ព័ត៌មានអន្តរជាតិ

អាមេរិក ជំរុញចិន ឲ្យបញ្ឈប់ សម្ពាធលើតៃវ៉ាន់

បរទេស ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានជំរុញប្រទេសចិន ឲ្យឈប់ដាក់សម្ពាធលើកោះតៃវ៉ាន់ ក្រោយក្រសួងការពារជាតិ តៃវ៉ាន់ និយាយថា យន្តហោះទម្លាក់គ្រាប់ និងយន្តហោះចម្បាំងចិន បានហោះចូលក្នុងជ្រុងភាគនិរតី នៃតំបន់កំណត់ការពារដែន អាកាសរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួង ការបរទេសអាមេរិក លោក Ned Price បាននិយាយថា “យើងជំរុញទីក្រុងប៉េកាំង ឲ្យបន្ធូរបន្ថយសម្ពាធយោធា ការទូតនិងសេដ្ឋកិច្ចលើកោះតៃវ៉ាន់ និងជំនួសមកវិញ ដោយការចូលរួមក្នុងកិច្ចពិភាក្សា ដ៏មានន័យជាមួយតំណាងជាប់ឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់”។

គួរបញ្ជាក់ថា ក្រុមវាយប្រហាររបស់នាវា ផ្ទុកយន្តហោះ USS Theodore Roosevelt បានធ្វើដំណើរចូលក្នុងដែន សមុទ្រចិនខាងត្បូង នៅថ្ងៃសៅរ៍ សប្ដាហ៍នេះ ជាថ្ងៃតែមួយដែលតៃវ៉ាន់រាយការណ៍ថា មានការបំពានទ្រង់ទ្រាយធំ ពីយន្តហោះទម្លាក់គ្រាប់ និងយន្តហោះចម្បាំងចិន ចូលក្នុងតំបន់កំណត់ ការពារដែន អាកាស ក្បែប្រជុំកោះ Pratas៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top