បរទេស៖ លោក Roberto Mancini ត្រូវបានរំពឹងថា នឹងធ្វើការកែទម្រង់ក្រុមជម្រើសជាតិអ៊ីតាលី ដោយពិចារណាកោះហៅកីឡាករថ្មីប្រមាណ ១០រូប សម្រាប់ការប្រកួត UEFA Nations League ខាងមុខ។ លោកគ្រោងជ្រើសរើសកីឡាករប្រមាណ ៣០រូប ដើម្បីត្រៀមសម្រាប់ការប្រកួត ៤លើកក្នុងកាលវិភាគដ៏មមាញឹក។
តាមការចេញផ្សាយពីសារព័ត៌មាន GOAL បាននិយាយថា ក្នុងចំណោមបេក្ខភាពដែលអាចទទួល បានការកោះហៅជាលើកដំបូង មាន Nicolo Tresoldi, Alphadjo Cisse, Issa Doumbia, Michael Kayode, Mattia Liberali និង Antonio Vergara។ ចំណែក Emanuele Lulli, Alessandro Romano, Giovanni Leoni និង Matteo Ruggeri ក៏ស្ថិតក្នុងបញ្ជីដែលកំពុងពិចារណាផងដែរ។អ្នកចាំទី Marco Carnesecchi និង Elia Caprile ក៏អាចទទួលបានឱកាសជាមួយក្រុមធំ។
ការផ្លាស់ប្តូរនេះត្រូវបានមើលឃើញថា ជាឱកាសសម្រាប់ Mancini ក្នុងការសាកល្បងទេពកោសល្យវ័យក្មេង និងពង្រឹងជម្រើសកីឡាករសម្រាប់អនាគត។ ប្រសិនបើការកោះហៅកីឡាករថ្មីៗកើតឡើងតាមការរំពឹងទុក វាអាចជាសញ្ញានៃ ការចាប់ផ្តើមដំណាក់កាលថ្មីរបស់ក្រុមជម្រើសជាតិអ៊ីតាលី។
ប្រែសម្រួល៖ គីរី
