តូក្យូ៖ ប្រទេសជប៉ុន បានបង្ហាញផែនការ ដើម្បីជំរុញថាមពលកកើតឡើងវិញ បញ្ឈប់រថយន្ត ដែលប្រើសាំង និងកាត់បន្ថយតម្លៃអាគុយ ជាផ្នែកមួយនៃការដេញថ្លៃ ដើម្បីឈានដល់គោលដៅ អព្យាក្រឹតកាបូន ដែលមានមហិច្ឆតាឆ្នាំ ២០៥០ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ នាយករដ្ឋមន្រ្តី Yoshihide Suga បានប្រកាសគោលដៅថ្មីឆ្នាំ ២០៥០ ក្នុងខែវិច្ឆិកាដោយបង្កើន ពេលវេលារបស់ជប៉ុនសម្រាប់អព្យាក្រឹត កាបោន។ រដ្ឋាភិបាលរបស់លោក បានដាក់ចេញផែនការ ក្នុងកិច្ចប្រជុំគោលដៅនោះ នឹងរួមបញ្ចូលទាំងការកំណត់គោលដៅ បណ្តោះអាសន្ន នៃការផលិតអគ្គិសនីជាងពាក់កណ្តាល នៃថាមពលរបស់ប្រទេស ពីប្រភពកកើតឡើងវិញ នៅឆ្នាំ២០៥០ ។ អ្នកនាំពាក្យរដ្ឋាភិបាល កំពូលលោក Katsunobu Kato បានប្រាប់ សន្និសីទសារព័ត៌មាន ទៀងទាត់ថា សកម្មភាពរបស់រដ្ឋាភិបាលលើបរិស្ថានឆ្លុះបញ្ចាំង ពីជំនឿរបស់យើងថា ការផ្លាស់ប្តូរ ផ្នត់គំនិតចាំបាច់ត្រូវ មានហើយថា ទាំងនេះមិនមែនជាឧបសគ្គ សម្រាប់កំណើនទេផ្ទុយទៅវិញ វាជាកត្តាជំរុញកំណើន។ ប្រទេសជប៉ុន ដែលជាប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ត្រូវបានគេមើលឃើញថា មានភាពស្ទាក់ស្ទើរ ក្នុងការកាត់បន្ថយការពឹងផ្អែក លើឥន្ធនៈហ្វូស៊ីល ទោះបីជាខ្លួន មានមោទនភាពចំពោះខ្លួនឯងថា ជាប្រទេសបច្ចេកវិទ្យាសន្សំថាមពលក៏ដោយ។ ទីភ្នាក់ងារថាមពលអន្តរជាតិ បាននិយាយថា ប្រទេសនេះគឺជាប្រទេស ដែលបានចូលរួមចំណែក ធំជាងគេទី ៦ ក្នុងការបំភាយផ្ទះកញ្ចក់ពិភពលោក នៅឆ្នាំ ២០១៧ ។ ប្រទេសដែលមានសេដ្ឋកិច្ច ធំជាងគេទី៣ នៅលើពិភពលោកនៅតែពឹងផ្អែកយ៉ាងខ្លាំង ទៅលើធ្យូងថ្ម និងឧស្ម័នធម្មជាតិ មានរ៉េអាក់ទ័រនុយក្លេអ៊ែរ ភាគច្រើននៅក្រៅប្រព័ន្ធ អ៊ីនធើណេត ចាប់តាំងពីគ្រោះមហន្តរាយ ហ្វូគូស៊ីម៉ាឆ្នាំ២០១១៕ ដោយ៖លី ភីលីព
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុន នឹងបញ្ឈប់ការចូលថ្មី នៃប្រទេសបរទេស ដែលមិនមែន ជាជនអន្តោប្រវេសន៍ មកពីជុំវិញពិភពលោក ចាប់ពីថ្ងៃច័ន្ទ ដល់ចុងខែមករា ដែលជាជំហានបង្ការ ទុកជាមុនប្រឆាំង នឹងមេរោគឆ្លងថ្មី ដែលអាចចម្លង បានច្រើនជាងមុន។ ប្រទេសនេះបានរាយការណ៍ថា មានករណីឆ្លងវីរុស ចំនួន ៣៨៨១ នាក់ ក្នុងថ្ងៃតែមួយ ដែលជាកំណត់ត្រាថ្មី ប្រចាំថ្ងៃ សម្រាប់ ៤ ថ្ងៃជាប់ៗគ្នា និង ៤៧ នាក់បានស្លាប់ ខណៈទីក្រុងតូក្យូ និងអាណាខេត្ត ជាច្រើនទៀត បានរាយការណ៍ថា មានចំនួន អ្នកឆ្លងខ្ពស់បំផុតនៅចុងឆ្នាំ និងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។ រដ្ឋាភិបាលក៏នឹង តម្រូវឲ្យប្រជាជនទាំងអស់ ដែលមកពីប្រទេស និងដែនដី ដែលមានជំងឺឆ្លង ជម្រង់ថ្មីត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអង់គ្លេស ត្រូវបានបញ្ជាក់ថា នឹងបញ្ជូនលទ្ធផលតេស្ត មេរោគអវិជ្ជមាន ក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់ពីចាកចេញ និងឆ្លងកាត់ការធ្វើតេស្ត នៅពេលមកដល់ពីថ្ងៃពុធ ដល់ចុងខែមករា។ រដ្ឋាភិបាលបានបន្ថែមថា ទោះយ៉ាងណា ពាណិជ្ជករ និងនិស្សិត មកពីប្រទេសចំនួន ១០ រួមមានថៃ វៀតណាម និងកូរ៉េខាងត្បូងក៏ដូចជាតៃវ៉ាន់ ដែលជប៉ុនមានគម្រោងពិសេស ដើម្បីបន្ធូរបន្ថយការរឹតត្បិត ការធ្វើដំណើរ នឹងមិនរងផលប៉ះពាល់ ដោយគោលនយោបាយ ផ្អាកនេះទេ៕ ដោយ ឈូក បូរ៉ា
បរទេស៖ សារព័ត៌មានបរទេស ចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ម្នាក់ របស់ក្រសួងការពារជាតិជប៉ុនបានធ្វើការអំពាវនាវ សុំឲ្យប្រធានាធិបតី អាមេរិកថ្មីលោក Joe Biden មានជំហដ៏រឹងម៉ាំមួយ ទៅលើការជួយគាំទ្រ កោះតៃវ៉ាន់ ក្នុងការប្រឈមមុខ ទៅនឹងភាពក្រេវក្រោធរបស់ចិន។ លោកអនុរដ្ឋមន្ត្រី Yasuhide Nakayama បានថែមទាំងហៅថា ដំណាក់កាលពេលនេះ រវាងតៃវ់ាន់ និងចិនគឺស្ថិតនៅក្នុង តំបន់ព្រំដែនក្រហម ទៅហើយនិង បញ្ជាក់ថាលោកពិតជា បារម្ភថាចិនពិតជានឹងពង្រីកអំណាចរបស់ខ្លួន លើសពីក្រុងហុងកុង ទៅកាន់តំបន់ផ្សេងទៀត ដែលជាគោលដៅ។ គួរឲ្យដឹងដែរថា កាលពីគ្រានៅធ្វើ យុទ្ធនាការ បោះឆ្នោតនាពេលកន្លងមក លោកប្រធានាធិបតីថ្មី Joe Biden លោកធ្លាប់បានបញ្ជាក់ហើយថា លោកនឹងពង្រឹង ទំនាក់ទំនងជាមួយ នឹងកោះតៃវ៉ាន់ ឲ្យដូចទៅនឹងបណ្តា ប្រទេសផ្សេងទៀត ដែលជាអ្នកប្រកាន់ប្រជាធិបតេយ្យ៕ ប្រែសម្រួល៖ស៊ុនលី
the Goal ជឿជាក់ថា មកដល់សប្តាហ៍នេះ កីឡាករខ្សែប្រយុទ្ធឆ្នើមវ័យក្មេង ន័រវេស Haaland បានក្លាយទៅជា គោលដៅអទិភាពបំផុត របស់ក្លឹប Chelsea។ Erling Haaland នឹងក្លាយទៅជាកីឡាករ សំខាន់បំផុតដែលក្លឹបតោខៀវ Chelsea នឹងចំណាយលុយ និងពេលវេលា ដើម្បីធ្វើការចរចា នាំយកមកអង់គ្លេស ឲ្យបាន នៅរដូវក្តៅក្រោយ ខណៈដែលបច្ចុប្បន្នកីឡាករ កំពុងសាងកេរ្ត៍ឈ្មោះ យ៉ាងខ្លាំងបន្ថែមទៀតពេលលេងឲ្យ Dormund។ កីឡាករដែលកើតនៅក្នុងទីក្រុង Leeds របស់អង់គ្លេសរូបនេះពេលនេះ កំពុងស្ថិតនៅក្នុងបញ្ជី កីឡាករដែលគ្រូបង្វឹកលោក Frank Lampard ចង់បានបំផុត ហើយក្លឹប នឹងត្រៀមចាំចំណាយ ទៅតាមផែនការរបស់បុរសអង់គ្លេស នេះផងដែរដូចគ្នា៕ ប្រែសម្រួល៖ស៊ុនលី
