ព្រឹត្តិការណ៍
សង្គ្រាមរវាងអ៊ីស្រាអែល និងហាម៉ាស់ អាចជាការទស្សន៍ទាយពិត របស់ហោរ៉ា Nostradamus កាលពី៤៥៥ឆ្នាំមុន?
បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រកាសធ្វើសង្គ្រាមជាមួយក្រុមហាម៉ាស់ នៅប៉ាឡេស្ទីននោះមក គេគឺបាននឹកឃើញភ្លាម ដល់ការទស្សន៍ទាយមួយរបស់កំពូលហោរ៉ាបារាំងលោក Nostradamus កាលពី ៤៥៥ឆ្នាំមុន ។ ក្នុងសៀវភៅព្យាករណ៍ របស់លោកដែលមានចំណងជើងថា «Les Propheties» ចុះផ្សាយក្នុងឆ្នាំ១៥៦៨ គឺបានលើកឡើងពីសង្គ្រាមដ៏ធំមួយក្នុងឆ្នាំ២០២៣។ លោកបានសរសេរថា៖ ៧ខែនៃសង្គ្រាមដ៏ធំនេះ មនុស្សស្លាប់គរលើគ្នា»។ ជាមួយគ្នានេះ គេបានសន្និដ្ឋានទៀតថា វាអាចជាសង្គ្រាមលោកលើកទី៣ ពោលគឺជាសង្គ្រាមរវាងអ៊ីស្រាអែល...