ព័ត៌មានអន្តរជាតិ

យោធារុស្សី​ រឹបអូសបាន រថក្រោះអាល្លឺម៉ង់ Leopard និងរថក្រោះអាមេរិក Bradley

Global Look Press

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ទាហានរុស្ស៊ី ក្នុងទឹកដីប្រទេសអ៊ុយក្រែន បានរឹបអូសយកសម្ភារៈធុនធ្ងន់ ជាច្រើនដែលផលិត ដោយលោកខាងលិច ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយវីដេអូជាបន្តបន្ទាប់ ដែលត្រូវបានផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

វិដេអូខ្លីៗបង្ហាញពីកងទ័ព របស់ទីក្រុងមូស្គូបានបើកបរ រថយន្តប្រយុទ្ធថ្មើរជើង Bradley ដែលផលិតដោយសហរដ្ឋអាមេរិក និងបានរឹបអូសបានទាំងរថក្រោះប្រយុទ្ធ Leopard 2 របស់អាល្លឺម៉ង់ផងដែរ។

វីដេអូទាំងពីរនេះត្រូវបានផ្សព្វផ្សាយ ដោយអ្នកកាសែតរុស្ស៊ី Vladimir Soloviev នៅលើប៉ុស្តិ៍ Telegram របស់គាត់កាលពីថ្ងៃព្រហស្បតិ៍ ក្នុងនោះឃ្លីបមួយបង្ហាញពីទាហានរុស្ស៊ីមួយ ក្រុមដែលដឹកនាំដោយមនុស្សម្នាក់ដែលគេស្គាល់អត្តសញ្ញាណដោយសញ្ញាហៅ ‘The Inquistor’ ចូលទៅជិតរថក្រោះ Leopard 2A4 ដើម្បីធ្វើការរឹបអូស។

ក្នុងវិដេអូនោះក្រុមទាហាន ​ចាប់ផ្តើមនាំគ្នានិយាយ​អំពី​ការ​ចាប់​ផ្តើម​ម៉ាស៊ីន​របស់​វា ហើយ​បើក​វា​ត្រឡប់​ទៅ​ កាន់​តំណែង​រុស្ស៊ី​វិញ។ រថពាសដែកធ្ងន់នៅក្នុងវីដេអូ ហាក់ដូចជាគ្មានបញ្ហាឬរងការវាយប្រហារ ណាមួយឡើយ ប៉ុន្តែត្រូវបានបោះបង់ចោល ដោយកងកម្លាំងអ៊ុយក្រែនទៅវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top