The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបតោខៀវ Chelsea បានរាយការណ៍ថា កំពុងនាំមុខក្នុងការប្រជែង កុងត្រាកីឡាករ Marc Bernal ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Barcelona។
កីឡាកររូបនេះក៏ជាគោលដៅ របស់ក្លឹបបិសាចក្រហម Man UTD ផងដែរប៉ុន្តែទំនងជាមិនអាចប្រជែង ជាមួយនឹងក្លឹបតោខៀវ Chelsea នោះទេដែលពេលនេះ កំពុងស្ថិតនៅក្រោមការដឹកនាំ របស់លោកគ្រូបង្វឹក Xabi Alonso។
គួរឲ្យដឹងដែរការដោះដូរនេះ នឹងអាចធ្វើឡើង នៅខែមករាខាងមុខ ខណៈដែលទីផ្សារដោះដូរ នៅរដូវកាលនេះបានបិទទៅហើយ។
រដូវកាលនេះ Man UTD មានសិទ្ធក្នុងការលេង នៅពានរង្វាន់អឺរ៉ុប Champions League ប៉ុន្តែ Chelsea មិនមានឈ្មោះលេងនៅ Champions Leaugeនោះទេ៕
ប្រែសម្រួល៖ស៊ុនលី
