជើងស្ដាំ ​​របស់ McGregor រហូត​ដល់​ឈឺ ។ គេ​បាន​បញ្ចប់​ McGregor ត្រឹម​ទឹក​ទី​ពីរ ដោយ​ចំណាយ​ពេល​២​នាទី​និង​៣២​វិនាទី ហើយ​ក៏​ជា​ការ​សង​សឹក ​បាន​សម្រេច​ផង​ដែរ បន្ទាប់​ពី​ធ្លាប់​ចាញ់ ​កាល​ពី​ជាង​៦​ឆ្នាំ​មុន។

យ៉ាណាមិញ រូបភាព​ McGregor ដេក​ដួល​បោះបង់​ការ​ប្រកួត​ ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម Twitter យក​ទៅ Troll ពាសពេញ។ មាន​គណនី​មួយ​បាន​កាត់​រូប​កីឡាករ​សញ្ជាតិ​អៀរឡង់​ដេក​​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ​ ខណៈ​ម្នាក់​ទៀត​កាត់​រូប​គេ​ដេក​ កើយ​ខ្នើយ​ដណ្ដប់​ភួយ​ក្នុង​ទ្រុង។

Conor McGregor បាន​ខកខាន​​ មិន​បាន​ប្រកួត​មួយ​ឆ្នាំ​ពេញ ក្រោយ​យក​ឈ្នះ Donald Cerrone ក្នុង​ទឹក​ទី​មួយ​ កាល​ពី​ឆ្នាំ​២០២០។ កីឡាករ​វ័យ​៣២​ឆ្នាំ​ក៏​មាន​បំណង​ចង់​សងសឹក​ Poirier វិញ​ដែរ ប្រសិន​បើ​មាន​ឱកាស ៕

Most Popular

To Top