ព្រឹត្តិការណ៍

ប្រទេសចំនួន៤ ចូលរួមជាមួយអ៊ីស្រាអែល សម្រាប់សមយុទ្ធយោធាជាមួយយន្តហោះចម្បាំង F-35

បរទេស៖យន្តហោះចម្បាំងបំបាំងកាយ F-35 មកពីប្រទេសចំនួន៤ តាមសេចក្តីរាយការណ៍ បានចូលរួមជាមួយយន្តហោះចម្បាំង F-35 របស់ប្រទេសអ៊ីស្រាអែល ចាប់ផ្តើមធ្វើសមយុទ្ធ Blue Flag របស់កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល ដែលប្រព្រឹត្តទៅមានរយៈពេល១២ថ្ងៃ។


យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា កងកម្លាំងការពារប្រទេសអ៊ីស្រាអែល បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលធ្វើការប្រកាសពីសមយុទ្ធនោះថា នេះគឺជាលើកទីមួយ ដែលប្រទេសអ៊ីស្រាអែល ប្រារព្ធធ្វើបេសកកម្មរួមគ្នាបែបនេះ។


បុគ្គលិកទ័ពអាកាស បុគ្គលិកផ្នែកបច្ចេកទេសនិងបុគ្គលិកផ្នែករដ្ឋបាល សរុបចំនួនជាង ១០០០នាក់ មកពីសហរដ្ឋអាមេរិក ក្រិក អាល្លឺម៉ង់ និងអ៊ីស្រាអែល នឹងចូលរួមក្នុងសមយុទ្ធយន្តហោះចម្បាំងជំនាន់ទី៥នោះ នៅមូលដ្ឋានទ័ពអាកាស Uvda ស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top