កីឡា

Rodriguez នឹងមិនមាន វត្តមាន ក្នងការប្រកួតប៉ះនឹង Southampton

នៅថ្ងៃនេះគ្រូបង្វឹករបស់ Everton លោក Ancelotti បានអះអាងថា ហើយថាកីឡាករខ្សែប្រយុទ្ធឆ្នើមចំណូលថ្មីJames Rodriguez នឹងមិនអាចបន្តវត្តមានក្នុង ការប្រកួតបន្ទាប់ជួបនឹង Southampton នៅថ្ងៃអាទិត្យនេះឡើយ។

គ្រូបង្វឹកដដែលបានបញ្ជាក់ទៀតថា របួសរបស់ James ដែលបានទទួលក្នុងពេលលេងឲ្យក្លឹបប្រកួតស្មើ Liverpool កាលពីចុងសប្តាហ៍ មុនគឺមិនទាន់អាចកំណត់ពីពេលវេលាច្បាស់លាស់ឡើយថានឹងអាចជាសះស្បើយវិញ នៅពេលណា។

ក្រៅតែពីកីឡាករឆ្នើម ដែលទើបតែ បានផ្ទេរមកពី Real Madrid រូបនេះហើយ នោះ Everton នឹងក៏ត្រូវអវត្តមានរបស់ កីឡាករប្រធានក្រុម Seamus Coleman ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top