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩កើនឡើង ដល់១៩០.៤៨៨នាក់ គិតត្រឹមថ្ងៃសុក្រ បន្ទាប់ពីមានអ្នកជំងឺ ចំនួន៤៨២នាក់ បានស្លាប់ដោយសារវីរុស ក្នុងរយៈពេល២៤ម៉ោងមុន ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា ការធ្វើតេស្តរកឃើញមានអ្នកឆ្លង ជំងឺកើនឡើងដល់ ២២.៩៦៧នាក់ ដែលនាំឲ្យអ្នកឆ្លងនៅទូទំាងប្រទេស កើនឡើង៧.៤៤៨.៥៦០នាក់ ។ ប្រទេសប្រេស៊ីល មានអត្រាអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩កើនឡើង ដល់៩១នាក់ ក្នុងចំណោមអ្នកជំងឺ ១០០.០០០នាក់ និងមានអត្រា នៃអ្នកឆ្លងជំងឺ ចំនួន៣.៥៤៤នាក់ ក្នុងចំណោមអ្នកឆ្លង ១០០.០០០នាក់ ។ បច្ចុប្បន្ននេះ ១៣រដ្ឋ ក្នុងចំណោមរដ្ឋទំាង២៧របស់ប្រទេសប្រេស៊ីល ត្រូវបានគេមើលឃើញថា មានអ្នកឆ្លងជំងឺកូវីដ១៩កើនឡើង ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Thomas Tuchel ទីបំផុតត្រូវបានក្លឹបសេដ្ឋីបារាំង PSG បណ្តេញចេញពីក្លឹប ហើយទាំងគួរឲ្យភ្ញាក់ផ្អើលបំផុត ទោះបីជាបច្ចុប្បន្ន ក្លឹបនៅកំពុងមានទំរង់លេង ល្អជាធម្មតាក្តី។ កាលពីរដូវកាលមុនលោក Tuchel ថែមទាំងបានដឹកនាំក្លឹបឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ Champion League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ទាំងដែលក្លឹប អាចលើកពាន Ligue1 ផងក្នុងពេលដំណាលគ្នា។ ទោះបីជាយ៉ាងណាក្តី Le10Sport បានសរសេរថា លោក Thomas Tuchel គឺបានដឹងមុនរួចទៅហើយ ថា PSG នឹងពិតជាបណ្តេញគាត់ហើយ គាត់ពិតជាបានត្រៀមខ្លួន ជាច្រើនខែមកហើយដែរ៕ ប្រែសម្រួល៖ស៊ុនលី
អាប៉ូឡូ៨ឬApollo8 គឺជាបេសកកម្មលើកដំបូង ដែលមានអាវកាសយានិក ធ្វើការជាមួយហើយការធ្វើដំណើរ ពីឋានព្រះចន្ទវិលត្រឡប់ មកផែនដីវិញត្រូវ បានធ្វើឡើងដោយសុវត្ថិភាព នាថ្ងៃទី២៧ខែធ្នូ កាលពីឆ្នាំ១៩៦៨ គឺបន្ទាប់ពីការធ្វើដំណើរ រយៈពេលប្រាំមួយថ្ងៃ ជាប្រវត្តិសាស្ត្រនៅទីលំហអាកាស។ រំលឹកឲ្យដឹងថែមទៀត ដែរថាកាលពីថ្ងៃ២១ខែធ្នូ ឆ្នាំនោះ Apollo 8 ត្រូវបានបាញ់បង្ហោះ ដោយកាំជ្រួច Saturn 5 ដែលចែកចេញជា ៣ដំណាក់កាល ចេញពីតំបន់ Cape Caaveralរដ្ឋFlorida ជាមួយអវកាសយានិក លោក Frank Borman, James Lovell, Jr. និង William Anders ហើយនៅចំថ្ងៃណូអែល ក្រុមអាវកាសយានិក បានចូលទៅក្នុង គន្លងតារាវិថី ជុំវិញឋានព្រះច័ន្ទហើយវាបានក្លាយទៅជា យានអវកាស ដែលមានមនុស្សធ្វើដំណើរជាមួយដំបូងគេបង្អស់ ដែលមិនធ្លាប់ធ្វើមានពីមុនមក។ កាន់តែអស្ចារ្យជាងនេះ កាលពីថ្ងៃទី២១ខែកក្កដា នៅក្នុងរយៈពេលតែ១ឆ្នាំ បន្ទាប់អាវកាសយានិកលោក Neil A. Armstrong និងEdwin “Buzz” Aldrin ជាអ្នកអាវកាសយានិកនៃបេសកកម្ម Apollo 11 បានក្លាយជាមនុស្សដំបូង ដែលបានដើរនៅ លើភពព្រះច័ន្ទ៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរុស្ស៊ីលោក Denis Manturov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសរុស្ស៊ីរំពឹងថា នឹងបង្កើនការផលិតវ៉ាក់សាំងការពារវីរុសកូវីដ១៩ ឈ្មោះ Sputnik V ឱ្យបានចំនួន ៣០ លានដូសនៅត្រឹមខែមិថុនា ឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Manturov នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ RBC...
the Goal ចេញផ្សាយនៅថ្ងៃសុក្រនេះបានសរសេរថាអតីតគ្រូបង្វឹករបស់ក្លឹបមាន់ខ្នាយមាស Spurs លោក Pochettino ត្រូវបានគេរំពឹងទុកថា នឹងអាចវិលត្រឡប់មកធ្វើការងាររបស់លោកវិញ ហើយជាពិសេសក្នុងតំណែងដើម្បីជំនួសលោក Thmoas Tuchel ដែលទើបតែត្រូវបានបណ្តេញចេញពីក្លឹប PSG។ យោងតាមការបញ្ជាក់ របស់អតីតកីឡាកររបស់អាហ្សង់ទីនលោក Juan Pablo Sorinលោកបាននិយាយថាលោក Mauricio Pochettino ទាំងអត្តចារិតនិងជំនាញរបស់ខ្លួនគឺអាចនឹងធ្វើឲ្យភាពប្រែប្រួលភ្លាមតែម្តងសម្រាប់ PSG...
the Goal ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ក្លឹបសេដ្ឋីបារាំង PSG ត្រូវបានគេជឿជាក់ថា បានបង្ហាញចំណាប់អារម្មណ៍ ទៅលើកីឡាករខ្សែប្រយុទ្ធហូឡង់ Memphis Depay ហើយទោះបីបានដឹងថា Barcelona កំពុងតែចាប់អារម្មណ៍ដូចគ្នាដែរនោះ។ ខ្សែប្រយុទ្ធក្លឹបរបស់ Lyon រូបនេះត្រូវបានគេដឹងដែរថាស្ទើរតែ បានចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona ទៅហើយកាលពីរដូវក្តៅកន្លងទៅ ប៉ុន្តែការផ្ទេរត្រូវបានបរាជ័យ នៅនាទីទីចុងក្រោយ។...