ព័ត៌មានអន្តរជាតិ
ចិនប្រកាស ដាក់ទណ្ឌកម្ម ក្រុមហ៊ុនក្នុងវិស័យ ការពារជាតិ អាមេរិកមួយចំនួន
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការបរទេសចិន បានប្រកាសថា ប្រទេសចិន បានដាក់ទណ្ឌកម្មក្រុមហ៊ុន នៅក្នុងវិស័យឧស្សាហកម្ម ការពារជាតិអាមេរិកចំនួន៥ ដើម្បីជាការឆ្លើយតប ទៅនឹងសកម្មភាពខុសធ្ងន់ធ្ងរ ដែលបានធ្វើឡើង ដោយសហរដ្ឋអាមេរិក ។ ចំណាត់ការនេះ ត្រូវបានគេនិយាយថា ជាវិធានការប្រឆាំងនឹង ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបន្តការលក់អាវុធថ្មីទៅឱ្យកោះតៃវ៉ាន់ ក៏ដូចជាការដាក់ទណ្ឌកម្មជាឯកតោភាគី...