យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាបណ្តាលក្លឹបនៅលីគកំពូលអាមេរិក MLS បានទទួលកំណត់ត្រាថ្មី ដោយអាចរកចំណូលបានពីការលក់កីឡាករសរុប២១៨លានដុល្លារ ទោះបីជាបានចំណាយលើកីឡាករចំណូលថ្មី ដល់ទៅ៣៧០លានដុល្លារក្តី។ ក្នុងនោះគេសង្កេតឃើញមានកីឡាករចំណូលថ្មីប្រមាណជា៣០រូបដែលធ្លាប់មានបទពិសោធលេងនៅពានរង្វាន់ពិភពលោកកន្លងមកនិងក្នុងចំណោមនោះ២០នាក់បានលេងនៅពានរង្វាន់ឆ្នាំ២០២៦ថ្មីៗនេះ។ គេសង្កេតឃើញទៀតថា ក្នុងចំណោមកីឡាករចំណូលថ្មីទាំងអស់មាន៦០ភាគរយ ជាកីឡាករដែលមានអាយុ២៥ឆ្នាំនិងក្រោម២៥ឆ្នាំ។ កីឡាករល្បីៗដែលទើបចូលរួមលីគកំពូលអាមេរិកនៅរដូវកាលថ្មីនេះមានដូចជា Robert Lewandowski, Antoine Griezmann និង Casemiroជាដើម៕ ប្រែសម្រួល៖ស៊ុនលី
ខេត្តឈីបា៖ប៉ូលិសជប៉ុន បានឲ្យដឹងថា ស្ត្រីម្នាក់បានព្យាយាមគេចខ្លួនពីប៉ូលិសកាលពីថ្ងៃពុធ ប៉ុន្តែមិនបានសម្រេច ដោយនាងបានបើកបុកឡានប៉ូលិសចំនួន ៣ គ្រឿង និងបើកបរក្នុងទិសដៅផ្ទុយពីចរាចរណ៍លើផ្លូវហាយវេ ក្នុងចម្ងាយប្រហែល ១០ គីឡូម៉ែត្រ នៅខេត្តឈីបា ប្រទេសជប៉ុន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ នៅតាមផ្លូវមួយក្នុងសង្កាត់ Shibuya នៃទីក្រុងតូក្យូ ដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រ ពីចំណុចចាប់ផ្តើមនៃការដេញតាមនោះ...
ហុងកុង៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោកស្រី Lai Ka-ying ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា និងជាមន្ត្រីប៉ូលិសជាន់ខ្ពស់ ហើយបានក្លាយជាអវកាសយានិកដំបូងគេរបស់ហុងកុង ដោយបានបង្រៀនសិស្សពីស្ថានីយអវកាស Tiangong របស់ប្រទេសចិន អំពីជីវិតក្នុងគន្លងគោចរផែនដី វិទ្យាសាស្ត្រ និងបញ្ញាសិប្បនិម្មិត (AI)។ លោកស្រី Lai មានអាយុ ៤៣...
សិង្ហបុរី៖ ផ្សែងអ័ព្ទ និងគុណភាពខ្យល់ធ្លាក់ចុះ អាចបង្កឱ្យមានរោគសញ្ញាដូចជា ក្អក រមាស់បំពង់ក ភ្នែកក្រហម ឬហូរទឹកភ្នែក កណ្តាស់ និងហៀរសំបោរ ។ តាមការចេញផ្សាយ CNA នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអោយដឹងថា វេជ្ជបណ្ឌិតឱសថបុរាណចិន Hoe Moi Chen មកពីមន្ទីរពេទ្យ...
សិង្ហបុរី៖ ផ្សែងអ័ព្ទ និងគុណភាពខ្យល់ធ្លាក់ចុះ អាចបង្កឱ្យមានរោគសញ្ញាដូចជា ក្អក រមាស់បំពង់ក ភ្នែកក្រហម ឬហូរទឹកភ្នែក កណ្តាស់ និងហៀរសំបោរ។ តាមការចេញផ្សាយ CNA នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអោយដឹងថា វេជ្ជបណ្ឌិតឱសថបុរាណចិន Hoe Moi Chen មកពីមន្ទីរពេទ្យ Kwong...
កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក៖ ក្រុមហ៊ុន Apple កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានប្រកាសបង្ហាញទូរស័ព្ទ iPhone បត់បានជាលើកដំបូងរបស់ខ្លួន ដែលមានឈ្មោះថា iPhone Duo ដោយចាត់ទុកថា ជាការផ្លាស់ប្តូរដ៏ធំបំផុត មួយរបស់ផលិតផល iPhone ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ iPhone Duo មានទំហំ និងរូបរាងប្រហាក់ប្រហែល...
ឡុងដ៍៖ យោងតាមការចេញផ្សាយ Reuters នៅ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ក្រុមហ៊ុន Amazon នឹងរៃអង្គាសប្រាក់ប្រមាណ ៤.២៥ ពាន់លានផោន (ប្រហែល ៥.៧៦ ពាន់លានដុល្លារ) តាមរយៈការចេញលក់ ប័ណ្ណបំណុលជារូបិយប័ណ្ណផោនអង់គ្លេសជាលើកដំបូងរបស់ខ្លួន។ ចំនួនទឹកប្រាក់នេះខ្ពស់ជាងការរំពឹងទុកដំបូង ខណៈក្រុមហ៊ុនបច្ចេកវិទ្យា Cloud ធំៗកំពុងបង្កើនការស្វែងរកប្រភពហិរញ្ញប្បទានថ្មីៗ...
ហែលស៊ីនគី” ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ សារព័ត៌មានReutera បានផ្សាយថា ក្រុមហ៊ុន Google របស់ Alphabet គ្រោងវិនិយោគយ៉ាងហោចណាស់ ១៣ ពាន់លានអឺរ៉ូ (ប្រមាណ ១៥.១ ពាន់លានដុល្លារ) លើហេដ្ឋារចនាសម្ព័ន្ធបញ្ញា សិប្បនិម្មិត (AI) នៅប្រទេសហ្វាំងឡង់ ក្នុងរយៈពេល២ឆ្នាំខាងមុខ។ ក្រុមហ៊ុនបានចាត់ទុកនេះថា...
បរទេស៖ លោក Roberto Mancini ត្រូវបានរំពឹងថា នឹងធ្វើការកែទម្រង់ក្រុមជម្រើសជាតិអ៊ីតាលី ដោយពិចារណាកោះហៅកីឡាករថ្មីប្រមាណ ១០រូប សម្រាប់ការប្រកួត UEFA Nations League ខាងមុខ។ លោកគ្រោងជ្រើសរើសកីឡាករប្រមាណ ៣០រូប ដើម្បីត្រៀមសម្រាប់ការប្រកួត ៤លើកក្នុងកាលវិភាគដ៏មមាញឹក។ តាមការចេញផ្សាយពីសារព័ត៌មាន GOAL បាននិយាយថា ក្នុងចំណោមបេក្ខភាពដែលអាចទទួល បានការកោះហៅជាលើកដំបូង...
បរទេស៖ ឧស្សាហកម្មភាពយន្តពិភពលោក បានបង្កើតស្នាដៃជាច្រើន ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅ Box Office ដោយមានភាពយន្តមួយចំនួនអាចរកចំណូលបានជាង ២ ពាន់លានដុល្លារពីការ ចាក់បញ្ចាំងទូទាំងពិភពលោក។ ក្នុងចំណោមភាពយន្តទាំងនេះ ស្នាដៃរបស់អ្នកដឹកនាំល្បីៗ ដូចជា James Cameron និងភាពយន្តក្នុងសកលលោក Marvel នៅតែមានឥទ្ធិពលខ្លាំងនៅលើទីផ្សារ ភាពយន្តអន្តរជាតិ។ តាមទិន្នន័យដែលបានចុះផ្សាយដោយ Deadline ភាពយន្តដែលស្ថិតក្នុងចំណោមក្រុមរកចំណូលខ្ពស់បំផុត...