ប្រទេសចិន ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា នៅស្ថានីយ៍រថភ្លើងក្រោមដីថ្មី ដ៏ភ្លឺស្វាងមួយនៅទីក្រុង Shenzhen រដ្ឋាភិបាល ក្នុងតំបន់កំពុងផ្សព្វផ្សាយ ពីកាក់កាបូនដល់ អ្នកដំណើរដើម្បីរកប្រាក់ និង ធ្វើពាណិជ្ជកម្ម សម្រាប់ប័ណ្ណទិញទំនិញ និងប័ណ្ណធ្វើដំណើរ ក្នុងការជំរុញឲ្យគ្រួសារ ចូលរួមក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាស ធាតុរបស់ប្រទេសចិន ។ គម្រោងផ្លូវកាបូន...
ថៃ៖ សូមអបអរសាទរដល់កីឡាការនី ឃឺន ប៊ុនពេជ្រមរកត ឈ្នះមេដាយសំរឹទ្ធទី២ ចំនួន ០១គ្រឿងទៀត សម្រាប់ការប្រកួតថ្ងៃទី២ លើវិញ្ញាសា 200m Bi-Fins ថេរះវេលា1:54.92 ក្នុងការប្រកួត 18th Asian finswimming championships 2023 នៅខេត្តភូកេត នៃព្រះរាជាណាចក្រថៃ នាព្រឹកនេះ។ ដោយ៖លី...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អាជ្ញាធរបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួននាក់បានរងរបួស នៅទីនេះកាលពីយប់ថ្ងៃសៅរ៍ ខណៈដែលកងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទ្រង់ទ្រាយធំប្រឆាំងនឹងទីក្រុង ។ បញ្ជាការកងទ័ពអាកាសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងនៅលើបណ្តាញសង្គម Telegram ថា រុស្ស៊ី បានវាយប្រហារអ៊ុយក្រែនជាមួយនឹងយន្តហោះគ្មានមនុស្សបើក kamikaze ចំនួន៧៥គ្រឿង Shahed-131 និង Shahed-136 ហើយភាគច្រើននៃពួកគេត្រូវបានបាញ់ប្រឆាំងនឹងទីក្រុងគៀវ...
Man City បើកទ្វា Etihad ស្វាគមន៍ក្រុមលេខរៀងទី២ក្នុងតារាង Liverpool ប៉ុន្តែមិនអាចធ្វើអ្វីក្រុមភ្ញៀវបានឡើយ។ ការប្រកួតបានអូសបន្លាយដល់នាទីទី២៧ទើបគ្រាប់បាល់ដំបូងបានរបូតដោយកីឡាករខ្សែប្រយុទ្ធ Haaland ប៉ុន្តែទោះខំទប់ទល់និងព្យាយាមយ៉ាងណាក្តីម្ចាស់ផ្ទះនៅតែរបូតគ្រាប់បាល់មកវិញនៅនាទីទី៨០ដោយកីឡាករ Arnold។ របូត៣ពិន្ទុសប្តាហ៍នេះបានធ្វើឲ្យ Man City ធ្លាក់ចុះទៅលេខរៀងទី២បណ្តោះអាសន្នវិញដោយមាន២៩ពិន្ទុហើយក្រុមកាំភ្លើងធំ Arsenal ឡើងទៅលេខ១លើកំពូលតារាងដោយមាន៣០ពិន្ទូក្រោយយកឈ្នះ Brentford លទ្ធផល១ទល់នឹង០៕ ប្រែសម្រួល៖ស៊ុនលី
ការប្រកួតនៅទឹកដីរបស់ Newcastle យប់មិញនេះបានធ្វើឲ្យក្រុមតោខៀវ Chelsea បានត្រឹមបរាជ័យយ៉ាងធ្ងន់ធ្ងរត្រឡប់ទៅផ្ទះវិញ។ បាត់បង់៣ពិន្ទជាមួយនឹងគ្រាប់បាល់របូតដល់ទៅ៤គ្រាប់ខណៈដែលក្រុម Chelsea បានខិតខំរកបានតែ១គ្រាប់វិញប៉ុណ្ណោះដោយកីឡាករ Sterling។ ម្ចាស់ផ្ទះគ្រប់គ្រងបាល់បានទៅដល់៥៤ភាគរយនិងមានឳកាសស៊ុតបាល់ចេញចំនួន១៤ហើយជាលទ្ធផលគ្រាប់បាល់កើតឡើងមានដល់ទៅ៤គ្រាប់កើតឡើងតាំងតែពីនាទីទី១៥នាទីទ៦០នាទីទី៦១និងចុងក្រោយនាទីទី៨៣។ Newcastle រកបាន៣ពិន្ទុមាន២៣ឈរនៅលេខរៀងទី៦ពិន្ទុក្នុងដៃខណៈដែលក្រុមភ្ញៀវ Chelsea នៅតែបន្តឈរនៅលេខរៀងទី១០៕ ប្រែសម្រួល៖ស៊ុនលី
សូមអបអរសាទរដល់កីឡាការនី កាំង មុយនីន ឈ្នះមេដាយមាសទី២ ចំនួន ០១គ្រឿងទៀត សម្រាប់ការប្រកួតថ្ងៃទី២ លើវិញ្ញាសា 200m Bi-Fins ក្នុងថេរះវេលា 1:51.41ក្នុងការប្រកួត 18th Asian finswimming championships 2023 នៅខេត្តភូកេត នៃព្រះរាជាណាចក្រថៃ នាព្រឹកនេះ ។ ដោយ៖លី...
