វៀតណាម ៖ អាជ្ញាធរវៀតណាម បាននិយាយថា អ្នកប្រើប្រាស់រាប់លាននាក់ អាចនឹងត្រូវបានប៉ះពាល់នឹងអាហារបំប៉នក្លែងក្លាយ បន្ទាប់ពីប៉ូលីសបានរកឃើញ ប្រតិបត្តិការផលិតកម្មដ៏ធំមួយ នៅសួនឧស្សាហកម្មហាណូយ ដែលបានសង្ងំខ្លួនផលិតអស់រយៈពេលមួយទសវត្សរ៍មកហើយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ អ្នកស៊ើបអង្កេតបានចោទប្រកាន់ថា រោងចក្រមួយ ដែលដំណើរការដោយក្រុមហ៊ុន Medistar Vietnam បានផលិត និងលក់អាហារបំប៉នក្លែងក្លាយ រាប់រយតោនទូទាំងប្រទេសក្នុងរយៈពេលជាងមួយទសវត្សរ៍...
ចិន៖នេះបើយោងតាម ក្រុមហ៊ុន Counterpoint Research បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បានវិលត្រឡប់មកឈរ នៅលំដាប់កំពូលលើទីផ្សារស្មាតហ្វូនរបស់ប្រទេសចិនវិញនៅត្រីមាសទី ៤ ឆ្នាំ ២០២៥ ខណៈការដឹកជញ្ជូន iPhone បានកើនឡើង ២៨ ភាគរយទោះបីជាកង្វះខាតគ្រឿង បន្លាស់អង្គចងចាំសំខាន់ៗកាន់តែខ្លាំងឡើងក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។...
ស៊ីដនី៖ អាជ្ញាធរបានបិទឆ្នេរសមុទ្រទាំងអស់ នៅភាគខាងជើងស៊ីដនី បន្ទាប់ពីការវាយប្រហារដោយត្រីឆ្លាមចំនួន ៣ លើកក្នុងរយៈពេលពីរថ្ងៃ ដែលបណ្តាលឱ្យមនុស្សពីរនាក់រងរបួសធ្ងន់ធ្ងរ ។ ឆ្នេរសមុទ្រទាំង២០ នៅក្នុងតំបន់ឆ្នេរខ្សាច់ភាគខាងជើង របស់ស៊ីដនី ត្រូវបានបិទ រហូតដល់មានការ ជូនដំណឹងបន្ថែមចាប់ពីថ្ងៃអង្គារនេះ បន្ទាប់ពីការវាយប្រហារពីរលើក បានកើតឡើងនៅក្នុងតំបន់នេះកាលពីថ្ងៃចន្ទ។ បុរសម្នាក់អាយុ ២០ ឆ្នាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ នៅយប់ថ្ងៃច័ន្ទ បន្ទាប់ពីលោកត្រូវបានត្រីឆ្លាមខាំជើង ខណៈពេលកំពុងលេងស្គីទឹក...
ភ្នំពេញ ៖ លោក Komabashiri Takuzo ទីប្រឹក្សាក្រុមរៀបចំគម្រោង របស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទទួលបន្ទុក ជាអ្នកសម្របសម្រួល ស្ម័គ្រចិត្តប្រចាំកម្ពុជា បានចូលរួមសម្តែងការគួរសមមួយជាមួយលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកកីឡា របស់ក្រសួងអប់រំ យុវជន និង កីឡា លោក...
ភ្នំពេញ ៖ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ និងប្រធានគណៈកម្មការអនុវត្តវាយតម្លៃនិយាម សហព័ន្ធកីឡាជាតិ (គ.វ.ស.) និងលោក កែ ប៊ុនខៀង រដ្ឋលេខាធិការ និងអនុប្រធានគណៈកម្មការអនុវត្តវាយតម្លៃនិយាមសហព័ន្ធកីឡាជាតិ នៃក្រសួងអប់រំ យុវជន និងកីឡាបានដឹកដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យគុណវុឌ្ឍិសហព័ន្ធកីឡាជាតិ ស្របតាមលក្ខណៈវិនិច្ឆ័យ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែបម្រើ អង់គ្លេស Kobbie Mainoo ត្រូវបានគេជឿជាក់ថា កំពុងផ្លាស់ប្តូរចិត្តម្តងទៀត អំពីផែនការក្នុង ការចាកចេញពី Old Trafford របស់ខ្លួន។ ចាប់តាំងតែពីការមកដល់សាជាថ្មី របស់លោក Michael Carrick ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន របស់ក្លឹបហើយនោះតារាងឆ្នើមអង់គ្លេសរូបនេះ បានទទួលអារម្មណ៍ធូរស្រាល...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករអ្នកចាំទី Marc Andre ter Stegen បានសម្រេចចិត្តហើយក្នុងការ ទៅចូលរួមក្លឹបនៅអ៊ីតាលី Gironaហើយក្នុងលក្ខខណ្ឌខ្ចីជើង។ កីឡាករអាល្លឺម៉ង់វ័យ៣៣ឆ្នាំរូបនេះ នឹងមិនមានឳកាសទៀត ឡើយក្នុងការបង្ហាញខ្លួនជាមួយនឹង Barcelona ដូច្នេះមិនឲ្យពេលវេលារំលងទៅមុខឡើយក្នុងការវិល ត្រឡប់ប្រកួតវិញសង្ឃឹមអាចជាប់ជម្រើសជាតិម្តងទៀត។ គួរឲ្យដឹងដែរថាកាលពិខែមករាកីឡាកររូបនេះ ធ្លាប់ស្ទើរតែបានចាកចេញ ពីក្លឹបម្តងហើយប៉ុន្តែមិនជោគជ័យ ប៉ុន្តែលើកនេះកីឡាករសុខចិត្ត...
