អ្នកប្រដាល់ដើមកំណើតពីខេត្តព្រៃវែង ធឿន ធារ៉ា ថាបើទោះជាបច្ចុប្បន្ននេះឈ្នះច្រើនស្ទើរគ្រប់កម្មវិធី ស្ទើរគ្រប់សង្វៀនបែបនេះក្ដី ប៉ុន្តែសមត្ថភាពខ្លួនមិនទាន់ល្អដាច់គេនៅកម្ពុជា ឬល្អខ្លាំងនោះឡើយ។ ធឿន ធារ៉ា (រូបភាពហ្វេសបុក ធារ៉ា)ធឿន ធារ៉ា បានឲ្យដឹងថា តាមដែលម្ចាស់កម្មវិធីប្រដាល់មួយចំនួនលើកឡើងថាខ្លួនល្បីដល់បរទេស មានគេស្គាល់ច្រើនពិសេសស្នៀតកែងដ៏ប៉ិនប្រសព្វយ៉ាងណាក្ដី ប៉ុន្តែខ្លួនមិនទាន់ពេញចិត្ត និងទទួលយកថាជាកីឡាករល្អដាច់គេនៅកម្ពុជានោះទេ។ កូនសិស្សលោក អេ ភូថង រូបនេះបន្ថែមទៀតថា មែនទែនទៅគឺខ្លួននៅមានចំណុចខ្វះខាតដែលត្រូវបំពេញបន្ថែមទៀត។...
ប្រធានក្រុម Liverpool ខ្សែការពារ Virgil van Dijk បង្ហាញក្ដីស្រពិចស្រពិលពីអនាគតរបស់ខ្លួននៅក្លឹប Liverpool។ កាលពីពេលថ្មីៗនេះ អ្នកចាត់ការហង្សក្រហម លោក Jurgen Klopp បានសម្រេចចាកចេញពីក្លឹប នៅចប់រដូវកាលនេះ បន្ទាប់ពីរួមរស់ជាមួយគ្នាជិត ១០ ឆ្នាំ។ គ្រូបង្គោលធំៗមួយចំនួនក៏នឹងចាកចេញជាមួយលោក Klopp ដែរ។ ខ្សែការពារសញ្ជាតិហុល្លង់វ័យ...
តាមរយៈក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ជាស្ថាពរនូវការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ដោយបានរៀបផ្គុំថ្មទៅតាមលំនាំរូបរាងដើមនៃខ្លោងទ្វារឡើងវិញ ដើម្បីលើកតម្លៃសំណង់បុរាណ។ លោកស្រី នេត ស៊ីមន បុរាណវិទូ និងជាអ្នកមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី បានឱ្យដឹងថា ការងារជួសជុលនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីនេះ ត្រូវបានអនុវត្តចំនួនពីរដំណាក់កាល។ ដំណាក់កាលទីមួយ នៅក្នុងឆ្នាំ២០២០ ដោយចាប់ផ្តើមប្រមូលឯកសារ សិក្សាអំពីរូបរាង សម្រង់ប្លង់ សិក្សាអំពីហានិភ័យរបស់ខ្លោងទ្វារ និងចុះបញ្ជីថ្មនៅរាយប៉ាយជុំវិញខ្លោងទ្វារ។ ដំណាក់កាលទីពីរ...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាបច្ចុប្បន្នគ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Mauricio Pochettino កំពុងជួបបញ្ហាយ៉ាងខ្លាំងដោយបញ្ជីកីឡាករដែលរងរបួសកំពុងមានការកើនឡើងទ្វេដង។ ទោះបីជាគ្រូបង្វឹករូបនេះបានអះអាងថាកីឡាករដែលទើបតែជាពីរបួសដូចជា Malo Gustoនិង Nkunku អាចវិលត្រឡប់វិញក្នុងការប្រកួតប៉ះ Liverpool នៅថ្ងៃពុធនេះប៉ុន្តែមានកីឡាករជាច្រើនទៀតបែរជាទទួលរងរបួសបន្តបន្ទាប់គ្នាទៅវិញ។ កីឡាកររបួសទាំងនោះរួមមានទាំង Nicolas Jackson កីឡាករ Levi Colwill...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Vnexpress បានប្រាប់ឲ្យដឹងថា ការឈានមុខគេ ដំបូងរបស់ Microsoft ផ្នែកបញ្ញាសិប្បនិមិត្ត មានតម្លៃទីផ្សារភាគហ៊ុនរបស់ Software Heavyweight ត្រៀមនឹងទាញយ៉ាង មុតមាំនាំមុខ Apple ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ខណៈវិនិយោគិន ស្ថាប័នចំនួន ១៣ បានយល់ព្រមជាឯកច្ឆ័ន្ទ...
