សិល្បៈ និង កម្សាន្ត
ដឹងទ្រព្យសរុបរបស់ YoonA ទើបដឹងថាជាសេដ្ឋីនីលាក់មុខ មិនមែនលំៗបានតែល្អមើលទេ
នៅពេលនេះ Lim YoonA កំពុងស្ថិតនៅលំដាប់តារាស្រីដែលមានឈ្មោះបោះសំឡេងទ្វេដង ពេលរឿងភាគថ្មីរបស់នាងមានចំណងជើងថា «King The Land» ចាក់ផ្សាយ។ នាងមិនត្រឹមតែពេញស្រឡាញ់ចំពោះអ្នកគាំទ្រ សម្រាប់អាជីពជាតារាចម្រៀងទេ ប៉ុន្តែវិស័យសម្ដែងក៏ តារាស្រីរូបនេះអាចយកឈ្នះបេះដូងគ្រប់គ្នាដែរ។ ជាមួយនឹងការងារចម្រុះរបស់នាងទាំងក្នុងវិស័យសម្ដែង និងតន្ត្រី ក៏គ្មានអ្វីគួរឱ្យសង្ស័យទេ ដែល YoonA មានសមត្ថភាព រកចំណូលបានរាប់សិបលានដុល្លារ តាមរយៈអាជីពដ៏មមាញឹក និងជោគជ័យរបស់នាងនៅក្នុងសិល្បៈ។...