កីឡា

កីឡាការិនីបាល់ទះ វៀតណាមទំាង ៥ រូប ដែលមានសម្រស់ស្អាតបំផុត លើទីលានប្រកួត

VN Express

វៀតណាម ៖ កីឡាការិនីបាល់ទះវៀតណាម Tran Viet Huong កីឡាការិនី Hoang Thi Kieu Trinh កីឡាការិនី Nguyen Thu Hoai កីឡាការិនី Le Thanh Thuy និងកីឡាការិនី Nguyen Thi Phuong ដែលមានសម្រស់ស្អាតបំផុត បានទាកទាញ់ និងទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រ កីឡាបាល់ទះវៀតណាម ជាច្រើនស្រឡាញ់ពេញចិត្ត ចំពោះទេពកោសល្យ និងរូបរាងដ៏ទាក់ទាញរបស់ពួកគេ ។

១.កីឡាការិនី Tran Viet Huong៖កីឡាការិនី Huong អាយុ ២៥ ឆ្នាំលេងឲ្យក្លឹបបាល់ទះនារី Signal Corps Command (SCC) និងក្រុមជម្រើសជាតិ។ ចំណង់ចំណូលចិត្ត របស់នាងចំពោះកីឡាបាល់ទះ បានចាប់ផ្ដើមតាំងពីដំបូង ហើយនាងបានសម្រេចចិត្តដើរ តាមកីឡានេះនៅថ្នាក់ទី៦ ហើយកីឡាការិនីរូបនេះ មានកម្ពស់ ១.៧៨ម៉ែត្រ ។

២.កីឡាការិនី Hoang Thi Kieu Trinh៖កីឡាការិនី Trinh អាយុ ២២ ឆ្នាំលេងឲ្យក្លឹប SCC ហើយនាងត្រូវបានគេចាត់ទុកថា ជាកីឡាការិនីកំពូលម្នាក់ របស់វៀតណាមដែលមានជំនាញវាយលុក និងការពារពេញលេញ។ នាង Trinh ជាផ្នែកមួយនៃក្រុមបាល់ទះនារី វៀតណាមដែលបានឈ្នះមេដាយប្រាក់នៅកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា ។

នាង Trinh ក៏ស្ថិតក្នុងចំណោមកីឡាករបាល់ទះវៀតណាម តិចតួចដែលបានទៅប្រកួតនៅបរទេស។ នៅខែធ្នូ ឆ្នាំ ២០២៣ នាង និងមិត្តរួមក្រុមរបស់នាង Lam Oanh បានលេងនៅប្រទេសថៃសម្រាប់ក្រុម Chonburi E-Tech ហើយបានត្រឡប់ទៅប្រទេសវៀតណាមវិញនៅពាក់កណ្តាលខែកុម្ភៈ។
៣.កីឡាការិនី Nguyen Thu Hoai ៖ កីឡាការិនី Hoai អាយុ ២៥ ឆ្នាំលេងឲ្យ Vietinbank ហើយនាងក៏ជាសមាជិក នៃក្រុមបាល់ទះនារីវៀតណាម បានឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២។នាងមានកម្ពស់ ១.៧៤ ម៉ែត្រ និងស្នាមញញឹមដ៏គួរឲ្យស្រឡាញ់ នាង Hoai ត្រូវបានបោះឆ្នោតជ្រើសរើសជាមហាក្សត្រីនៃការប្រកួតកីឡាបាល់ទះជម្រើសជាតិឆ្នាំ ២០២២ ។ ក្រៅពីបាល់ទះ នាង Hoai ចូលចិត្តអាន រៀនភាសាអង់គ្លេស លេងព្យាណូ ធ្វើដំណើរ និងថតរូប ។

៤.កីឡាការិនី Le Thanh Thuy ៖កីឡាការិនី Thuy ជាកីឡាកររបស់ក្លិប Ninh Binh LP Bank និងក្រុមបាល់ទះនារីវៀតណាម។ កីឡាការិនីវ័យ ២៩ ឆ្នាំរូបនេះបានជួយ Ninh Binh ឈ្នះជើងឯកជាតិឆ្នាំ ២០២៣ Hoa Lu Cup ឆ្នាំ ២០២៤ និងពានជាច្រើនទៀត។ នាងមានកម្ពស់ ១.៨០ ម៉ែត្រ នាងត្រូវបានបោះឆ្នោតជ្រើសរើសជាបវរកញ្ញាបាល់ទះនៃ VTV Cup និងការប្រកួត Binh Dien Long An ក្នុងឆ្នាំ ២០១៤ ។

៥.កីឡាការិនី Nguyen Thi Phuong ៖ កីឡាការិនី Phuong អាយុ ២៤ ឆ្នាំ បច្ចុប្បន្នជាសមាជិក នៃ SCC ។ នាងត្រូវបានគេណែនាំឲ្យ លេងបាល់ទះតាំងពីក្មេង ហើយត្រូវបានបណ្តុះបណ្តាល នៅក្រុមយុវជនរបស់ SCC មុនពេលទទួលបានឋានៈជាក្រុមដំបូង។ នាងមានកម្ពស់ ១.៧៦ ម៉ែត្រ ហើយស្នាមញញឹម ដ៏អស្ចារ្យរបស់នាង បានធ្វើឲ្យនាងក្លាយ ជាកីឡាការិនីឆ្នើមថ្មីនៃបាល់ទះវៀតណាម ៕

Most Popular

To Top