កីឡា
លោកឈាង សុវណ្ណរតនា៖ ក្រុមអត្តពលិកក្លិបការ៉ាតេ-ដូ ហនុមានមានក្តីសង្ឃឹម ក្នុងដណ្តើមមេដាយ នៃការប្រកួតកីឡាការ៉ាតេ-ដូជើងឯកថ្នាក់ជាតិឆ្នាំ២០២៣
ភ្នំពេញ៖ លោកវរសេនីយឯក ឈាង សុវណ្ណរតនា មេបញ្ជាការរងកងអន្តរាគមន៍ពិសេសទ័ពពិសេស២៤៦ និងជាប្រធានក្លិប ការ៉ាតេ-ដូ ហនុមានបានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនីក្លិបការ៉ាតេ-ដូ ហនុមាន បានត្រៀមខ្លួនរួចហើយដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ ក៏ជាឆ្នាំទី៣របស់ក្លិបចូលរួមការប្រកួតទំាងប្រយុទ្ធ និងកាតា។ លោកបាលើកឡើងក្នុងឱកាសជួបសំណេះសំណាល់ជាមួយក្រុមកីឡាករ-កីឡាការិនិក្លិប ការ៉ាតេ-ដូ ហនុមានប្រព្រឹត្តនៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាមុនចេញទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ-ដូជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ដែលរៀបចំឡើងដោយសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជានៅសាលប្រជុំសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។...