ក្រុងយេរូសាឡិម៖ អ្នកបុរាណវិទ្យាបាន រកឃើញផ្នែកមួយនៃផ្លូវ ដែលមានអាយុកាល ២០០០ ឆ្នាំសាងសង់ដោយលោក ប៉ុនទាសពីឡាត់ “Pontius Pilate” ដែលទំនងជាផ្លូវសម្រាប់ធ្វើធម្មយាត្រា នៅទីក្រុងបុរាណ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ផ្លូវនេះត្រូវបានគេកប់ នៅពេលរ៉ូម៉ាំងបានដណ្តើម កាន់កាប់ទីក្រុងនេះ កាលឆ្នាំ ៧០ គ.ស។ ផ្លូវដើរបុរាណភ្ជាប់ ប្រាសាទព្រះវិហារជាមួយអាង ហែលស៊ីឡូមត្រូវបាន...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្លាយជាប្រធាន ខណៈលោកឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា អាណត្តិថ្មីទី៦ ឆ្នាំ២០១៩-២០២៣ ដដែល ក្រោយពីសហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជាបានធ្វើ មហាបាតបញ្ចប់អាណត្តិទី៥ និងបន្ត នៅទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា...
បរទេស៖យន្តហោះចម្បាំងបំបាំងកាយ F-35 មកពីប្រទេសចំនួន៤ តាមសេចក្តីរាយការណ៍ បានចូលរួមជាមួយយន្តហោះចម្បាំង F-35 របស់ប្រទេសអ៊ីស្រាអែល ចាប់ផ្តើមធ្វើសមយុទ្ធ Blue Flag របស់កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល ដែលប្រព្រឹត្តទៅមានរយៈពេល១២ថ្ងៃ។ យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា កងកម្លាំងការពារប្រទេសអ៊ីស្រាអែល បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលធ្វើការប្រកាសពីសមយុទ្ធនោះថា...
ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍ថា សម្រាប់កីឡាករ-កីឡាការិនីប៉េតង់ដែលដណ្តើមបានមេដាយមាសនៃ“ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី” លើកទី១៧ ឆ្នាំ២០១៩ គោលការណ៍ពិសេសប្រាក់រង្វាន់លើកទឹកចិត្តចំនួន(១២០លានរៀល)លោកនឹងសុំឲ្យអត្តពលិក។ លោបានលើកឡើងបែបនេះនាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឳកាសពិធីសន្និសីទសារព័ត៌មានស្តីពី “ព្រឹត្តិការណ៍ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកយុវជន និងនារី” លើកទី១៧ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។...
The Sunsportsចេញផ្សាយនៅថ្ងៃចន្ទទី៤ខែវិច្ឆកានេះបានឲ្យដឹងថាក្លឹបអធិរាជសReal Madridបានត្រៀមខ្លួនរួចជាស្រេចហើយក្នុងការចចារទិញយកកីឡាករខ្សែប្រយុទ្ធអង់គ្លេសRaheem SterlingទោះបីជាដឹងថាMan Cityមិនមានបំណងលក់កីឡាកររូបនេះក្តី។ ប្រភពដដែលបានសរសេរទៀតថាក្លឹបReal Madridមិនត្រឹមតែប៉ុណ្ណោះបានត្រៀមលុយដល់ទៅ៧០លានផោនបូករួមជាមួយនឹងកីឡាករGareth Baleផងដែរដើម្បីសុំធ្វើការចចារជាមួយនឹងក្លឹបMan CItyដែលកំពុងដឹកនាំដោយលោកPep Guardiola។ រីឯ The Sky Sportsវិញក៏បាននិយាយដែរថាប្រធានក្លឹបរបស់Real Madridក៏នឹងធ្វើដំណើរទៅមើលការប្រកួតរបស់Sterlingផងដែរក្នុងការប្រកួតរបស់ជម្រើសជាតិអង់គ្លេសនាពេលខាងមុខដើម្បីបញ្ជាក់ឲ្យច្បាស់ថាការចំណាយរបស់ក្លឹបពិតជារឿងដ៏ត្រឹមត្រូវមួយ៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក មិនគួរចេញសម្ញែងកាយវិការ ស្តីពីបញ្ហាដែនសមុទ្រចិនខាងត្បូង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប្រេសិតអាមេរិកមួយរូប បានធ្វើការថ្កោលទោសការគម្រាមកំហែងរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ីអាគ្នេយ៍ នៅថ្ងៃចន្ទនេះ និងបានអញ្ជើញមេដឹកនាំទាំងនោះ ឲ្យចូលរួមជំនួបកំពូលពិសេស នៅក្នុងទីក្រុងវ៉ាស៊ីនតោន ជួសឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក...
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដែលបានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរ នៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេស ទទួលទានអំបុក ក្រុមហ៊ុន អ័រគីដេវីឡា បានប្រកាសចែកចាយអំបុក ឲ្យអតិថិជនខ្លួនមិនគិតថវិកា ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ ឆ្នាំ២០១៩នេះ ជាឆ្នាំដំបូងសម្រាប់ពលរដ្ឋខ្មែរ ដែលរាជរដ្ឋាភិបាលបានប្រកាស ឲ្យចូលរួមយុទ្ធនាការហូបអំបុកទាំងអស់គ្នា ដើម្បីអបអរសាទរ បុណ្យឯករាជ្យជាតិ៩វិច្ឆិកា...