អាមេរិក ៖ នាយកប្រតិបត្តិម្នាក់ បាននិយាយកាល ពីថ្ងៃអាទិត្យថា វេទិកាប្រព័ន្ធផ្សព្វផ្សាយ សង្គម X បានរារាំងអ្នកប្រើប្រាស់ ពីការស្វែងរករូបស្រាតនាង Taylor Swift បន្ទាប់ពីរូបភាព អាសអាភាស ក្លែងក្លាយ របស់តារាចម្រៀង ប៉ុបនេះបានសាយ ភាយនៅ លើប្រព័ន្ធផ្សព្វផ្សាយ សង្គមក្នុងសប្តាហ៍នេះ ។ ការស្វែងរកឈ្មោះរបស់នាង...
យោងតាមការចេញផ្សាយ របស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថា គ្រូបង្វឹកក្លឹបបិសាចក្រហម Man UTD លោក Erik ten Hag បានធ្វើការបដិសេធ មិនដាក់ឲ្យកីឡាករខ្សែប្រយុទ្ធ Marcus Rashford ប្រកួតប៉ះក្រុម Newport Country ឡើយក្នុងពានរង្វាន់ FA Cup។...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែបម្រើ Seko Fofana ដែលកំពុងលេងឲ្យក្លឹប Al Nassr ពេលនេះបានសម្រេចចិត្តក្នុងការផ្ទេរ ទៅចូលរួមជាមួយនឹងក្លឹប Al Ettifaq ក្នុងនាមជាកីឡាករខ្ចីជើង។ ការធ្វើដំណើរទៅចូលរួម Al Ettifaq ដែលកំពុងស្ថិតក្រោម ការដឹកនាំរបស់លោក Steven Gerrard នេះត្រូវបានគេមើលឃើញថា...
តូក្យូ៖ទីភ្នាក់ងារអវកាសបាននិយាយកាលពីថ្ងៃចន្ទថា ការចុះចតនៅលើភពព្រះច័ន្ទរបស់ប្រទេសជប៉ុនបានធ្វើឲ្យមានជីវិតរស់ឡើងវិញហើយ ដោយបានអនុញ្ញាតឲ្យយាននេះបន្តបេសកកម្មរបស់ខ្លួនក្នុងការស៊ើបអង្កេតលើផ្ទៃព្រះច័ន្ទ បើទោះបីជាវាចាប់ផ្តើមមានថ្មក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលនេះ គឺជាការជំរុញដល់កម្មវិធីអវកាសរបស់ប្រទេសជប៉ុន ៩ ថ្ងៃបន្ទាប់ពី Smart Lander for Investigating Moon (SLIM) បានធ្លាក់នៅមុំដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលធ្វើឲ្យបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់វាប្រឈមមុខនឹងផ្លូវខុស។ JAXA បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយបង្ហោះរូបភាពនៃថ្មនៅលើភពព្រះ ច័ន្ទត្រូវគេស្គាល់ថា កាលពីល្ងាចមិញ...
វ៉ាស៊ីនតោន ៖ សមាជិកសភា គណបក្សប្រជាធិបតេយ្យ បាននិយាយថា ពួកគេកំពុងប្រយុទ្ធប្រឆាំង នឹងការកើនឡើង នៃការបោកប្រាស់ ដែលដំណើរការ ដោយបញ្ញាសិប្បនិមិត្ត “AI” និងការក្លែងបន្លំជាមួយនឹងច្បាប់ថ្មី ដើម្បីកែប្រែច្បាប់មនុស្សយន្ត របស់ប្រទេសនេះ នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ CNN ។ សំណើដ៏ទូលំទូលាយដោយសមាជិកសភា គណបក្សប្រជាធិបតេយ្យ គឺជាការឆ្លើយតបដោយផ្ទាល់ ចំពោះឧបទ្ទវហេតុនានា...