យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាបណ្តាលក្លឹបនៅលីគកំពូលអាមេរិក MLS បានទទួលកំណត់ត្រាថ្មី ដោយអាចរកចំណូលបានពីការលក់កីឡាករសរុប២១៨លានដុល្លារ ទោះបីជាបានចំណាយលើកីឡាករចំណូលថ្មី ដល់ទៅ៣៧០លានដុល្លារក្តី។
ក្នុងនោះគេសង្កេតឃើញមានកីឡាករចំណូលថ្មីប្រមាណជា៣០រូបដែលធ្លាប់មានបទពិសោធលេងនៅពានរង្វាន់ពិភពលោកកន្លងមកនិងក្នុងចំណោមនោះ២០នាក់បានលេងនៅពានរង្វាន់ឆ្នាំ២០២៦ថ្មីៗនេះ។
គេសង្កេតឃើញទៀតថា ក្នុងចំណោមកីឡាករចំណូលថ្មីទាំងអស់មាន៦០ភាគរយ ជាកីឡាករដែលមានអាយុ២៥ឆ្នាំនិងក្រោម២៥ឆ្នាំ។
កីឡាករល្បីៗដែលទើបចូលរួមលីគកំពូលអាមេរិកនៅរដូវកាលថ្មីនេះមានដូចជា Robert Lewandowski, Antoine Griezmann និង Casemiroជាដើម៕
ប្រែសម្រួល៖ស៊ុនលី
