បរទេស ៖ អាជ្ញាធរនុយក្លេអ៊ែនៅក្នុងប្រទេសជប៉ុន នាពេលថ្មីៗនេះ បានអនុម័តយល់ព្រមឲ្យរោងចក្រកែច្នៃឡើងវិញនូវឥន្ធនៈនុយក្លេអ៊ែ មានសមត្ថភាព ចម្រាញ់ទាយយកសារធាតុភ្លូតូនីញ៉ូម នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកជប៉ន ឈ្មោះ ក្យូដូ បានរាយការណ៍នៅថ្ងៃពុធម្សិលមិញនេះថា រោងចក្រដែលមានទីតំាងស្ថិតនៅក្នុងទីក្រុង Rokkasho ខេត្ត Aomori នឹងទាញយកឥន្ធនៈប្រើរួចពីរ៉េអាក់ទ័រ និងចម្រាញ់ទាញយកសារធាតុអ៊ុយរ៉ានីញ៉ូម ក៏ដូចជាសារធាតុភ្លូតូនីញ៉ូម ដែលអាចយកមកប្រើប្រាស់ជាថ្មីម្តងទៀត។...
បរទេស ៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានបន្តធ្វើសមយុទ្ធរបស់ខ្លួន នៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិកភាគខាងលិច បើទោះជាមានការផ្អាក សហសមយុទ្ធពហុជាតិ ដោយសារតែការឆ្លងរាតត្បាត នៃមេរោគកូវីដ១៩ក៏ដោយ ។ សេចក្តីថ្លែងការណ៍ របស់ទ័ពជើងទឹកអាមេរិកមួយ បាននិយាយប្រាប់ថា នាវាចម្បាំងទ័ពជើងទឹកប្រភេទ Independence នៅក្នុងសប្ដាហ៍នេះ បានធ្វើដំណើរល្បាតដែនទឹកមានជម្លោះ គឺសមុទ្រចិនខាងត្បូង ដោយនាវាចម្បាំង...
បរទេស ៖ អាហ្វ្រិកខាងត្បូង តាមសេចក្តីរាយការណ៍ ទើបបានធ្វើការផ្លាស់ប្តូរថ្មីមួយ ចំពោះច្បាប់នាំចេញអាវុធ ដែលអាចធ្វើមិនឲ្យជាប់គាំង ដល់ប្រទេសនានា រួមមានទាំងអារ៉ាប៊ីសាអូឌីត និងសហភាពអារ៉ាប់រួមផង នូវការលក់អាវុធមានទឹកប្រាក់ ជាងមួយពាន់លានដុល្លារ ។ សេចក្តីជូនដំណឹង ដែលបានផ្សព្វផ្សាយ នៅក្នុងកាសែតរដ្ឋាភិបាល កាលពីថ្ងៃទី១១ ខែឧសភាកន្លងទៅ បានកែប្រែកាលៈទេសៈ ដែលមន្ត្រីអាហ្វ្រិកខាងត្បូង អាចធ្វើអធិការកិច្ចដើម្បីបញ្ជាក់ថា អតិថិជននឹងមិនផ្ទេរអាវុធបន្ត...
សេអ៊ូល៖ ក្រុមហ៊ុន Hyundai Motor Co និងសម្ព័ន្ធក្រុមហ៊ុន Kia Motors Corp របស់ខ្លួនបានឲ្យដឹងនៅថ្ងៃអង្គារនេះថាពួកគេបានចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅរោងចក្រភាគច្រើននៅឯបរទេសរបស់ពួកគេ ចំពេលមានសញ្ញានៃការរីករាលដាលនៃវីរុសកូវីដ-១៩ អាចឈានដល់កំរិតកំពូល។ អ្នកនាំពាក្យក្រុមហ៊ុនបានឲ្យដឹងតាមទូរស័ព្ទថា រោងចក្ររបស់ក្រុមហ៊ុនហ៊ីយ៉ាន់ដាយ នៅប្រេស៊ីល និងរោងចក្ររបស់ក្រុមហ៊ុន Kia នៅម៉ិចស៊ិកូ នៅតែត្រូវបានផ្អាកដើម្បីគ្រប់គ្រងស្តុកខណៈវីរុសកូវីដ-១៩ បន្តប៉ះពាល់ដល់ការលក់រថយន្ត។ លោកបានបញ្ជាក់ថា“ រោងចក្រក្រៅប្រទេសរបស់ក្រុមហ៊ុនផលិតរថយន្តឥឡូវនេះបានដំណើរការហើយទោះបីជាពួកគេបានចាប់ផ្តើមផលិតកម្មឡើងវិញនៅកម្រិតមួយទាបក៏ដោយ”៕ដោយ...
