ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីមួយដ៏ធ្ងន់កម្រិត៧រ៉ិចទ័រ បានអង្រួននៅដែនកោះ South Shetland Islands ស្ថិតនៅទ្វីបអង់តាក់ទិក ។ មជ្ឈមណ្ឌលបណ្តាញគ្រោះរញ្ជួយដី របស់ប្រទេសចិន ហៅកាត់ថា (CENC)បានឲ្យដឹងថា មានគ្រោះរញ្ជួយដីមួយកម្រិត៧រ៉ិចទ័រ បានអង្រួននៅដែនកោះ South Shetland Islands នៅវេលាម៉ោង៧និង៣៦នាទីព្រឹក...
ញូវយ៉ក៖ សន្ធិសញ្ញាមួយ ដែលហាមប្រាមអាវុធនុយក្លេអ៊ែរ បានចូលជាធរមាន កាលពីថ្ងៃសុក្រ ដោយមានប្រទេសហត្ថលេខីយ៉ាងតិច ៥០ បានបញ្ចប់ដំណើរការ ផ្តល់សច្ចាប័នរបស់ពួកគេ កាលពីខែតុលា ដែលជាការអភិវឌ្ឍ ដែលរង់ចាំជាយូរមកហើយ សម្រាប់អ្នករស់រានមានជីវិត ពីគ្រាប់បែកបរមាណូ និងសកម្មជនប្រឆាំងនុយក្លេអ៊ែរ។ ស្របពេលដែលប្រទេស និងតំបន់ចូលរួមសង្ឃឹមថា សន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ នឹងជួយជំរុញ ដល់ចលនារំសាយអាវុធនុយក្លេអ៊ែរពិភពលោក ការចាប់ផ្តើម នៃកិច្ចព្រមព្រៀងអន្តរជាតិជាប្រវត្តិសាស្ត្រ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុក បានឲ្យដឹងថា តម្លៃប្រេងសាំង និងប្រេងម៉ាសូត បានកើនឡើងខ្ពស់គ្រប់ពេល នៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីអត្រាតម្លៃ ត្រូវបានកើនឡើងគិតត្រឹមថ្ងៃសៅរ៍ ដែលជាការកើនឡើងលើទី៤ ហើយនៅក្នុងសប្តាហ៍នេះ ។ យោងតាមការកត់សម្គាល់មួយ ពីតម្លៃប្រេងរបស់ក្រុមហ៊ុននៅលើទីផ្សារ តម្លៃប្រេងសាំង និងប្រេងម៉ាសូត បានកើនឡើង០,២៥រ៉ូពី (ប្រមាណ០.០០៣ដុល្លារ)ក្នុង១លីត្រ...
កីឡាករអន្តរជាតិហូឡង់ Van de Beek ត្រូវបានគេមើលឃើញហើយថា គឺបានបង្ហាញខ្លួនជម្រើស១១នាក់ដំបូង ត្រឹមតែ២ប្រកួតប៉ុណ្ណោះ នៅក្នុងលីគរបស់ Premier Leagueចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Ajax កាលពីរដូវក្តៅ។ នៅសប្តាហ៍នេះគ្រូបង្វឹក របស់ក្លឹបបិសាចក្រហម Man UTD លោក Ole Solskjare បានសារភាពថា កីឡាករចំណូលថ្មីមួយនេះ គឺពិតជាមិនសប្បាយចិត្តឡើយពេលមកដល់...
កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Southampton កីឡាករ Ings មកដល់ពេលនេះ ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា គឺអាចនឹងផ្ទេរទៅចូលរួម ជាមួយនឹងក្លឹប Spursប៉ុន្តែឆ្លើយតបទៅនឹងព័ត៌មានទាំងនេះ ប្រធានប្រតិបត្តិរបស់ក្លឹប Southampton លោក Martin Semmens បានចេញមកបញ្ជាក់ថា ក្លឹបមិនដែលមានបំណងនេះឡើយ។ អនាគតរបស់កីឡាករហាក់ដូចជាមិនច្បាស់សោះ ដោយកាលពីដើមខែកន្លងមក the Goal បានចេញផ្សាយថាកីឡាករមានបំណងចង់ចាកចេញ ពីក្លឹបពិតមែននិងស្វែងរកក្លឹបថ្មីណាដែលអាចមានសិទ្ធលេងនៅក្នុងពានរង្វាន់...
ជីណាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ថា ក្រុមកម្មកររ៉ែមាសចំនួន១១នាក់ ត្រូវបានជួយសង្គ្រោះ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានជាប់នៅក្នុងអណ្តូងរ៉ែអស់រយៈពេល០២សប្តាហ៍កន្លងមកនេះ ដោយសារមានករណីផ្ទុះនៅក្នុងអណ្តូងរ៉ែមាសមួយកន្លែង ស្ថិតនៅខេត្ត Shandong ភាគខាងកើតនៃប្រទេសចិន ។ ក្រុមអ្នកជួយសង្គ្រោះបានទាយយកកម្មករចំនួន០២នាក់ នៅវេលាម៉ោង៣និង១៨នាទីល្ងាច ដែលនាំឲ្យចំនួនអ្នកត្រូវបានជួយសង្គ្រោះមានចំនួន១១នាក់ ។ អ្នកដែលនៅលើដី បាននាំគ្នាស្រែកស្វាគមន៍ដល់អ្នកដែលនៅក្នុងអណ្តូងរ៉ែទាំងនោះ ។ គួរបញ្ជាក់ថា...
ព្រះសីហនុ៖ ជាថ្មីម្តងទៀត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយក សត្វក្រាស់ ព្រលែងចូលក្នុង សមុទ្រធម្មជាតិវិញ ក្រោយទទួលបានពីប្រជានេសាទ ដែលយកមកប្រគល់ឲ្យលោកឧកញ៉ា ដើម្បីចូលរួមថែរក្សា ក៏ដូចជាអភិរក្ស សម្បត្តិធម្មជាតិកម្ររៗទាំងនេះ។ នេះជាសត្វក្រាស់មួយក្បាលទៀត ដែលលោកឧកញ៉ាទៀ វិចិត្រ នាំយកទៅព្រលែង ក្នុងសមុទ្រធម្មជាតិ...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងស្វះស្វែងបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START រយៈពេល៥ឆ្នាំទៀត ជាមួយប្រទេសរុស្ស៊ី នេះបើតាមសម្តីរបស់សេតវិមាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយនេះជាការសម្រេចចិត្តមួយ ក្នុងចំណោមការសម្រេចចិត្តគោលនយោបាយបរទេស ដ៏ចម្បងដំបូងនៃរដ្ឋបាលថ្មី នៅមុនពេលសន្ធិសញ្ញានោះ ផុតកំណត់ក្នុងដើមខែកុម្ភៈ។ នៅក្នុងសន្និសីទកាសែតមួយ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មានសេតវិមាន លោកស្រី Jen Psaki...
បរទេស៖ បារាំងអាចដាក់ពិន័យទៅលើក្រុមហ៊ុន Pfizer និង BioNTech ជាមួយនឹងការដាក់ទណ្ឌកម្មចំពោះការកាត់បន្ថយការបញ្ជូន វ៉ាក់សាំងទៅប្រទេសនេះ។ នេះបើតាមរដ្ឋមន្រ្តីបារាំងទទួលបន្ទុក កិច្ចការអឺរ៉ុបលោក Clement Beaune បានថ្លែងប្រាប់សារព័ត៌ាន Europe 1 កាលពីថ្ងៃសុក្រ ដោយបន្ថែមថា កាលវិភាគនៃការចែកចាយត្រូវបានគេរំពឹងថា នឹងវិលមករកភាពធម្មតាវិញដោយចាប់ផ្តើមនៅថ្ងៃច័ន្ទ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមករា...
តេហរ៉ង់៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាប្រទេសអ៊ីរ៉ង់បានទាមទារ ឲ្យអាមេរិកក្នុងការពិចារណាដកចោលទាំងអស់ នូវទណ្ឌកម្មដែលមានលើប្រទេសរបស់ខ្លួនជាមុនសិន ប្រសិនបើចង់ចរចាគ្នាទៅលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរសាជាថ្មី។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសលោក Mohammad Javad Zarif ដោយបញ្ជាក៉ទៀតថារដ្ឋបាលថ្មីរបស់លោក Joe Biden គួរតែចាប់ផ្តើមលប់ចោលរាល់ទណ្ឌកម្ម ទាំងអស់មកលើក្រុងតេហរ៉ង់ដោយមិនមានលក្ខខណ្ឌអ្វីឡើយ ហើយបន្ទាប់អ៊ីរ៉ង់នឹងធ្វើការពិនិត្យមើលឡើងវិញ ទៅលើកិច្ចព្រមព្រៀង ដែលរដ្ឋាភិបាលលោក Trump ធ្លាប់បានដកខ្លួនចេញនាពេលកន្លងមក។ លោក Zarif...