ហ្គាហ្សា៖ រដ្ឋមន្ត្រីការងារប៉ាឡេស្ទីន បានឲ្យដឹងថា អត្រាគ្មានការងារ ធ្វើក្នុងចំណោមប្រជាជន ប៉ាឡេស្ទីន បានឈានដល់ ៧០ភាគរយជាលទ្ធផល នៃជម្លោះបង្ហូរឈាម រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ លោក Nasri Abu Jaish បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានបាត់បង់កម្លាំងការងារ និង និយោជករាប់ពាន់នាក់ ដោយសារការទម្លាក់គ្រាប់បែក...
អាមេរិក ៖ ប្រធានក្រុមហ៊ុន ផលិតរថយន្តយក្សអាមេរិក លោក Elon Musk បានអះអាងជាយូរមក ហើយថា រថយន្ត Cybertruck នឹងការពារគ្រាប់កាំភ្លើង ដោយនិយាយថា លោកចង់ ឲ្យរថយន្តប្រភេទ Pickup នាពេលអនាគតពិតជាស្វិតស្វាញ និងមិនពិបាកក្លែងក្លាយឡើយ យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។...
អាមេរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា ប្រព័ន្ធប្រតិបត្តិការ iOS 17.2 របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Apple បានស្ថិតនៅក្នុង betas ប្រហែលមួយខែ ហើយវាត្រូវបានគេរំពឹងថា នឹងរួចជាផ្លូវការបែប ជាទម្រង់បញ្ចប់ នៅពាក់កណ្តាលខែធ្នូ ដូច្នេះមិនយូរប៉ុន្មានទេ ក្នុងការរង់ចាំ សម្រាប់កម្មវិធីល្អថ្មីៗមួយចំនួន ។...
BENGALURU ៖ នេះបើតាមការចុះផ្សាយ របស់កាសែត Economic Times នៅថ្ងៃសុក្រនេះ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Tesla បានត្រៀមខ្លួនរួចជាស្រេច ក្នុងការវិនិយោគ ទឹកប្រាក់ រហូតដល់ ២ ពាន់លានដុល្លារដើម្បីបង្កើតរោងចក្រ នៅក្នុងប្រទេសឥណ្ឌា ប្រសិនបើរដ្ឋាភិបាល កាត់បន្ថយពន្ធនាំចូលលើ យានយន្តរបស់ខ្លួនមកត្រឹម ១៥ ភាគរយសម្រាប់ប្រតិបត្តិការ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅតែបន្តបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ទៅទទួលយកប្រជាពរដ្ឋ ដែលមានបញ្ហា ត្រូវការជំនួយបន្ទាន់ ពីកោះរ៉ុង មកកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ជាក់ស្តែងពលរដ្ឋម្នាក់ ត្រូវបានអ្នកឧកញ៉ា ជួយម្នាក់ទៀត បន្ទាប់ពីមានអាការៈចុកពោះធ្ងន់ធ្ងរ ។ សូមរំលឹកថា កាលពីយប់...
បាកដាដ៖ កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បានអះអាងទទួលខុសត្រូវ ចំពោះការបើកការវាយប្រហារលើមូលដ្ឋានទ័ពអាកាស ដែលមានមូលដ្ឋានទ័ពអាមេរិកនៅភាគខាងលិចអ៊ីរ៉ាក់ និងមូលដ្ឋានទ័ពអាមេរិក នៅភាគខាងកើតប្រទេសស៊ីរី។ កងជីវពលដែលហៅខ្លួនឯងថា តស៊ូអ៊ីស្លាមនៅអ៊ីរ៉ាក់ ដែលជាអង្គភាពឆ័ត្រ សម្រាប់កងជីវពលអ៊ីរ៉ាក់ គាំទ្រដោយអ៊ីរ៉ង់ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិតថា យុទ្ធជនរបស់ខ្លួនបានវាយប្រហារប៉មសន្តិសុខក្នុងបរិវេណនៃមូលដ្ឋានទ័ពអាកាស Ayn al-Asad ក្បែរទីក្រុង al -Baghdadi ចម្ងាយប្រហែល ១៩០គីឡូម៉ែត្រភាគពាយព្យនៃរដ្ឋធានីបាកដាដ ។...
