ថ្មីៗនេះ ឥណ្ឌាគ្រោងផ្លាស់ប្តូរឈ្មោះប្រទេសទៅជាឈ្មោះ បារ៉ាត (Bharat) ដោយចង់លុបបំបាត់ស្លាកស្នាមក្នុងប្រវត្តិសាស្រ្ត ដែលធ្លាប់ស្ថិតក្រោមអាណានិគមអង់គ្លេស និងចង់សំដៅលើកស្ទួយសាសនាហិណ្ឌូ។ យ៉ាងណាមិញ រឿងប្តូរឈ្មោះប្រទេសនេះ ពុំមែនជារឿងថ្មីឡើយ ព្រោះថា ជិត ៩០ឆ្នាំមកនេះ មានប្រទេសជាច្រើនហើយ ដែលបានផ្លាស់ប្តូរឈ្មោះ ក្រោមហេតុផលផ្សេងៗគ្នា។ ប៉ុន្តែយើងសូមលើកប្រទេសចំនួន៧ប៉ុណ្ណោះ មកបង្ហាញដូចខាងក្រោម៖ ១. ពែរ្ស (Persia) ប្តូរមកជា...
យើងដឹងហើយថា ភាសាអេស្ប៉ាញ ច្រើនតែនៅប្រើប្រាស់ជាផ្លូវការនៅតាមតំបន់អាមេរិកឡាទីន (អាមេរិកខាងត្បូង និងអាមេរិកកណ្ដាល) ចំណែកឯ ក្រៅពីតំបន់នេះ គេកម្រនឹងឃើញប្រទេសដែលយកភាសានេះធ្វើជាភាសាផ្លូវការណាស់។ យ៉ាងណាមិញ ប្រទេសហ្គីណេអេក្វាទ័រ ដែលស្ថិតនៅទ្វីបអាហ្វ្រិក ជាប្រទេសតែមួយគត់ក្រៅពីប្រទេសក្នុងតំបន់អាមេរិកឡាទីន ដែលប្រើប្រាស់ភាសាអេស្ប៉ាញជាភាសាផ្លូវការ។ ការប្រើប្រាស់ភាសាអេស្ប៉ាញជាភាសាផ្លូវការដូច្នេះកើតឡើងដោយសារ ការធ្វើអាណានិគមរបស់ពួកអេស្ប៉ាញមកលើទឹកដីនៅទ្វីបអាហ្វ្រិកមួយនេះកាលពីឆ្នាំ១៨៥៨ ហើយនៅឆ្នាំ១៩៦៨ ទើបប្រទេសនេះបានឯករាជ្យពីប្រទេសអេស្ប៉ាញ។ គួរបញ្ជាក់ផងដែរថា ភាសាផ្លូវការជាភាសា ដែលគេប្រើប្រាស់ចាប់ពីការនិយាយប្រចាំថ្ងៃធម្មតា រហូតដល់ការប្រើប្រាស់ក្នុងឯកសារផ្លូវច្បាប់ និងច្បាប់ផ្សេងៗ៕
ម្ចាស់ជយលាភីលេខ១ របស់កម្មវិធី”The Voice Cambodia” រដូវកាលទី១ លោក ប៊ុត សីហា រួមជាមួយបក្ខពួកម្នាក់ទៀត ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនជាមួយនឹងវត្ថុតាងគ្រឿងញៀនចំនួន ៥កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។ បើតាមសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ប្រាប់សារព័ត៌មានក្នុងស្រុកមួយ ហើយត្រូវបានគេយកទៅចុះផ្សាយ បន្ដឡើងព្រោងព្រាត ឲ្យដឹងថា លោក ប៊ុត...
សង្គ្រាមរវាងអ៊ីស្រាអែល និងប្រទេសអារ៉ាប់ចំនួន៣ គឺ អេហ្ស៊ីប ហ្សកដានី និងស៊ីរី ក្នុងឆ្នាំ១៩៦៧ ឬហៅថា សង្គ្រាមអារ៉ាប់-អ៊ីស្រាអែលលើកទី៣ មានរយៈពេលតែ ៦ថ្ងៃប៉ុណ្ណោះ ពីថ្ងៃទី ៥ ដល់ ១០ ខែមិថុនា។ មុនផ្ទុះសង្គ្រាមនេះ ក្រុមឧទ្ទាមប៉ាឡេស្ទីន ដែលមានការគាំទ្រពីស៊ីរី លីបង់ និងហ្សកដានី បានផ្លោងគ្រាប់បែកចូលភូមិជនជាតិអ៊ីស្រាអែល...
រដ្ឋកាលីហ្វ័រញ៉ា ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ UPI បានប្រាប់ឲ្យដឹងថា កាលថ្ងៃទី ១២ ខែកញ្ញា ក្រុមហ៊ុន Apple បានបង្ហាញឧបករណ៍ថ្មី ជាមួយនឹងការរំពឹងទុកខ្ពស់ របស់ខ្លួន iPhone 15 Apple Watch អព្យាក្រឹតកាបូន និងឆ្នាំងសាក USB-C ថ្មីដែលនាំមុខព្រឹត្តិការណ៍...
រុស្ស៊ី ៖ ជីវប្រវត្តិថ្មីមួយ បានលាតត្រដាងឲ្យដឹងថា មហាសេដ្ឋីខាងបច្ចេកវិទ្យា នាពេលអនាគត លោក Elon Musk បានផឹកស្រាប្រភេទ វ៉ូដាកា យ៉ាងច្រើនធ្វើឲ្យរូបលោកស្រវឹងយ៉ាងខ្លាំង នៅពេលលោក និងសហការី ២ នាក់ ធ្វើបំពេញទស្សនកិច្ចផ្នែកមុខជំនួញ ជាមួយអ្នកជំនួញរុស្ស៊ីកាលឆ្នាំ ២០០២ ទៅប្រទេសរុស្ស៊ី យោងតាមការចេញផ្សាយពីគេហទំព័រ RT...
វ៉ាស៊ីនតោន ៖ យោងតាមការ ចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រសួងយុត្តិធម៌ បានចោទប្រកាន់កាលពីថ្ងៃអង្គារ សម្រាប់ការបើកការ កាត់ក្តីប្រឆាំងការទុកចិត្ត ដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ក្នុងមួយសតវត្សន៍ទី ៤ របស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Google ។ លោក Kenneth Dintzer មេធាវីនាំមុខ នៃក្រសួងយុត្តិធម៌បាននិយាយថា...
ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីការ៉ាតេកម្ពុជា ដណ្តើមបានមេដាយចំនួន ៤ គ្រឿង នៃព្រឹត្តិការណ៍ការប្រកួតកីឡា ការ៉ាតេថៃ បើកទូលាយ “Thailand Open Karate Championship “ រយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣...
ខេត្តបាត់ដំបង ៖ លោក សែម សុខា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា តំណាងឲ្យលោក វង សូត្រ ប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា និងលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក ខេត្តបាត់ដំបងថ្ងៃទី១៣...
ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីការ៉ាតេកម្ពុជាដណ្តើមបានមេដាយចំនួន ៤ គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេថៃ បើកទូលាយ “Thailand Open Karate Championship “ រយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ។ ការប្រកួតខាងលើកនេះក្រោមការដឹកនាំដោយលោកវរសេនីយឯក...