បច្ចេកវិទ្យា
ការភ័យខ្លាចអំពី Amazon និង Microsoft ចំពោះទីផ្សារកុំព្យូទ័រលើ Cloud បង្កឲ្យមានការស៊ើប អង្កេត របស់អង់គ្លេស
ទីក្រុងឡុងដ៍ ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ការព្រួយបារម្ភពីនិយតករអំពីការគ្រប់គ្រងរបស់ក្រុមហ៊ុន Amazon និងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Microsoft នៅលើទីផ្សារកុំព្យូទ័រ លើ Cloud របស់ចក្រភពអង់គ្លេស បានបង្កឲ្យមានការស៊ើបអង្កេត លើការប្រកួតប្រជែង នៃឧស្សាហកម្មសំខាន់ៗ ។ និយតករទំនាក់ទំនង របស់ចក្រភព អង់គ្លេស Ofcom...