យេរ៉ូសាឡឹម៖ ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បានកាត់បន្ថយយ៉ាងច្រើននូវការព្យាករណ៍កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនដោយសារតែជម្លោះជាមួយក្រុមហាម៉ាស នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយក្រសួងកាលពីថ្ងៃព្រហស្បតិ៍។ របាយការណ៍បានបញ្ជាក់ថា ឥទ្ធិពលនៃជម្លោះបច្ចុប្បន្នលើសេដ្ឋកិច្ចអ៊ីស្រាអែល លើសពីឧប្បត្តិហេតុសន្តិសុខណាមួយ ដែលប្រទេសនេះបានជួបប្រទះក្នុងអំឡុងពេលពីរទសវត្សរ៍ចុងក្រោយ ឬច្រើនជាងនេះ។ បន្ទាប់ពីកំណើន ៦,៥ភាគរយដែលបានកត់ត្រាក្នុងឆ្នាំ២០២២ របាយការណ៍នេះបានព្យាករណ៍ពីកំណើន ២ ភាគរយសម្រាប់ឆ្នាំបច្ចុប្បន្ន ពោលគឺធ្លាក់ចុះពីការព្យាករណ៍ ២,៧ ភាគរយនៅក្នុងរបាយការណ៍មុន ដែលបានចេញផ្សាយនៅក្នុងខែមិថុនា។ ប្រភពបានកត់សម្គាល់ថា មុនពេលមានជម្លោះ ក្រសួងនឹងកែសម្រួលការព្យាករណ៍ឆ្នាំ២០២៣...
អាមេរិក ៖ នៅពេលនាយកប្រតិបត្តិក្រុមហ៊ុន Tesla, SpaceX និង X លោក Elon Musk បាននិយាយ ក្នុងបទសម្ភាសន៍មួយថា លោកសង្ឃឹមថា ប្រទេសចិន និងសហរដ្ឋអាមេរិក អាចធ្វើការជាមួយគ្នា ដើម្បីភាពរីកចម្រើនជាសកល នេះលោកបានលើកឡើង ពីអ្វីដែលសមហេតុផលល្អឥតខ្ចោះ ។ យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថា GDP...
រុស្ស៊ី ៖ នេះបើយោងតាមសារព័ត៌មាន ជាច្រើនបានរាយការណ៍ កាលពីព្រឹកថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា លោក Boris Maksudov អ្នកកាសែតរុស្ស៊ី មកពីទូរទស្សន៍ Russia 24 ដែលបានរងរបួស កាលពីថ្ងៃពុធក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន បានទទួលមរណភាពនៅ មន្ទីរពេទ្យ យោងតាមការ ចេញផ្សាយពីគេហទំព័រ RT ។...
សាជាថ្មីអតីតកីឡាករខ្សែការពារ Barcelona និងក្រុមជម្រើសជាតិប្រេស៊ីល Dani Alves នឹងអាចប្រឈមមុខទៅនឹងការជាប់ទោសនៅក្នុងគុករយៈពេល៩ឆ្នាំពីបទបង្កអំពើហិង្សាផ្លូវភេទលើស្ត្រីម្នាក់នៅក្លឹបរាត្រី។ ហេតុការណ៍ដែលបានកើតឡើងតាំងតែពីខែធ្នូឆ្នាំ២០២២នៅក្នុងទីក្រុង Barcelona ស្ថិតនៅក្នុងការស៊ើបអង្កេតហើយប្រសិនបើវាជាការពិតនោះ Alves នឹងត្រូវបង់ពិន័យជាទឹកប្រាក់ដល់ទៅ១៥ម៉ឺនផោននិងទោសជាប់គុកទឿតផង។ គួរឲ្យដឹងដែរថាបច្ចុប្បន្នគាត់នៅបន្តជាប់ឃុំឃាំងនៅឡើយតាំងតែពីខែមករាហើយកីឡាកររូបនេះធ្លាប់បានសារភាពថាពិតជាបានធ្វើរឿងលើគ្រែជាមួយគ្នាពិតមែនប៉ុន្តែមិនបានធ្វើអ្វីដែលមានសកម្មភាពហិង្សានិងលើសពីនេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី