បច្ចេកវិទ្យា

ដំណឹងល្អ ៖ យោធាអាមេរិក ការសាកល្បង សេវាកម្ម Starlink របស់ក្រុមហ៊ុន SpaceX ដោយជោគជ័យ

Xinhua

អាមេរិក ៖ សេវាកម្មផ្កាយរណប Starlink របស់ក្រុមហ៊ុន អវកាសអាមេរិក SpaceX ទទួលបានជោគជ័យ យ៉ាងហោចណាស់រយៈពេល ៩ ខែនៃការសាកល្បង យោធារបស់សហរដ្ឋអាមេរិក នៅតំបន់អាក់ទិក ជាព្រឹត្តិការណ៍ ដ៏សំខាន់មួយ ខណៈតំបន់អាក់ទិក កំពុងក្លាយជាតំបន់សំខាន់ នៃការប្រកួតប្រជែងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក រុស្ស៊ី និងចិន យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។

Brian Beal វិស្វករសំខាន់ នៃនាយកដ្ឋានសមត្ថភាពរួមបញ្ចូលគ្នា នៃមន្ទីរពិសោធន៍ស្រាវជ្រាវ កងទ័ពអាកាសថា សមយុទ្ធដែលបានបញ្ចប់កាលខែមិថុនា បានរកឃើញថា សេវាអ៊ីនធើណេត តាមផ្កាយរណប SpaceX ជាប្រព័ន្ធទំនាក់ទំនងអាចទុកចិត្តបាន និងដំណើរការខ្ពស់នៅតំបន់អាក់ទិក រួមទាំងកម្មវិធីដែលកំពុងដំណើរការ ។

លោក Beal បានកត់សម្គាល់ថា ការធ្វើតេស្តិ៍បានវាយតម្លៃជាសំខាន់ថា តើផលិតផល របស់មហាសេដ្ឋី លោក Elon Musk មានសារប្រយោជន៍ យ៉ាងណា ចំពោះក្រសួងការពារជាតិ អាមេរិក ។ លោក Beal បានបន្តថា យើងបានធ្វើតេស្តនៅក្នុងខ្យល់ខ្លាំង និងសីតុណ្ហភាពត្រជាក់ខ្លាំង។ ទោះជាយ៉ាងណានោះទាំង អស់បានប្រព្រឹត្តទៅដោយរលូន ។
នៅពេលយើងបានដំឡើងស្ថានីយ ដោយសុវត្ថិភាព ដើម្បីទប់ទល់នឹងខ្យល់បក់ខ្លាំង ពួកគេដំណើរការបានល្អ ដោយគ្មានបញ្ហាអ្វីឡើយ។ លោក Beal បន្ថែមថា កងទ័ពអាកាសក៏កំពុងវាយតម្លៃ Eutelsat OneWeb មានមូលដ្ឋាននៅទីក្រុងឡុងដ៍ ដែលមានការសាកល្បង នៅអាកទិកពីរបីខែ ។
លោក Leonor Tomero អនុប្រធាននៅ JA Green និងជាអតីតជំនួយការលេខាធិការរងមន្ទីរបញ្ចកោណបាននិយាយថា នេះគឺជាដំណឹងល្អ ហើយយើងត្រូវការស្រទាប់ ទំនាក់ទំនងលឿនជាងមុន និងបន្ថែមទៀត ដើម្បីពង្រឹងការរារាំងជាយុទ្ធសាស្ត្រ។
រួចហើយ SpaceX មានទំនាក់ទំនងពាណិជ្ជកម្ម ជាមួយមន្ទីរបញ្ចកោណ រួមមានកិច្ចសន្យានៃការបាញ់បង្ហោះអវកាសសន្តិសុខ ជាតិមានការប្រកួតប្រជែង សេវាកម្មបាញ់បង្ហោះ និង ផ្កាយរណប សម្រាប់ទីភ្នាក់ងារអភិវឌ្ឍន៍អវកាសអាមេរិក និងលំដាប់កិច្ចការចំនួន ៧០ លានដុល្លារក្នុងមួយឆ្នាំ របស់កងកម្លាំងអវកាស ព្រមទាំងកិច្ចសន្យាបន្តទៅ ផ្តល់ការទំនាក់ទំនងផ្កាយរណប Starlink ដល់អ៊ុយក្រែន​ ៕
ដោយ៖លី ភីលីព

Most Popular

To Top