កីឡា

Manchester United បើកឆាក Champions League ទល់នឹង Sabah FK នៅទឹកដីOld Trafford នៅយប់នេះ​

អង់គ្លេស៖ Manchester United នឹងទទួលស្វាគមន៍ Sabah FK ពីអាស៊ែបៃហ្សង់ នៅកីឡដ្ឋាន Old Trafford នាយប់ថ្ងៃទី១០ ខែកញ្ញា ក្នុងការប្រកួតបើកឆាក UEFA Champions League រដូវកាល ២០២៦-២៧ នេះបើតាមការចេញផ្សាយរបស់ឋBBC។

នេះជាការវិលត្រឡប់របស់ Manchester United មកកាន់ Champions League បន្ទាប់ពីអវត្តមានប្រមាណ ២ ឆ្នាំ ខណៈក្រុមរបស់លោក Michael Carrick មានបំណងចាប់ផ្តើមយុទ្ធនាការអឺរ៉ុបដោយជ័យជម្នះ។ ទោះជាយ៉ាងណា United ទើបស្មើ Everton ២-២ ក្នុងការប្រកួត Premier League ចុងក្រោយ។

ចំណែក Sabah FK កំពុងសរសេរប្រវត្តិសាស្ត្រថ្មី ដោយនេះជាការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេក្នុង Champions League។ ក្រុមមកពីអាស៊ែបៃហ្សង់បានឆ្លងកាត់វគ្គជម្រុះចំនួន៤ ដើម្បីឈានដល់វគ្គ League Phase ហើយកំពុងស្ថិតក្នុងទម្រង់លេងល្អ បន្ទាប់ពីឈ្នះ Hapoel Be’er Sheva ៥-២ ក្នុងជើងទី២ នៃវគ្គ Play-off។

ជំនួបនេះមានសារៈសំខាន់សម្រាប់ក្រុមទាំងពីរ៖ United ត្រូវការជ័យជម្នះដើម្បីបង្ហាញពីការវិលត្រឡប់មកកាន់ឆាកអឺរ៉ុប ខណៈ Sabah សម្លឹងរកការបង្កើតភាពភ្ញាក់ផ្អើលក្នុងការបង្ហាញខ្លួនលើកដំបូង។
ប្រែសម្រួល៖ គីរី

Most Popular

To Top