បរទេស ៖ ប្រទេសឥណ្ឌា កំពុងតែបោះជំហានចូល ទៅជិតកិច្ចព្រមព្រៀងមួយជាមួយ សហរដ្ឋអាមេរិក ដែលនឹងផ្តល់ឲ្យប្រទេសនេះ ចូលប្រើទិន្នន័យផ្កាយរណប សម្រាប់ការវាយប្រហារ ចំគោលដៅកាន់តែត្រង់ឡើង របស់មីស៊ីលនិងកូនដ្រូន ស្របពេលដែលខ្លួនព្យាយាម ធ្វើឲ្យមានគម្លាតថយចុះ ជាមួយអំណាចយោធាចិន ។ ភាគីទាំងពីរ តាមសេចក្តីរាយការណ៍ ត្រូវបានគេរំពឹងថា នឹងប្រកាសកិច្ចព្រមព្រៀងនោះ នៅក្នុងអំឡុងដំណើរទស្សនកិច្ចសប្ដាហ៍ក្រោយរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike...
បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានជ្រើសរើស មិនចូលរួមកិច្ចពិភាក្សាគ្នា ស្តីពីសិទិ្ធមនុស្ស ក្នុងប្រទេសកូរ៉េខាងជើង នៅអង្គការសហប្រជាជាតិ នាដើមខែតុលានេះ ។ តាមសេចក្តីរាយការណ៍ ទីក្រុងសេអ៊ូលត្រូវបានអញ្ជើញ ឲ្យចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការទី៣របស់មហាសន្និបាតអង្គការ សហប្រជាជាតិលើកទី៧៥ ជាពេលដែលមន្ត្រីអង្គការ សហប្រជាជាតិ...
ភ្នំពេញៈ ប្រទេសកម្ពុជា បានក្លាយជាសមាជិក របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ។ សហគមន៍អាស៊ាន (ASEAN Community) មានសសរស្ដម្ភចំនួន៣ ៖ សហគមន៍សន្តិសុខអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន។ សម្រាប់ប្រទេសកម្ពុជា និងសហគមន៍សេដ្ឋកិច្ច អាស៊ានមាននូវទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ ដែលនឹងធ្វើអោយកាន់តែមានសក្ដានុពល...
ការបង្ករោគ និងការរលាកនៅទ្វារមាស គឺជារឿងឈឺចាប់ខ្លាំងណាស់ ។ ការរមាស់ ក្រហាយ ឡើងក្រហម ឬរាល់ការមិនស្រួលគ្រប់ប្រភេទ ក្នុងរាងកាយសុទ្ធ តែអាចធ្វើឲ្យអ្នកពិបាកគេង និងគ្មានផាសុកភាពរស់នៅឡើយ ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនតូច ដែលអ្នកត្រូវតែបញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ បើសិនជាចង់ឲ្យទ្វារមាស មានសុខភាពល្អ។ ១.យ៉ាអួបច្ចុប្បន្ននេះ យ៉ាអួរគឺផ្ទុកទៅដោយប្រូបាយអូទិច ដែលវាមានលក្ខណៈដូចគ្នានឹងបាក់តេរីល្អៗនៅក្នុងទ្វារមាសដែរ សម្រាប់គ្រប់គ្រងកម្រិត pH របស់វា។...
ខ្សែប្រយុទ្ធក្លឹប Juventus កីឡាករ Cristiano Ronaldo នឹងមិនអាចចូលរួមប្រកួតតទល់នឹងក្លឹប Barcelona ក្នុងក្របខ័ណ្ឌប្រកួត UEFA Champions League នាថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០ សប្ដាហ៍ក្រោយនេះទេ។ មូលហេតុ ដែលកីឡាករខាងលើនេះ មិនអាចចូលរួមការប្រកួតបាន ដោយសារតែលទ្ធផលធ្វើតេស្តកូវីដ-១៩ ចុងក្រោយរបស់ខ្សែប្រយុទ្ធនេះ នៅតែបន្តចេញវិជ្ជមាននៅឡើយ។...
យានអវកាសមួយរបស់អង្គការ ណាសា បានចុះចតលើផ្ទៃអាចម៍ផ្កាយមួយ កាលពីថ្ងៃអង្គារ ទី២០តុលា ដោយសំចតលើដុំថ្ម អវកាសទំហំប៉ុនអគារនេះមួយភ្លែត ដើម្បីប្រមូលបំណែកលោហធាតុ មួយក្តាប់តូចត្រឡប់មកផែនដីវិញ។ វាជាលើកដំបូង ហើយសម្រាប់សហរដ្ឋអាម៉េរិក ដែលចតយានលើអាចម៍ផ្កាយ ។ ពីមុនមកមានតែជប៉ុនទេ ដែលធ្លាប់ប្រមូលយកសំណាកអាចម៍ផ្កាយ។ អ្នកគ្រប់គ្រងការបញ្ជាយាន បានប្រកាសទៅហ្វូងមនុស្ស ដែលទះដៃអបអរ យ៉ាងដូច្នេះថា “យានចុះចតហើយ។ ដំណើរការយកសំណាកគំរូកំពុងដំណើរការ”។ ការបញ្ជាក់នេះធ្វើឡើង...