បរទេស ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាសែត The New York Times បានរាយការណ៍ កាលពីថ្ងៃសុក្រថា ក្រុមហ៊ុនប្រព័ន្ធ ផ្សព្វផ្សាយសង្គម X ដែលគ្រប់គ្រងដោយលោក Elon Musk អាចនឹងបាត់បង់ប្រាក់ចំណូល...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថាពួកសត្វអណ្តើកសមុទ្រមានរាប់លានឆ្នាំមកហើយ ហើយអណ្តើកសមុទ្ររាប់ពាន់ក្បាលទំាងនេះបានធ្វើការវារចេញពីមហាសមុទ្រទៅកាន់ឆ្នេរសហរដ្ឋអាមេរិកដើម្បីពងរបស់ពួកគេក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ។ នៅឆ្នាំនេះ សំបុកសត្វអណ្តើកកំណត់ត្រាត្រូវបានរកឃើញនៅរដ្ឋផ្លរីដា និងកន្លែងផ្សេងទៀត ទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុក៏ដោយ។ នៅរដ្ឋផ្លរីដា ស្ថិតិបឋមរបស់រដ្ឋបង្ហាញសំបុកអណ្តើកក្បាលឈើមានជាង ១៣៣,៨៤០ ក្បាល ដែលបំបែកកំណត់ត្រាបានកំណត់ក្នុងឆ្នាំ ២០១៦ ។ ដូចគ្នាសម្រាប់អណ្តើកបៃតង ដែលការប៉ាន់ប្រមាណថា មានសំបុកយ៉ាងហោចណាស់ ៧៦,៥០០ គឺខ្ពស់ជាងសញ្ញាមុនដែលបានកំណត់ក្នុងឆ្នាំ ២០១៧។...
យប់នេះហង្សក្រហម Liverpool នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ Etihad របស់ Man City ដោយសង្ឃឹមថានឹងអាចយក៣ពិន្ទុពីក្រុមដែលស្ថិតនៅកំពូលតារាងមួយនេះ។ ទោះបីជាយ៉ាងណាក្តីប្រវតិ្តជួបគ្នានៅលីគកំពូលអង់គ្លេសតាំងតែពីឆ្នាំ២០២១មក Liverpool ធ្លាប់ទទួលបានជ័យជំនះម្តងគត់កាលពីខែតុលាឆ្នាំ២០២២និង២ដងស្មើ។ បច្ចុប្បន្នក្នុងតារាងកំពូលរបស់អង់គ្លេសក្រុម Man City ឈរនៅកំពូលតារាងមាន២៨ពិន្ទុណៈដែល Liverpool កំពុងតាមពីក្រោយមាន២៧ពិន្ទុផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
សប្តាហ៍នេះក្រុម Everton នឹងត្រូវបើកទ្វាផ្ទះកីឡាដ្ឋាន Goodison Park ដើម្បីទទួលស្វាគមន៍ក្រុមបិសាចក្រហម Man UTD ដែលកំពុងមានបញ្ហាទំរង់លេងធ្លាក់ចុះ។ កន្លងមកការប៉ះគ្នារវាងក្រុមទាំងបានជាពិសេសកាលពីរដូវកាលមុន Everton មិនដែលស្គាល់ជ័យជំនះឡើយដោយចាញ់ទាំង២ប្រកួតប៉ុន្តែបច្ចុប្បន្នរដូវកាលនេះទំនងជាអាចលទ្ធផលដដែលខណៈដែលទំរង់លេងរបស់ម្ចាស់ផ្ទះគឺអន់ជាងក្រុមភ្ញៀវបំផុត។ Everton ឈរនៅតំបន់គេកាត់ចោលលេខរៀងទី១៩ក្នុងតារាងមានត្រឹមតែ៤ពិន្ទុប៉ុណ្ណោះក្នុងការប្រកួតទាំង១២កន្លងមកហើយ Man UTD វិញកំពុងឈរនៅលេខរៀងទី៦មាន២១ពិន្ទូ៕ ប្រែសម្រួល៖ស៊ុនលី