បរទេស៖អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាននិយាយនៅថ្ងៃពុធនេះថា លោកស្រីនឹងបន្តខិតខំប្រឹងប្រែងធ្វើឲ្យប្រសើរឡើង នូវចំណងមិត្តភាពជាមួយប្រទេសរុស្ស៊ី បើទោះជាមានការវាយប្រហារដោយការហ៊ែកលើប្រព័ន្ធអ៊ីនធឺណេត ដែលធ្វើឲ្យមានគ្មានភាពងាយស្រួលឡើងនោះឡើយ ហើយលោកស្រីបានគិតពីបញ្ហាបែបនេះយ៉ាងហ្មត់ចត់។ នៅពេលត្រូវគេចោទជាសំនួរសួរលោកស្រី ស្តីពីសេចក្តីរាយការណ៍ពាក់ព័ន្ធការហ៊ែកតាមអ៊ីនធឺណេតនោះ លោកស្រី Angela Merkel តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សភាយ៉ាងដូច្នេះថា “ខ្ញុំនៅតែប្រឹងប្រែងឲ្យមានចំណងមិត្តភាពល្អជាមួយប្រទេសរុស្ស៊ី ព្រោះតែខ្ញុំគិតថា មានមូលហេតុគ្រប់គ្រាន់ដើម្បីបន្តកិច្ចប្រឹងប្រែងផ្នែកការទូតរបស់យើង ប៉ុន្តែវាមិនងាយស្រួលនោះទេ”។ គួរបញ្ជាក់ថា...
បរទេស៖ នៅថ្ងៃពុធ ទី១៣ ខែឧសភា ប្រទេសចិនបានព្រមានចំៗ លើប្រទេសបារាំងថា ដាច់ខាតមិនត្រូវលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់ ដែលត្រូវបានគេដឹងថា គ្រោងនឹងទិញអាវុធថ្មី ដើម្បីធ្វើឲ្យប្រសើរ ដល់កងនាវាចម្បាំងផលិតនៅបារាំង ដែលកោះនេះ ធ្លាប់បានទិញកាលពី ៣០ ឆ្នាំមុន។ រហូតមកប្រទេសចិន តែងតែបានអះអាង ថាកោះតៃវ៉ាន់ គឺជាផ្នែកមួយប្រទេសរបស់ខ្លួន ហើយគោលការណ៍នេះ ត្រូវតែទទួលយកដោយប្រទេសណាមួយ...
បរទេស៖ នៅថ្ងៃនេះ លោក Stelios Haji Loannou ដែលត្រូវបានគេស្គាល់ថា ស្ថាបនិកនៃក្រុមហ៊ុនអាកាសចរណ៍ EasyJet បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ប្រមាណជា ៦,២លានដុល្លារ សម្រាប់ព័ត៌មានទាំងឡាយណា ដែលនឹងនាំឲ្យទៅដល់ការលុបចោល ការបញ្ជាទិញយន្តហោះAirbus ចំនួនប្រមាណជា១០៧គ្រឿង។ លោក Haji-Ioannou ដែលគ្រួសាររបស់គាត់ កាន់កាប់ភាគហ៊ុនមួយភាគបី នៃភាគហ៊ុនរបស់ EasyJet...
ហ្សឺណែវ៖ យោងតាមទីភ្នាក់ងារសុខាភិបាល អង្គការសហប្រជាជាតិ បានឲ្យដឹងថា ចំនួនករណីដែលបានបញ្ជាក់ នៃជំងឺកូវីដ-១៩ បានរាយការណ៍ដល់ អង្គការសុខភាពពិភពលោក (WHO) បានលើសពី ៤ លាននាក់នៅទូទាំង ពិភពលោក។ យោងតាមស្ថិតិចុងក្រោយ របស់អង្គការសុខភាពពិភពលោក ករណីដែលបានបញ្ជាក់នៃជំងឺកូវីដ-១៩ បានកេីនឡេីងដល់ ៤.០១៣.៧២៨ករណី គិតត្រឹមម៉ោង ៧ល្ងាច កាលពីថ្ងៃចន្ទ ក្នុងនោះមានមនុស្សស្លាប់ចំនួន...
នៅថ្ងៃនេះកាសែត ជាច្រើនបានចេញផ្សាយ ថាកំពូលកីឡាករខ្សែប្រយុទ្ធ របស់ក្លឹបយក្ស Barcelonaកីឡាករ Lionel Messi បានធ្វើការបរិច្ចាគលុយ ប្រមាណជាកន្លះលានអ៊ឺរ៉ូដើម្បីជួយដល់មន្ទីរពេទ្ យជាច្រើនកន្លែងនៅក្នុង ប្រទេសអាហ្សង់ទីន ក្នុងការងារប្រយុទ្ធប្រឆាំង នឹងកូវីដ១៩ ។ ក្នុងនោះយោងតាម ការអះអាងរបស់អង្គការ Casa Garrahan ដែលមានមូលដ្ឋាននៅក្នុងទីក្រុងBuenos Aires បានបញ្ជាក់ថាថវិកា ប្រមាណជា៥៤ម៉ឺនដុល្លារ...
បរទេស៖ យន្តហោះទម្លាក់គ្រាប់ អាមេរិក B-1B Lancer ចំនួនពីរគ្រឿង បានហោះហើរនៅពីលើទីក្រុងវ៉ារស្សាវ៉ា ប្រទេសប៉ូឡូញ នាព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ ជាផ្នែកមួយដែលកងកម្លាំងទ័ពអាកាសហៅថា ជាបេសកកម្មកងកម្លាំង ការងារយន្តហោះទម្លាក់ គ្រាប់យុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ នៅតំបន់ប្រតិបត្តិការអឺរ៉ុប។ ទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា យោងតាមកងទ័ពអាកាសអាមេរិក យន្តហោះទម្លាក់គ្រាប់សហរដ្ឋអាមេរិកទាំងពីរគ្រឿងនោះ...