នៅថ្ងៃនេះគ្រូបង្វឹករបស់ Everton លោក Ancelotti បានអះអាងថា ហើយថាកីឡាករខ្សែប្រយុទ្ធឆ្នើមចំណូលថ្មីJames Rodriguez នឹងមិនអាចបន្តវត្តមានក្នុង ការប្រកួតបន្ទាប់ជួបនឹង Southampton នៅថ្ងៃអាទិត្យនេះឡើយ។ គ្រូបង្វឹកដដែលបានបញ្ជាក់ទៀតថា របួសរបស់ James ដែលបានទទួលក្នុងពេលលេងឲ្យក្លឹបប្រកួតស្មើ Liverpool កាលពីចុងសប្តាហ៍ មុនគឺមិនទាន់អាចកំណត់ពីពេលវេលាច្បាស់លាស់ឡើយថានឹងអាចជាសះស្បើយវិញ នៅពេលណា។ ក្រៅតែពីកីឡាករឆ្នើម ដែលទើបតែ បានផ្ទេរមកពី...
បរទេស៖នៅថ្ងៃព្រហស្បតិ៍នេះ មន្ត្រីយោធាជើងទឹកជាន់ខ្ពស់អាមេរិកម្នាក់ បានធ្វើការចោទប្រកាន់ថាកងកម្លាំងយោធាពិសេសរបស់អូស្ត្រាលីថា គឺជាអ្នកដែលបានបាញ់សម្លាប់អ្នកទោសអាហ្គានីស្ថានម្នាក់នៅក្នុងចំណោមអ្នកទោសអាហ្គានីស្ថាន ចំនួន៧រូបដែលត្រូវបញ្ជូលតាមឧទ្ធម្ភាគចក្រ។ មន្ត្រីយោធាជាន់ខ្ពស់អាមេរិកដែលមានឈ្មោះថា Josh គឺជាអ្នកបើកបករឧទ្ធម្ភាគចក្រ ប្រភេទ Squadron 469 ជាប្រភេទឧទ្ធមម្ភាគចក្រវាយប្រហារធន់តូច បានបន្តទៀតថានៅក្នុងពេលដែលកំពុង ធ្វើការប្រមូលអ្នកទោសទាំង៧នាក់នោះ យោធាអូស្ត្រាលីបានបាញ់សម្លាប់អ្នកទោសម្នាក់ដោយសារតែ បានដឹងថាឧទ្ធម្ភាគចក្រនេះគឺអាចផ្ទុកពួកគេបានតែ៦នាក់ប៉ុណ្ណោះ។ រំលឹកដែរថាហេតុការណ៍នេះ បានកើតឡើងនៅក្នងអំឡុងពេលយុទ្ធនាការ យោធារួមគ្នារវាងកងកម្លាំងពិសេសរបស់អាមេរិក និងអូស្ត្រាលីដើម្បីប្រឆាំងទៅនឹងការជូញដូរថ្នាំញៀន ដែលធ្វើឡើងដើម្បីឧបត្ថម ទៅដល់ក្រុមតាលីបង់ក្នុងប្រទេសអាហ្គានីស្ថាន៕...
បរទេស៖រដ្ឋមន្ត្រីទទួលបន្ទុកលើហេដ្ឋារចនាសម្ព័ន្ធថាមពលប៉ូឡូញ តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសប៉ូឡូញ នឹងស្នើសុំគណៈកម្មាធិការអឺរ៉ុបអនុម័តយល់ព្រមផ្តល់ជំនួយ សម្រាប់ការកសាងស្ថានីយថាមពលនុយក្លេអ៊ែ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Piotr Naimski បាននិយាយប្រាប់សន្និសីទកាសែតមួយដូច្នេះថា “វាមិនអាចទៅរួចនោះទេ នាពេលសព្វថ្ងៃនេះ ដើម្បីកសាងរោងចក្រថាមពលនុយក្លេអ៊ែ ដោយគ្មានការគាំទ្រថ្នាក់ប្រទេស”។...
បរទេស៖រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មន្ត្រីការពារជាតិអាមេរិក កំពុងតែពិចារណាដាក់ពង្រាយទាហានអាមេរិក នៅកាន់តែជិតព្រំដែនរុស្ស៊ី បន្ទាប់ពីការចាកចេញពីប្រទេសអាល្លឺម៉ង់របស់ពួកគេ កំពុងស្ថិតនៅក្រោមការពិចារណា។ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោករដ្ឋមន្ត្រីការពារជាតិអាមេរិក បាននិយាយប្រាប់សន្និសីទក្រុមប្រឹក្សាអាត្លង់ទិកថា កងវរសេនាធំ អាចនឹងរក្សាវត្តមានរបស់ខ្លួន នៅក្នុងបណ្ដាប្រទេសស្ថិតនៅតាមតំបន់ភាគខាងកើតណាតូ ជាប់នឹងប្រទេសរុស្ស៊ី ដោយផ្អែកលើមូលដ្ឋាននៅការដូរវេនគ្នា។យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ទន្ទឹងនឹ...