(ភ្នំពេញ)៖ រយៈពេលពេញមួយថ្ងៃ ព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌របស់ វើក បានបញ្ចប់ទៅដោយរលូន កៀរគរបានថវិកាសរុបចំនួន ១៣២,៨៤៥,០០០ រៀល ក្រោយទទួលបានការគាំទ្រចូលរួមយ៉ាងផុសផុលពីបងប្អូនខ្មែរទាំងអស់ រួមកម្លាំងគ្នាជាជំនួយសម្រួលដល់ការរស់នៅរបស់ជនភៀសសឹក តាមរយៈការសាងសង់បន្ទប់ទឹក ទឹកស្អាត និងអនាម័យផ្សេងៗ ។ ការសហការរួមរវាង វើក និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍សប្បុរសធម៌នេះឡើង បានបញ្ជាក់ច្បាស់ពីទឹកចិត្តដែលនៅតែខ្វល់ខ្វាយគិតគូពីសុខទុក្ខរបស់បងប្អូនជនភៀសសឹក ហើយ វើក របស់ក្រុមហ៊ុន ជីប ម៉ុង នៅតែបន្តបន្តប្រមូលកម្លាំងសាមគ្គីពីបងប្អូនខ្មែរ ដើម្បីជាជំនួយសម្រួលការរស់នៅដល់គ្រួសារវីរកងទ័ព និងជនភៀសសឹក រហូតដល់អាចត្រឡប់ទៅលំនៅដ្ឋានវិញ។ ក្នុងនោះផងដែរ វើក បានប្រកាសចូលរួមជួយព្យាបាលកីឡាករបាល់ទះរបស់វិសាខា ស ពិសី រហូតបានជាសះស្បើយឡើងវិញ ក្រោយពេលកីឡាកររូបនេះបានរងរបួសដាច់សរសៃ ACL នៅជើងខាងស្តាំ កំឡុងពេលស្ម័គ្រចិត្តចូលរួមប្រកួតក្នុងព្រឹត្តិការណ៍បាល់ទះសប្បុរសធម៌របស់ វើក។ គួរបញ្ជាក់ផងដែរថា ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងចូលរួមជាម្ចាស់ឧបត្ថម្ភក្នុងព្រឹត្តិការណ៍បាល់ទះធំៗចំនួន ៣ ប្រចាំឆ្នាំ ២០២៦ រួមមាន៖ ព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ព្រឹត្តិការណ៍ប្រកួតដណ្តើមប្រាក់រង្វាន់សម្តេចមហាបវរធិបតី និងព្រឹត្តិការណ៍ប្រកួតបាល់ទះទូទាំងប្រទេស ដើម្បីបង្កើនធនធានកីឡាករបាល់ទះ ត្រៀមដណ្តើមមេដាយមាសពីការប្រកួតស៊ីហ្គេម ២០២៧ ជាពិសេស គឺមាស ២ គីឡូដែល ខ្មែរ ប៊ែវើរីជីស សន្យាប្រគល់ជូនក្រុមបាល់ទះជម្រើសជាតិកម្ពុជា ប្រសិនបើឈ្នះបានមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេម។ ស្មារតីរួបរួមគ្នា កម្លាំងសាមគ្គីឥតឈប់ឈរ
(ភ្នំពេញ)៖ ជាង ៤០ ឆ្នាំមកហើយ ក្រុមហ៊ុន ជីប ម៉ុង នៅតែរក្សាទំនុកចិត្តរបស់អតិថិជន មិនឱ្យខកបំណងឡើយ ដូចជាការស្វែងរកផលិតផលប្រេងឆា ដែលមានគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការបងប្អូន ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានពេញលេញ ជាពិសេសគិតគូដល់សុខភាពប្រជាជនកម្ពុជាជាចម្បង។ ជាក់ស្តែង ជីប ម៉ុង ត្រេឌីង ដែលជាពហុពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុនមេ ជីប ម៉ុង បានប្រកាសសម្ពោធនិងដាក់លក់ជាផ្លូវការនូវផលិតផលប្រេងឆាថ្មីចំនួន...
ខេត្តកណ្តាល៖ ក្រុមបាល់ទាត់ SCV FC ដណ្តើមបានមេដាយមាស នៃព្រឹត្តិការណ៍ការប្រកួតកីឡាតង់ និងកីឡាបាល់ទាត់ខេត្តកណ្តាល អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាជ័យជម្នះ ៧ មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០២៦ តាមផែនការប្រតិបត្តិ ប្រចាំឆ្នាំ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្ដាល នៅការិយាល័យកីឡានៃមន្ទីរអប់រំ យុវជន...