អាហ្សង់ទីន ៖ លោកប្រធានាធិបតីអាហ្សង់ទីន Javier Milei បានស្នើថា ប្រព័ន្ធបញ្ញាសិប្បនិម្មិត អាចជាគន្លឹះក្នុងការជំរុញ កំណែទម្រង់ សេរីនិយមរបស់ប្រទេសអាហ្សង់ទីន ចាប់ពីការអប់រំរហូតដល់ការ បញ្ឈប់ពីការងាររបស់រដ្ឋាភិបាល ។ លោក Milei ថ្មីៗនេះនៅអាមេរិក ជាកន្លែងដែលលោកបានជួបជាមួយមហាសេដ្ឋី Silicon Valley រួមទាំងលោក Mark Zuckerberg...
ឥណ្ឌា៖ លោក Nishant Agarwal អតីតបុគ្គលិកនៃក្រុមហ៊ុន BrahMos Aerospace ត្រូវបានកាត់ទោសអស់មួយជីវិតកាលពីថ្ងៃចន្ទ សម្រាប់ការលេចធ្លាយអាថ៌កំបាំងដល់សេវាស៊ើបការណ៍សម្ងាត់របស់ប្រទេសប៉ាគីស្ថាន ហើយលោក Agarwal បានធ្វើការជាវិស្វករប្រព័ន្ធជាន់ខ្ពស់លើកាំជ្រួច Cruise supersonic របស់ក្រុមហ៊ុនការពារឥណ្ឌូ-រុស្ស៊ី អាចបាញ់ចេញពីដី អាកាស សមុទ្រ និងក្រោមទឹកបានថែមទៀត។ លោក Agarwal ត្រូវបានបម្រើការនៅនាយកដ្ឋានស្រាវជ្រាវបច្ចេកទេសនៅរោងចក្រ...
វ៉ាស៊ីនតោន៖ យោងតាមរបាយការណ៍ថ្មីពីមជ្ឈមណ្ឌលវិភាគការគំរាមកំហែងរបស់ Microsoft បានឲ្យដឹងថា ប្រទេសរុស្ស៊ីកំពុងធ្វើយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតដ៏ខ្លាំងក្លាមួយក្នុងគោលបំណងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងធ្វើឲ្យមានការភ័យខ្លាចនៃអំពើហិង្សាក្នុងព្រឹត្តិការណ៍កីឡាប៉ារីសនារដូវក្តៅនេះ។ យោងតាមក្រុមហ៊ុន Microsoft បាននិយាយថា ប្រតិបត្តិការឥទ្ធិពលប្រើប្រាស់ការលាយបញ្ចូលគ្នាដ៏មានឥទ្ធិពលនៃវីដេអូក្លែងក្លាយ រឿងព័ត៌មានប្រឌិត និងការក្លែងបន្លំដែលបង្កើតដោយ AI រួមទាំងសំឡេងក្លែងក្លាយរបស់តារាហូលីវូដ Tom Cruise ផងដែរ។ លោក Clint Watts អ្នកគ្រប់គ្រងទូទៅនៃមជ្ឈមណ្ឌលវិភាគការគំរាមកំហែងរបស់ Microsoft...
ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤នេះ ទឹកពិសាហាយ-ធិច ពិតជាមានកិត្តិយសជាខ្លាំងដែលបានចូលរួមក្នុងកម្មវិធីទទួលពានរង្វាន់ពិភពលោក Monde Selection ប្រចាំឆ្នាំ ២០២៤ ព្រមទាំងទទួលបានពានរង្វាន់មេដាយមាស World Selection of Water and Soft Drink 2024 ដែលបញ្ជាក់ពីគុណភាព នៅទីក្រុង វ៉េនណា ប្រទេសអូទ្រីស កាលពីថ្ងៃទី...
