កីឡា
បើកការប្រកួត កីឡាស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៣ នៅខេត្តបាត់ដំបង
បាត់ដំបង៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ ២០២៣ ដោយមានការអញ្ជើញចូលរួមប្រគល់ជយលាភីពីសំណាក់លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងលោក ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តបាត់ដំបង ព្រមទាំងប្រតិភូ គ្រូបង្វឹក...