ហុលឡង់៖អ្នកវិទ្យាសាស្ត្របានននិយាយថា ការផ្ទុះវិទ្យុលើកដំបូងដែលត្រូវបានរកឃើញនៅ Milky Way ឥឡូវកំពុងធ្វើម្តងទៀតនៅពេលវាធ្វើដំណើរពីមេដែក ដែលជាផ្កាយនឺត្រុងមានដែនម៉ាញេទិចខ្លាំងចម្ងាយ ៣២៦១៦ ឆ្នាំពន្លឺ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ថាមពលដំបូងត្រូវបានគេរកឃើញដំបូងនៅខែមេសា ហើយអ្នកវិទ្យាសាស្ត្របានរកឃើញ២បន្ថែមទៀតដោយបញ្ជាក់ថា ការផ្ទុះវិទ្យុយ៉ាងលឿនត្រូវបានបញ្ចេញដោយមេដែកនៅចម្ងាយផ្កាយ។ ក្រុមការងារមួយ ធ្វើការជាមួយកែវយឺត Westerbrok ក្នុងប្រទេសហុលឡង់បានចាប់យកសញ្ញានេះដែលបានកើតឡើងជាការផ្ទុះខ្លីៗចំនួន២ ដោយគ្រាប់នីមួយៗមានប្រវែង ១ មិល្លីវិនាទីនិងចម្ងាយ ១,៤ វិនាទី។ ការផ្ទុះមិនត្រូវបានបញ្ចេញដោយកម្លាំងដូចគ្នាបង្ហាញថា...
តូក្យូ៖ កាសែតផ្លូវការរបស់កូរ៉េខាងជើង បានទាមទារឱ្យរដ្ឋាភិបាលទីក្រុងតូក្យូ សូមអភ័យទោស ចំពោះអំពើឃោរឃៅក្នុងសម័យអាណានិគមរបស់ខ្លួន និងផ្តល់សំណងដល់ជនរងគ្រោះ ព្រោះខ្លួនបានប្រារព្ធខួបលើកទី ១១៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញា ដែលនាំទៅដល់ការគ្រប់គ្រងអាណានិគមរបស់ជប៉ុននៅឧបទ្វីបកូរ៉េ។ សន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩០៥ បានដកហូតរាជវង្សចូសុន (១៣៩២-១៩១០) នូវអធិបតេយ្យការទូតរបស់ខ្លួន ហើយបានធ្វើឱ្យប្រទេសនេះក្លាយជាអាណាព្យាបាលរបស់អធិរាជជប៉ុន។ ប្រទេសជប៉ុន ត្រូវបានគេរិះគន់ ចំពោះអំពើឃោរឃៅផ្សេងៗក្នុងកំឡុងពេលនោះរួមមានទាំងការបង្ខំឱ្យធ្វើពលកម្ម និងទាសភាពផ្លូវភេទនៅជួរមុខ។ កាសែត...
សេអ៊ូល ៖ មន្ទីរបញ្ចកោណបានឲ្យដឹងថា រដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង Suh Wook និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Christopher Miller បានជួបជជែកគ្នាតាមទូរស័ព្ទ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះសម្ព័ន្ធភាពរវាងប្រទេសទាំងពីរ។ លោក Miller ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះវិស័យការពារជាតិ របស់ប្រទេសកូរ៉េខាងត្បូង ក្នុងការហៅទូរស័ព្ទលើកដំបូងជាមួយលោក Suh ចាប់តាំងពីចូលកាន់តំណែងកាលពីដើមខែនេះ បន្ទាប់ពីប្រធានាធិបតីលោក...
បរទេស ៖ ទីភ្នាក់ងារការពារមីស៊ីល សហរដ្ឋអាមេរិក និងទាហានជើងទឹកលើ នាវានាវាពិឃាត USS John Finn តាមសេចក្តីរាយ ការណ៍ បានបាញ់ស្កាត់កម្ទេចគោលដៅ ជាតំណាងមីស៊ីលផ្លោងឆ្លងទ្វីបមួយ ដោយមីស៊ីល Standard Missile-3 Block IIA នៅក្នុងអំឡុងបង្ហាញ ការតេស្តសាកល្បង ការហោះហើរ កាលពីថ្ងៃចន្ទ...
បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃឡង់ដ៏ និងធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ (ADB)បានចុះកិច្ចព្រមព្រៀងគ្នា មួយកាលពីថ្ងៃចន្ទ សម្រាប់ប្រទេសថៃឡង់ដ៏ ក្នុងការផ្តល់ប្រាក់កម្ចីជួយសង្គ្រោះប្រមាណ១,៥ពាន់លានដុល្លារអាមេរិក ដើម្បីស្តារសេដ្ឋកិច្ច រងផលប៉ះពាល់ខ្លាំង ដោយសារជំងឺឆ្លងរាតត្បាតកូវីដ១៩ ។ លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានថ្លែងបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កម្ចីជាមួយនាយក...
កីឡាករខ្សែបម្រើសញ្ជាតិអេហ្ស៊ិប Mohamed Elneny វ័យ២៨ឆ្នាំ ត្រូវបានគេមើលឃើញថាបានបំពេញ ទំរង់លេងយ៉ាងល្អជូនក្លឹបតាំង តែពីចាប់ផ្តើមរដូវកាលថ្មីប៉ុន្តែមកដល់សប្តាហ៍នេះគេបានដឹងថា គាត់នឹងត្រូវអវត្តមានជាច្រើន ប្រកួតខាងមុខជាមិនខាន។ យោងតាមការប្រកាសជាផ្លូវការ អំពីសំណាក់សមាគមន៍បាល់ទាត់ អេហ្ស៊ីប EFA កាលពីថ្ងៃម្សិលមិញបានបញ្ជាក់ថា Elneny ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ហើយមកដល់ពេលនេះ កំពុងដាក់ឲ្យនៅដាច់ដោយឡែកនៅឡើយ។ តាមពិតដំណឹងដែល Elneny បានតេស្តវីជ្ជមានកូវីដ១៩នេះ គឺត្រូវបានគេមើលឃើញថាមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមិត្តក្រុមជម្រើសជាតិអេហ្ស៊ីប...
បរទេស ៖ មន្ត្រីកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បាននិយាយថា ប្រទេសកូរ៉េខាងត្បូង នឹងដាក់ច្បាប់គម្លាត់ទំនាក់ទំនង សង្គមកាន់តែតឹងរឹងខ្លាំងឡើង សម្រាប់តំបន់ទីក្រុងសេអ៊ូល ក្រោយមួយខែបន្ទាប់ ពីធ្វើការបន្ធូរបន្ថយ និងបានព្រមានអំពីវិបត្តិកាន់តែធំឡើង ប្រសិនបើកិច្ចប្រឹងប្រែងប្រឆាំងជម្ងឺកូវីដ១៩ បរាជ័យក្នុងការទប់ស្កាត់ មិនមានករណីថ្មីកើនឡើង។ ដោយចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ការទប់ស្កាត់ការតែតឹងរឹងខ្លាំងឡើងនេះ នឹងហាមមិនឲ្យមានការប្រមូលផ្តុំជួបជុំគ្នា ជាសាធារណៈនៃមនុស្ស១០០នាក់ ឬក៏ច្រើនជាងនោះ កម្រិតសេវាផ្នែកសាសនា និងទស្សនកិច្ចជននៅក្នុងព្រឹត្តិការណ៍កីឡា ដល់ទៅ៣០ភាគរយ...
ទីក្រុងឡុង ៖ ក្រុមអ្នកវិទ្យាសាស្ត្រ អន្តរជាតិបាននិយាយថា ការសិក្សាថ្មី បានបង្ហាញអំពីការបង្កើតជីវិត ដូចជាអាស៊ីដអាមីណូ អាចបង្កើតបានជាពពកអងងឹត ជាយូរមកហើយមុន ពេលតំបន់ឧស្ម័ន និងធូលីប្រែទៅជាផ្កាយ និងភពនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ ដែលដឹកនាំដោយអ្នកជំនាញ មកពីសាកលវិទ្យាល័យ Queen Mary នៃទីក្រុងឡុងបានធ្វើត្រាប់តាមលក្ខខណ្ឌ បានរកឃើញនៅក្នុងពពកធូលីងងឹត។ ពួកគេបានរកឃើញថា...
ភ្នំពេញៈ អចលនវត្ថុដែលកំពុងតែមានសកម្មភាព និងដំណើរការទូទាំងប្រទេសកម្ពុជា នៅពេលបច្ចុប្បន្ន ត្រូវបានគេបែងចែកចេញជា ៦ប្រភេទផ្សេងៗគ្នា ដោយក្នុងនោះ ផ្នែកនីមួយៗមានតម្រូវការជាកស្ដែងមិនដូចគ្នានោះទេ។ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment បានមានប្រសាសន៍កាលពី ពេលកន្លងទៅថ្មីៗនេះថា អចលនវត្ថុដែលកំពុងមានសកម្មភាព នៅលើទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន ត្រូវបានគេបែងចែកចេញជា៦ប្រភេទផ្សេងៗពីគ្នា ហើយសម្រាប់តម្រូវការ និងតម្លៃដែលត្រូវបានដាក់លក់ ជួល...
ទោះបីជាស្គាល់ និងឧស្សាហ៍ទទួលទានទំពាំង ប៉ុន្តែភាគច្រើននៃពួកយើង ប្រហែលជាមិនធ្លាប់ដឹងទេថាបន្លែនេះអាចផ្ដល់ អត្ថប្រយោជន៍ចំពោះសុខភាព។ ថាតើទំពាំងអាចផ្ដល់ផលល្អៗអ្វីខ្លះទៅ? ខាងក្រោមនេះជា មូលហេតុដែលអ្នកគួរញ៊ាំទំពាំង ៖ ១. ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ នេះក៏ព្រោះតែទំពាំងមានផ្ទុកជាតិសសៃខ្ពស់ ប៉ុន្តែកាឡូរីទាបដែលល្អណាស់ សម្រាប់អ្នកចង់ស្រកទម្ងន់។ បន្លែនេះក៏ជាប្រភពដ៏ល្អបំផុតនៃវីតាមីន B6 វីតាមីន thiamine វីតាមីន riboflavin, អាស៊ីត pantothenic...