ភ្នំពេញ ៖ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា រួមជាមួយលោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡាតំណាងឲ្យលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានដឹកនាំប្រតិភូ ក្រុមការងារដំណើរទស្សនៈកិច្ចសិក្សា និងការប្រកួតកីឡាបាល់ទាត់មិត្តភាព ផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស...
ភ្នំពេញ ៖ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រកាសបិទ វគ្គបណ្តបណ្តាល អាជ្ញាកណ្តាល ថ្នាក់ជាតិ ២០២៤ ត្រៀមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ និងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ មានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ដល់៥ ខែមិថុនា ឆ្នាំ២០២៤ នៅអគ្គលេខាធិការដ្ឋានសហព័ន្ធក្នុងហពុកីឡដ្ឋានជាតិរៀបចំដោយសហព័ន្ធ កីឡាវាយកូនបាល់កម្ពុជា ក្រោមការឧបត្ថម្ភថវិកា ពីក្រសួងអប់រំយុវជន និងកីឡា...
សេនហ្វ្រេនស៊ីស្កូ ៖ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X និយាយថា ក្រុមហ៊ុននឹងអនុញ្ញាត ឲ្យអ្នកប្រើប្រាសើបង្ហាញខ្លឹមសារ សម្រាប់មនុស្សពេញវ័យ ដែលយល់ស្រប ដរាបណា វាត្រូវបានដាក់ស្លាកយ៉ាងច្បាស់លាស់ ខណៈការផ្លាស់ប្តូរនេះធ្វើឲ្យមានគោលនយោបាយ ជាផ្លូវការរួចហើយ នៅពេលវេទិកានេះ ត្រូវបានគេស្គាល់ថា ជា Twitter មុនពេលដែលមហាសេដ្ឋីលោក Elon Musk បានទិញវានៅឆ្នាំ២០២២ ។...
វៀតណាម ៖ ប្រទេសកម្ពុជាដណ្តើមមេដាយមាស ២ គ្រឿងក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាសិស្សអាស៊ានលើកទី១៣ ការប្រកួតកីឡាសិស្សវិទ្យាល័យ លើកទី១៣ “13th ASEAN Schools Games ,Da Nang -Vietnam 2024” នាថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុង ដាណាង...
រុស្ស៊ី ៖ អង្គការឃ្លាំមើលប្រព័ន្ធ ផ្សព្វផ្សាយ របស់ប្រទេស Roskomnadzor បានប្រកាសថា ក្រុមហ៊ុន មានមូលដ្ឋាន នៅអាមេរិក នៅពីក្រោយកម្មវិធី សិក្សាភាសា ដ៏ពេញនិយម Duolingo បានយល់ព្រមដកចេញនូវមាតិកា ដែលអាចបំពានលើច្បាប់ការឃោសនា LGBTរបស់រុស្ស៊ី ។ ក្រុមឃ្លាំមើលបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានទទួលលិខិតបញ្ជាក់ ពីការអនុលោមតាមច្បាប់ជាតិរបស់ក្រុមហ៊ុន។ អ្នកឃ្លាំមើលបានប្រាប់...
អាមេរិក ៖ នេះបើយោង តាមរបាយការណ៍ពី 404 Media ដោយលើកឡើងពីការលេចធ្លាយនៃមូលដ្ឋានទិន្នន័យខាងក្នុងមួយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់អាមេរិក Google បានប្រមូលទិន្នន័យសំឡេង របស់កុមារដោយចៃដន្យ ដោយបានលេចធ្លាយព័ត៌មាន អំពីការធ្វើដំណើរ និងអាសយដ្ឋានផ្ទះ របស់អ្នកប្រើប្រាស់ ។ របាយការណ៍បានចេញផ្សាយ កាលពីថ្ងៃច័ន្ទដោយគេហទំព័រព័ត៌មាន បច្ចេកវិទ្យាបាននិយាយថា មូលដ្ឋានទិន្នន័យមានឧប្បត្តិហេតុ ទាក់ទងនឹងឯកជនភាពរាប់ពាន់...