កីឡា

Solskjare សារភាពថា Van de Beek ពិតជាមិនសប្បាយចិត្ត ជាមួយនឹងក្លឹបមែន

កីឡាករអន្តរជាតិហូឡង់ Van de Beek ត្រូវបានគេមើលឃើញហើយថា គឺបានបង្ហាញខ្លួនជម្រើស១១នាក់ដំបូង ត្រឹមតែ២ប្រកួតប៉ុណ្ណោះ នៅក្នុងលីគរបស់ Premier League
ចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Ajax កាលពីរដូវក្តៅ។

នៅសប្តាហ៍នេះគ្រូបង្វឹក របស់ក្លឹបបិសាចក្រហម Man UTD លោក Ole Solskjare បានសារភាពថា កីឡាករចំណូលថ្មីមួយនេះ គឺពិតជាមិនសប្បាយចិត្តឡើយ
ពេលមកដល់ Old Trafford ហើយក៏ដោយសារតែ កង្វះការប្រកួតនេះតែម្តង។

គួរឲ្យដឹងដែរថាកីឡាករវ័យ២៣ឆ្នាំរូបនេះ បានផ្ទេរមកពី Ajax កាលពីរដូវក្តៅ ប៉ុន្តែហាក់ដូចជា មិនអាចមានឱកាស បង្ហាញខ្លួនជាធម្មតាជូនក្លឹបឡើយ ដោយក្នុងនោះបានតែ១០ដងប៉ុណ្ណោះ
ដែល២ដងជាការប្រកួតចាប់ផ្តើម១១នាក់ដំបូង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top