ព័ត៌មានអន្តរជាតិ
រលកកំដៅខ្លាំង កំពុងវាយប្រហារអាមេរិក មនុស្សជាង ៥៥ លាននាក់ ស្ថិតនៅក្រោមការព្រមាន
វ៉ាស៊ីនតោន ៖ រលកកំដៅខ្លាំងដែលបានវាយលុកភាគច្រើន នៃភាគ ខាងត្បូងអាមេរិក បន្តរីករាលដាលទៅកាន់តំបន់ផ្សេងទៀត នៃ ប្រទេស ក្នុងសប្តាហ៍នេះ ដោយមនុស្សជាង ៥៥ លាននាក់ឥឡូវនេះស្ថិតនៅក្រោមការជូនដំណឹងអំពីកំដៅ។ រលកកំដៅបានឆាបឆេះនៅរដ្ឋតិចសាស់ អូក្លាហូម៉ា ញូម៉ិចស៊ិក ក្នុងចំណោមតំបន់ភាគខាងត្បូង ផ្សេងទៀតកាលពីសប្តាហ៍មុន ដោយបង្កើត ឬប្រជែងកំណត់ត្រាគ្រប់ពេលវេលា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ យោងតាមសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក...