កីឡា

Southampton បញ្ជាក់ហើយថានឹង មិនលក់ Ings ចេញពីក្លឹបឡើយ

កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Southampton កីឡាករ Ings មកដល់ពេលនេះ ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថា គឺអាចនឹងផ្ទេរទៅចូលរួម ជាមួយនឹងក្លឹប Spurs
ប៉ុន្តែឆ្លើយតបទៅនឹងព័ត៌មានទាំងនេះ ប្រធានប្រតិបត្តិរបស់ក្លឹប Southampton លោក Martin Semmens បានចេញមកបញ្ជាក់ថា ក្លឹបមិនដែលមានបំណងនេះឡើយ។

អនាគតរបស់កីឡាករហាក់ដូចជាមិនច្បាស់សោះ ដោយកាលពីដើមខែកន្លងមក the Goal បានចេញផ្សាយថាកីឡាករមានបំណងចង់ចាកចេញ ពីក្លឹបពិតមែននិងស្វែងរកក្លឹបថ្មី
ណាដែលអាចមានសិទ្ធលេងនៅក្នុងពានរង្វាន់ Champion League។

ទោះបីជាយ់ាងណាក្តីនៅក្នុងសន្និសិតកាសែតមួយ កាលពីថ្ងៃសុក្រគ្រូបង្វឹករបស់ក្លឹប Spurs លោក Jose Mourinho បានបដិសេធអំពីព័ត៌មាន មួយនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top