បរទេស:ប្រធាននាយកដ្ឋានឧស្សាហកម្មការពារជាតិតួកគីនៅថ្ងៃចន្ទទី៤ខែវិច្ឆិកានេះបានឲ្យដឹងថាថាការបញ្ជូនប្រព័ន្ធការពារមីស៊ីលរុស្ស៊ីS-400ដែលតួកគីបានបញ្ជាទិញនឹងអាចត្រូវបានពន្យារពេលពីអ្វីដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២០ ។ ប្រទេសដែលជាសម្ព័ន្ធមិត្តណាតូមួយនេះនិងសហរដ្ឋអាមេរិកកន្លងមកត្រូវបានគេមើលឃើញថានៅបន្តស្ថិតនៅក្នុងជម្លោះគ្នាជុំវិញបញ្ហានៃការបញ្ជាទិញប្រព័ន្ធS-400ផលិតនៅប្រទេសរុស្សីដែលក្រុងវ៉ាស៊ីនតោនតែងតែបាននិយាយថាវានឹងមិនអាចនឹងដាក់ឲ្យប្រើប្រាស់ជាមួយគ្នាទៅនឹងប្រព័ន្ធការពាររបស់ណាតូហើយវាគឺជាការបង្កការគំរាមកំហែងដល់យន្តហោះចម្បាំង Lockheed Martin F-35 របស់ខ្លួន។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលក្រុងអង់ការ៉ានៅតែបន្តបញ្ជាទិញនិងទទួលបានកញ្ចប់ទី១របស់ខ្លួនពីរុស្សីដដែលកាលពីខែកក្កដាកន្លងមកទាំងដែលអាមេរិកធ្លាប់បានគម្រាមថានឹងដាក់ទណ្ឌកម្មមកលើប្រទេសរបស់ខ្លួនហើយក្នុងនោះផងដែរវ៉ាស៊ិនតោនបានលុបឈ្មោះតួកគីចេញពីបញ្ជីប្រទេសដែលអាចធ្វើការបញ្ជាទិញយន្តហោះចម្បាំងF-35ផងដែរ៕ ប្រែសម្រួល:ស៊ុនលី
The Sunsportsចេញផ្សាយនៅថ្ងៃចន្ទទី៤ខែវិច្ឆិកានេះបានឲ្យដឹងថាគ្រូបង្វឹកក្លឹបកាំភ្លើងធំArsenalលោកUnai Emeryត្រូវបានគេជឿជាក់ថានឹងនៅសល់តែរយៈពេលតែ១ខែទៀតប៉ុណ្ណោះក្នុងការរក្សាតំណែងរបស់ខ្លួនខណៈដែលលោកMourinhoកំពុងអង្គុយរងចាំនោះ។ ក្លឹបកាំភ្លើងធំArsenalក៏សង្ឃឹមដែរថាលោកEmeryនឹងអាចកែប្រែស្ថានភាពឡើងវិញក្នុងរយៈពេលមួយខែនេះក្នុងពេលដែលបច្ចុប្បន្នArsenalទទួលបានជ័យជំនះបានតែ៤ដងប៉ុណ្ណោះក្នុងការប្រកួតទាំង១១លើកក្នុងនោះចុងក្រោយប្រកួតស្មើទៅនឹងក្រុមWolvesក្នុងទឹកដីខ្លួនឯងផង។ ទោះបីជាយ៉ាងណាក្តីក្លឹបកាំភ្លើងធំArsenalក៏បានចេញមកអះអាងដែរអំពីពាក្យចចាមអារ៉ាមថាប្រធានក្លឹបបានពិភាក្សាគ្នាជាមួយនឹងលោកJose Mourinhoថាវាគឺជារឿងមិនពិតឡើយ៕ ប្រែសម្រួល:ស៊ុនលី
The Sunsportsចេញផ្សាយនៅថ្ងៃចន្ទទី៤ខែវិច្ឆិកានេះបានឲ្យដឹងថាក្លឹបហង្សក្រហមLiverpoolអាចនឹងប្រឈមមុខទៅនឹងការបាត់បង់កីឡាករអង់គ្លេសដ៏ល្អម្នាក់គឺAdam Lallanaដោយមិនមានតម្លៃខ្លួនអ្វីឡើយខណៈដែលមានក្លឹបធំៗនៅចិននិងអាមេរិកកំពុងចង់បាន។ កីឡាករឆ្នើមអង់គ្លេសរូបនេះស្ថិតនៅក្នុងឆ្នាំចុងក្រោយហើយនៃកុងត្រារបស់ខ្លួនជាមួយនឹងក្លឹបដែលនេះមានន័យថារូបគេអាចយល់ព្រមក្នុងការចុះកុងត្រាជាមួយនឹងក្លឹបផ្សេងមិនមែនស្ថិតនៅក្នុងលីកអង់គ្លេសបាននៅក្នុងខែមករានេះ។ កីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវបានឲ្យតម្លៃខ្លាំងផងដែរពីសំណាក់គ្រូបង្វឹកក្លឹបលោកJurgen Kloppដោយទាំងបទពិសោធនិងអត្តចារិត។ទោះបីជាយ៉ាងណាក្តីប្រភពដដែលបានសរសេរទៀតថាកុងត្រាថ្មីមិនទាន់អាចធ្វើបានមែនប៉ុន្តែក្លឹបគឺពិតជាមានបំណងពិភាក្សាលើលទ្ធភាពនៃការបន្តកុងត្រាជាមួយនឹងLallana៕ ប្រែសម្រួល:ស៊ុនលី